Friday, March 29, 2024
Homeតារាខ្មែរនាយចឺម ៖ បើយកសង្សារ គឺត្រូវតែស្អាត បើមិនស្អាត តើយកមកធ្វើអី?

នាយចឺម ៖ បើយកសង្សារ គឺត្រូវតែស្អាត បើមិនស្អាត តើយកមកធ្វើអី?

បន្ទាប់ពីនាយចឺម បានត្អូញត្អែររឿងចំណាយលុយ១ខែ ចាក់សាំងអស់លុយ៥ពាន់ដុល្លារនោះ នាយក៏កំពុងសន្សំលុយធ្វើផ្ទះឲ្យឪពុកម្តាយនៅឯស្រុកកំណើតផងដែរ។

នាយចឺម រៀបរាប់ថា ”អ្វីដែលខ្ញុំប្រឹងប្រែងរាល់ថ្ងៃនេះ គឺខ្ញុំខំសន្សំលុយធ្វើផ្ទះជូនឪពុកម្ដាយខ្ញុំនៅខេត្តកំពង់ស្ពឺ ជាផ្ទះវីឡា ហើយត្រូវចំណាយលុយច្រើនដែរ អីចឹងខ្ញុំចង់សម្រេចបំណងនេះឲ្យបានសិន ទើបគិតគូររឿងផ្ទាល់ខ្លួនតាមក្រោយ”។

បើទោះជានាយចឺម ថា ពេលនេះប្រឹងរកលុយសន្សំធ្វើផ្ទះវីឡាឲ្យម្ដាយ មិនទាន់គិតរឿងគូជីវិតផ្ទាល់ខ្លួនក្ដី តែតាមព័ត៌មានថា នាយចឺម ពេលនេះកំពុងមានសេចក្ដីសុខជាមួយសង្សារថ្មី នាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី បន្ទាប់ពីលោកចឺម បានផ្ដាច់ស្នេហ៍អតីត Freshie Girl លេខ១ នាងពុធ ស្រីខួច មក។

ប្រភពបានឲ្យដឹងថា នាយចឺម មានសង្សារផ្សេងទៀតដែលសុទ្ធតែជាស្រីស្អាតតែម្ដង ទើបធ្វើនាយពែកមី និងនាយក្រូច សុំខ្មាសតែម្ដង ព្រោះថាមិនអាចប្រជែងជាមួយនាយចឺម បានឡើយ រឿងពូកែរកស្រីស្នេហ៍បានស្អាតៗនោះ។

នាយចឺម បន្ថែមថា ”រឿងខ្ញុំនិងអូនម៉ីម៉ី ហ្នឹងគ្រាន់តែទំនាក់ទំនងគ្នាធម្មតាៗទេ តែគេចេះតែធ្វើបាបខ្ញុំ ថាស្នេហាគ្នា។ អូនម៉ី ជាមនុស្សល្អម្នាក់ គ្រាន់តែថាពួកយើងរាប់អានគ្នាធម្មតាហ្នឹង។ រឿងរកសង្សារបានស្អាតនោះ គឺដូចជាមិនពិបាកអីទេ ឲ្យតែរក គឺបានមែនហ្នឹង ហើយសង្សារ បើយកគឺត្រូវតែស្អាត បើមិនស្អាត តើយកមកធ្វើអី?”៕

 

អត្ថបទមុនៗ

 

