Tuesday, April 23, 2024
Homeព័ត៌មានជាតិបើកលុយបានភ្លាម ឆៀងចូលអូនភ្លែត អស់៥០ដុល្លារ បងស្រែកឡាំប៉ាផ្អើលសមត្ថកិច្ច

បើកលុយបានភ្លាម ឆៀងចូលអូនភ្លែត អស់៥០ដុល្លារ បងស្រែកឡាំប៉ាផ្អើលសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងបើកប្រាក់ខែថ្មីៗ ក៏ឆៀងចូលរកសេវាម៉ាស្សាសម្រួលសរសៃ ដឹងអីគ្រាន់តែចូលម៉ាស្សាមួយភ្លែត ចេញមកវិញ បែរជាត្រូវនារីម៉ាស្សាលួចលុយអស់២០០ដុល្លារ ដោយដាក់ជំនួសមកវិញសុទ្ធតែលុយសែន ទើបធ្វើឱ្យបុរសរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចហាងកោសជប់ ម៉ាស្សា ១ម៉ឺនរៀល ស្ថិតនៅផ្ទះលេខ ១៦៤A  ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បុរសដែលចូលម៉ាស្សា និងបាត់លុយុអស់ចំនួន២០០ដុល្លារ មានឈ្មោះណាត សុជាតិ  អាយុ២៥ឆ្នាំ មុខរបររត់ឯកសារ ស្នាក់នៅកន្លែងធ្វើការឯសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

តាមសម្តីបុរសខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ទើបនឹងបើកប្រាក់ខែថ្មីៗ បានលុយចំនួន២២០ដុល្លារ បន្ទាប់មក គាត់ក៏ជិះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដើរលេងបន្តិច តាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ដោយសារតែមានអារម្មណ៍ថាឈឺឆ្អឹង ឈឺឆ្អែង  ក៏ឆៀងចូលកន្លែងម៉ាស្សាខាងលើ ដែលមានតម្លៃ១ម៉ឺនរៀល ដើម្បីរកសេវាម៉ាស្សាសម្រួលសរសៃតូចធំ។

បុរសខាងលើ បន្តថា នៅពេលចូលទៅដល់ក្នុងបន្ទប់ម៉ាស្សា គាត់បានស្រាតខោ និងដាក់កាបូបព្យួរនៅជញ្ជាំងក្នុងបន្ទប់ រួចហើយក៏ឱ្យនារីម្នាក់ធ្វើការម៉ាស្សាឱ្យ  ហើយនៅពេលដែលកំពុងម៉ាស្សានោះ នារីម្នាក់ដែលគាត់ហៅឱ្យម៉ាស្សានោះ ចេះតែនិយាយបន្លប់ពីនេះពីនោះជាប់រហូត និងថែមទាំងឱ្យគាត់កត់លេខទូរស័ព្ទឱ្យនាងទៀត។ លុះពេលម៉ាស្សារួចរាល់ គាត់បានស្លៀកពាក់វិញ ហើយក៏ឱ្យលុយចំនួន១ម៉ឺនរៀល ថ្លៃសេវាម៉ាស្សា។ បន្ទាប់មកដោយមានការសង្ស័យ ព្រោះកាបូបស្ពាយរបស់គាត់ មានដាក់លុយប្រាក់ខែចំនួន២២០ដុល្លារនៅក្នុងនោះ គាត់ក៏ដើរចូលទៅក្នុងបន្ទប់ទឹក វែកមើលលុយ ស្រាប់តែឃើញលុយរបស់គាត់ ក្រដាស១០០ដុល្លារ ចំនួន២សន្លឹក គឺជាលុយសែន ទើបធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ក៏ឆោឡោ រួចហើយជិះម៉ូតូទៅប្តឹងសមត្ថកិច្ចដែលកំពុងតែប្រចាំការនៅប៉ុស្តិ៍នគរបាលបឹងសាឡាង ឱ្យមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ រួចហើយបានសួរនាំ ស្រាប់តែមេការប្រុសម្នាក់ បានចេញមុខមកដោះ ស្រាយថានឹងសងវិញ។ ហើយភ្លាមនោះ អ្នកយកព័ត៌មានបានចុះទៅដល់ថតរូប ស្រាប់តែនារីៗនៅក្នុងនោះបានចោទថា អ្នកកាសែតក្លែងក្លាយ រួចហើយនាំគ្នាយកទូរសព្ទ័មកថតវិញ ដោយនិយាយថាទុកបង្ហោះហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះ ពួកគេបាននិយាយចោទប្រកាន់ថា សមត្ថកិច្ចកំពុងនាំគ្នាមកធ្វើស៊ីពួកគេទៀតផង។

ក្រោយមានការសម្របសម្រួល ស្រាប់តែមេការបានទូរស័ព័ទៅប្រាប់ថៅកែ រួចហើយមេការនោះបានសុំសម្របសម្រួល ដោយសងលុយទៅខាងបុរសរងគ្រោះចំនួន១៥០វិញ ដើម្បីបញ្ចប់រឿង រួចហើយក៏នាំគ្នាបិទទ្វារផ្ទះចេញក្រៅបាត់អស់ទៅ។ ចំណែកបុរសរងគ្រោះ ក៏ព្រមទទួលយកសំណងចំនួន១៥០ដុល្លារដែរ ដោយចាត់ទុកថា ខ្លួនជួបរឿងស៊យទៅចុះ ដែលនៅសុខៗចូលម៉ាស្សាម្តង អស់ដល់ទៅ៥០ដុល្លារទទេៗ៕

RELATED ARTICLES