អាណោចអាធ័មខ្លាំងណាស់!!! ឪពុកម្តាយនិងកូនប្រុស ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តកែច្នៃ ស្លាប់ម្នាក់

0
384

ពោធិ៍សាត់ ៖ រថយន្តកែឆ្នៃ១គ្រឿង បើកបរតាមបណ្តោយផ្លូវជាតិលេខ៥៥ ដែលកំពុងស្ថាបនាតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ឆ្ពោះទៅកាន់ឃុំថ្មដា ជាប់ព្រំប្រទល់ប្រទេសថៃដោយ​រថយន្តគាំងចង្កូតក្រឡាប់ធ្លាក់ផ្លូវស្លាប់មនុស្សម្នាក់ របួសធ្ងន់ស្រាល២នាក់ ឧប្បទ្ទវហេតុនេះកើតឡើងនៅចំណុចមុខផ្ទះគ្រូបង្រៀនម្នាក់ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៩ ខែមករា ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកែច្នៃតាមបណ្តោយផ្លូវលេខ៥៥ ក្នុងទិសដៅពីលិច ទៅកើតទំនងជាលក្ខណៈគ្រួសារព្រោះថាឃើញអ្នកជិះលើរថយន្តនោះមានគ្នាចំនួន២នាក់ ខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្តបានគាំងចង្កូត កាច់បត់ឆ្វេងបត់ស្តាំមិនរួច ស្រាប់តែធ្លាក់ផ្លូវក្រឡាប់ បណ្តាលឱ្យស្លាប់ក្មេងអាយុ៧ឆ្នាំម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះម្នាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងម្នាក់ទៀតសម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ស្រុកវាលវែង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបើកបរដឹកជាលក្ខណៈក្រុមគ្រួសារ ទី១. ឈ្មោះទន់ ប៊ុន្ទី ភេទប្រុស ជាប្តី អាយុ៤៥ឆ្នាំ ជាអ្នកបើកបរ រងរបួសស្រាល ទី២. ឈ្មោះមុំ ថារី ភេទស្រីអាយុ៣៤ឆ្នាំ ជាប្រពន្ធ របួសធ្ងន់ និងទី៣. ឈ្មោះប៊ុន កុម្ភៈ ភេទប្រុស អាយុ៧ឆ្នាំ ជាកូន ស្លាប់នៅនឹងកន្លែង អ្នកទាំង៣រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែល ខេត្តពោធិ៍សាត់៕

 

អត្ថបទមុនៗ

 

សងសឹកគំនុំចាស់ លួចដុតផ្ទះ សល់តែសសរនិងជណ្តើរ

ខេត្តកំពង់ស្ពឺ ៖ លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់សល់ត្រឹមតែផេះផង់ និងត្រូវបានម្ចាស់ផ្ទះសង្ស័យត្រូវគេលួចដុត ព្រោះតែធ្លាប់កើតមានគំនុំជាមួយគ្នាកន្លងមក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកឧដុង្គ។

លំនៅដ្ឋានដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះសង់ពីឈើលើថ្មីក្រោមប្រក់ក្បឿង (ឈើលើថ្មក្រោម) មានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះឈឹម សុខហេង អាយុ៣៥ឆ្នាំ។

តាមសម្តីស្ត្រីជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឮសំឡេងជើងមនុស្សរត់ មួយសន្ទុះក្រោយមកក៏មានអណ្តាតភ្លើងឆាបឆេះផ្ទះរបស់គាត់ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។ ភ្លាមនោះប្រជាពលរដ្ឋខ្លះបាននាំគ្នាជួយជះទឹកពន្លត់ ខ្លះទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន និងត្រូវបានសមត្ថកិច្ចទាក់ទងបន្តហៅរថយន្តពន្លត់អគ្គិភ័យ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុក មកជួយបាញ់ទឹកពន្លត់ តែទោះជាមានការខ្នះខ្នែងជួយពីអ្នកភូមិ ព្រមទាំងមានរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់យ៉ាងណា ក៏ភ្លើងនៅតែបន្តឆេះផ្ទះរបស់គាត់ រហូតដល់ក្លាយជាផេះផង់ទាំងស្រុង។

ស្ត្រីជាម្ចាស់ផ្ទះ បានឱ្យដឹងថា ទ្រព្យសម្បត្តិ និងសម្ភារៈដែលទទួលរងការខូចខាត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ រួមមាន ផ្ទះ១ខ្នង ទូដាក់ខោអាវចំនួន២ គ្រែដេកចំនួន២ ពូកចំនួន២ ស្រូវចំនួន១០បេ ស្មើនឹង៦០០គីឡូក្រាម លុយកាក់ ព្រមទាំងសម្ភារៈប្រើប្រាស់ទាំងស្រុង។

តាមការអះអាងរបស់ស្ត្រីរងគ្រោះ ករណីភ្លើងឆេះផ្ទះរបស់គាត់នេះ គឺអាចមានមនុស្សលួចដុត ព្រោះកន្លងមកគ្រួសារគាត់ធ្លាប់មានទំនាស់ជាមួយនឹងមនុស្សម្នាក់ ហើយមុនពេលកើតហេតុ គាត់ឮសំឡេងមនុស្សរត់ទៀតផង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ វែកមុខជនបង្ក ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

http://www.nokorthomdaily.com/2018/01/social-60245/