បាត់អូន៣ខែ បែរជាស្រីប្រែចិត្តរៀបការចោលបង

ភ្នំពេញ ៖ បុរសម្នាក់នេះ បានថ្លាថ្លែងនូវទុក្ខសោករបស់ខ្លួនតាមរយៈហ្វេសប៊ុកថា ខ្លួនបានបង្កើតចំណងស្នេហាជាមួយនារីម្នាក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លុះមួយរយៈចុងក្រោយ បាត់ដំណឹងខាងស្រី៣ខែ ស្រាប់តែត្រូវនាងផ្ញើសារមកប្រាប់ឱ្យបំភ្លេចនាងចោលទៅ ព្រោះពេលនេះ នាងបានរៀបការជាមួយអ្នកថ្មីទៅហើយ ធ្វើឱ្យភាគីខាងប្រុសឈឺចិត្ត ស្អិតទ្រូងស្ទើរនឹកស្មានមិនដល់ថាលទ្ធផលស្នេហ៍ ប្រែជាបែបនេះសោះ។

បុរសខូចចិត្តិរឿងនារីជាសង្សារដាច់ចិត្តរៀបការគូថ្មីចោលនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Surverying Sok Vanny។

ម្ចាស់គណនី Surverying Sok Vanny បានបង្ហោះសារទុក្ខសោករបស់ខ្លួន កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៧ ថា “ស្រលាញ់គ្នារាប់ឆ្នាំ បាត់ដំណឹងអូនត្រឹមតែ២ រី៣ខែសោះ ស្រាប់តែអូនវាចាប្រាប់បងថា អូនសុំទោសគ្រប់យ៉ាងណាបងអូនបានរៀបមង្គលការជាមួយអ្នកថ្មី ហើយបងសូមបំភ្លេចអូនចោលទៅ សូមជូនពរឱ្យបងបានជួបអ្នកថ្មី ដែលគេល្អជាងអូន ណាបង…អូននិយាយមកធ្វើមើលតែបេះដូង បងជាតុក្កតា ចឹង មើលតែវាមិនចេះឈឺ មិនចេះស្មោះ ចឹងអូនធ្វើបែបនឹងអូនសម្លាប់បង់ចោលម៉ងទៅអូន ប៉ុន្មានឆ្នាំមុនមកហើយ បដិសេធគេគ្រប់គ្នា ដើម្បីសេចក្តីស្រលាញ់បរិសុទ្ធរបស់បងមួយនេះ រង់ចាំអូនម្នាក់គត់ ខំធ្វើជាឆ្កួតខំ ធ្វើជាជារៀងរាល់ថ្ងៃ ដើម្បីបន្លប់ទុក្ខមួយនេះ ថ្ងៃនេះហើយ ជាថ្ងៃបរាជ័យអ្វីៗគ្រប់យ៉ាងក្តី សង្ឃឹមរបស់បង ណ្ហើយចុះ បើពេលវេលា និងអ្វីៗវាហួសពេលអស់ហើយ ទោះជាទាញពេលវេលាឱ្យត្រឡប់ថយក្រោយវិញ ក៏មិនបានដដែលហ្នឹងចឹង ហើយសូមឱ្យអូនរៀបការជាមួយអ្នកថ្មី ឱ្យអូននឹងគេស្រលាញ់គ្នារហុតណា និងប្រាថ្នាអ្វីសមតាមបំណងពួកអូនប្រាថ្នាណា។ បងមិនអីទេ បងចេះនៅម្នាក់ឯងហើយពិភពលោក មើលទៅងងឹតសូន្យឈឹងសម្រាប់ខ្ញុំ នាពេលនេះទៅហើយ…”។

ក្រោយបង្ហោះសាររៀបរាប់ពីទុក្ខសោកស្នេហានៅក្នុងហ្វេសប៊ុករួចមក គេឃើញមិត្តភក្តិ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ បានសម្តែងនូវអារម្មណ៍អាណិតអាសូរចំពោះបុរសជាម្ចាស់គណនីហ្វេសប៊ុកខាងលើយ៉ាងខ្លាំង ត្បិតថា ចំណងស្នេហ៍ដែលអ្នកទាំងពីរខំប្រឹងប្រែងរួមគ្នាកសាង និងថែរក្សាអស់រយៈពេល ជាច្រើនឆ្នាំមកហើយ បែរជាមកប្រេះឆា បាក់បែក ដោយគ្មានសូម្បីតែជម្លោះ ឬទំនាស់អ្វីបន្តិចសោះ សុខៗគូស្នេហ៍ប្រាប់ថា រៀបការជាមួយគូថ្មី ហើយអ្នកណាមិនតក់ស្លុត។

យ៉ាងណាក៏ មានអ្នកចូលរួមជួយផ្តល់ជាកម្លាំងចិត្តលើកទឹកចិត្តឱ្យបុរសខាងលើ ពង្រឹងជំហរ និងបន្តដំណើរទៅមុខទៀត ដោយចាត់ទុកស្នេហាមួយនេះ ជាបទពិសោធន៍ជីវិតឬថា មនុស្សស្រីម្នាក់នោះ មិនមែនជាគូព្រេងពិតប្រាកដក៏ថាបាន ខណៈដែលគូព្រេងពិតប្រាកដ អាចកំពុងរង់ចាំនៅខាងមុខ៕