ចាប់សើយរ៉ូបរំលោភបានសម្រេច លើកខោរត់គេចមិនទទួលខុសត្រូវ នាងស្រែកផ្អើលប្រជាពលរដ្ឋចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់បានទូរស័ព្ទណាត់នារីវ័យក្មេងម្នាក់ ឱ្យមកជួបនៅក្នុងដីឡូត៍ស្ងាត់មួយកន្លែង លុះឃើញនារីរងគ្រោះស្លៀករ៉ូបមកជួប ធ្វើឱ្យកើតមានអារម្មណ៍តណ្ហាពុះកញ្ជ្រោល ទប់មិនជាប់ ក៏ធ្វើសកម្មភាពចាប់ឱបថើប ច្របាច់សុដន់ រួចសើយរ៉ូបនារីរងគ្រោះចាប់បង្ខំរំលោភសេពសន្ថវៈរហូតដល់បានសម្រេច រួចព្យាយាមលើកខោរត់គេច មិនទទួលខុសត្រូវ ធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្ត ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងប្រជាការពារភូមិ ចាប់ឃាត់ប្រគល់ឱ្យប៉ូលិសនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានណាត់ជួបស្រីក្នុងដីឡូត៍ រួចចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទំនេរមួយកន្លែង តាមផ្លូវ១០០៧ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវជនល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះនោះ មានឈ្មោះលន់ លីស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសំណង់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ន.ដ.វ អាយុ១៨ឆ្នាំ មុខរបរកម្មការិនីផ្នែកបោកអ៊ុត នៅក្នុងក្រុមហ៊ុនឯកជនមួយ ស្នាក់នៅក្នុងខណ្ឌសែនសុខ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យខាងលើ គឺជាអតីតអ្នករួមការងារជាមួយនាងពីមុនមក តែមួយរយៈក្រោយនេះ ជនសង្ស័យបានឈប់ ទៅធ្វើការនៅកន្លែងផ្សេង ហើយរវាងពួកនាងទាំង២នាក់ គ្រាន់តែស្គាល់គ្នាក្នុងនាមធ្លាប់ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នាប៉ុណ្ណោះ ហើយនាងក៏គ្មានចេតនាស្រឡាញ់ជនសង្ស័យនោះដែរ។

នារីរងគ្រោះបន្តថា លុះមកដល់វេលារសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នាងបានជួបជាមួយជនសង្ស័យដោយចៃដន្យ ហើយជនសង្ស័យក៏បានសុំលេខទូរស័ព្ទរបស់នាង។ ចំណែកនាងនឹកថា ធ្លាប់រាប់អានគ្នាក៏ឱ្យលេខទៅជនសង្ស័យទៅ។ ស្រាប់តែមកដល់វេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានទូរស័ព្ទមកជួបនាង រួចប្រាប់ថា គេមានការចង់និយាយគ្នាជាមួយនាងបន្តិច ចំណែកនាងខំតែជឿ ក៏បានស្កាត់មកជួបជនសង្ស័យតាមការណាត់ នៅត្រង់ចំណុចដីឡូត៍ទីតាំងកើតហេតុខាងលើ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា នៅពេលមកដល់ជួបមុខគ្នាក្នុងដីឡូត៍ស្ងាត់ ស្រាប់តែជនសង្ស័យមិនបាននិយាយអ្វីច្រើនទេ បែរជាស្ទុះមកចាប់ឱបថើប លូករាវ ច្របាច់សព្វរាងកាយរបស់នាង ហើយចាប់នាងផ្តួលសើយរ៉ូប សម្រាតខោ សង្កត់ចាប់បង្ខំរំលោភសេពសន្ថវៈនាងទាំងកំរោល ធ្វើឱ្យនាងដែលជាមនុស្សស្រី គ្មានកម្លាំងអាចតតាំងរើបម្រះរួច ទីបំផុតក៏ត្រូវជនសង្ស័យធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។

នារីរងគ្រោះបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានលើកខោស្លៀក ងើបរត់បំណងគេចខ្លួន ធ្វើឱ្យនាងទទួលរងនូវក្តីឈឺចាប់ យំសម្រក់ទឹកភ្នែក មិនគួរណាចាញ់ល្បិចបោកបញ្ឆោតរបស់ប្រុសព្រាន រួចក៏ស្រែកឆោឡោហៅគេឯងឱ្យជួយ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែរខាង និងប្រជាការពារនាំគ្នាដេញចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួចរាយការណ៍ទៅប៉ូលិសចុះមកអន្តរាគមន៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពចាប់រំលោភសេពសន្ថវៈនារីរងគ្រោះប្រាកដមែន ដោយនៅមុនពេលកើតហេតុ រូបគេបានទូរស័ព្ទទៅល្បួងហៅនារីរងគ្រោះមកជួបនៅទីតាំងដីឡូត៍ខាងលើដែលជាកន្លែងស្ងាត់ លុះនារីរងគ្រោះមកដល់ ដោយស្លៀករ៉ូបបង្ហាញសាច់ ធ្វើឱ្យរូបគេផ្ទុះអារម្មណ៍តណ្ហា ទ្រាំលែងបាន ក៏ចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ ផ្អែកលើបណ្តឹងនារីរងគ្រោះ សមត្ថកិច្ចបាននាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តទៅតាមនីតិវិធី៕

 

http://www.nokorthomdaily.com/2018/01/social-02938934/

RELATED ARTICLES