Wednesday, May 8, 2024
Homeតារាខ្មែរភាពស្និទ្ធស្នាលឈុន សុវណ្ណភក្តី និងនាយចឺម ធ្វើឲ្យភរិយាប្រចណ្ឌ រហូតដល់លែងលះគ្នា

ភាពស្និទ្ធស្នាលឈុន សុវណ្ណភក្តី និងនាយចឺម ធ្វើឲ្យភរិយាប្រចណ្ឌ រហូតដល់លែងលះគ្នា

ជារឿងមួយដ៏គួរឲ្យរសើប និងភ្ញាក់ផ្អើលខ្លាំង ក្នុងចំណោមចង្កោមអ្នកសិល្បៈ ព្រោះតែថ្មីៗនេះ មានព័ត៌មានខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈថា ថៅកែផលិតកម្ម BKS លោកឈុន សុវណ្ណភក្ដី បានលែងលះគ្នាជាមួយភរិយា ជាកូនអ្នកមានទ្រព្យនោះហើយ ដោយសារតែភរិយាខ្លួនបានប្រចណ្ឌលោកខ្លាំងពេកជាមួយនាយចឺម តារាចម្រៀងសាន់ដេ។

ប្រភពបានឲ្យដឹងថា ការដែលចំណងស្នេហ៍ថៅកែផលិតកម្ម BKS ឈានទៅដល់ការប្រេះឆាគ្នាកណ្ដាលផ្លូវនេះ ដោយសារតែមួយរយៈចុងក្រោយនេះ លោកឈុន សុវណ្ណភក្ដី មានភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយនាយចឺម តាំងពីពួកគេបានយកគ្នាជាបងប្អូនធម៌ ហើយនាំគ្នាដើរលេងតែ២នាក់ នៅប្រទេសថៃ ជាដើម ទើបធ្វើឲ្យភរិយាលោកភក្ដី អ្នកនាងម៉ែន ចេតនីត ប្រចណ្ឌប្ដីជាមួយនាយចឺម ហើយមានការទាស់សម្ដីគ្នា និងចុងក្រោយមិនអាចផ្សះផ្សាគ្នាបានឡើយ គឺឈានទៅដល់ការលែងលះគ្នាតែម្ដង ដោយបន្សល់នូវតំណក់ឈាមកូន១។

អ្នកយកព័ត៌មានយើងបានស្កាត់ទៅជួបឪពុកលោកឈុន សុវណ្ណភក្ដី កាលពីថ្ងៃទី១៨ ខែមករា នៅពេលដែលលោកនិងភិយាទៅហូបការប្អូនស្រីអ្នកនាងចនច័ន្ទលក្ខិណា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីយប់មិញ ហើយឪពុកលោកភក្ដី បានសារភាពថា រឿងនោះគឺជាការពិតប្រាកដមែន។

ឈុន សុវណ្ណភក្តី និងភរិយា (ក្នុងថ្ងៃរៀបការ)

ឪពុកលោកភក្ដី ប្រាប់ថា ”រឿងកូនខ្ញុំបែកគ្នានោះ គឺជាការពិតមែន ឥឡូវគេរស់នៅបែកគ្នាហើយ។ ផ្ទះនិងកូនបានទៅប្រពន្ធភក្ដី ។ រឿងហ្នឹងប្រពន្ធគេប្រចណ្ឌនាយចឺម ហ្នឹងឯង។ អាក្ដី អាចឺម ចរិតគេដូចគ្នាហ្នឹង…”។

ឪពុកលោកឈុន សុវណ្ណភក្ដី បានទទួលយកនាយចឺម ឬសុខ​ មេសា ជាកូនធម៌ បន្ទាប់ពីនាយចឺម និងនាយក្ដី បានស្បថស្បែសច្ចាថា យកគ្នាជាបងប្អូនធម៌ ហើយពួកគេបានចូលហ៊ុនគ្នាបើកហាងផឹកស៊ីនៅផ្សារកុងតឺន័រអាម៉ាហ្សូន ទួលសង្កែ ទៀតផង។ ប៉ុន្ដែយ៉ាងណា ការដែលនាយចឺម ក្លាយទៅជាកូនធម៌ឪពុកលោកឈុន សុវណ្ណភក្ដី នោះ តារាចម្រៀងសាន់ដេរូបនេះ ទទួលបានកាដូរថយន្ដ Toyata Tundra ដ៏ទំនើប១គ្រឿង ពីឪពុកលោកភក្ដី ដោយថ្មីៗនេះ នាយចឺម ទើបប្រាប់ថា រូបគេជិះឡាននោះ ក្នុង១ខែចំណាយអស់៥ពាន់ដុល្លារ លើការចាក់សាំងទៀតផង។

 

ឪពុកលោកឈុន សុវណ្ណភក្ដី បានឲ្យដឹងទៀតថា ”ឡាន TUNDRA ស៊េរីឆ្នាំ២០០៧ ហ្នឹង ខ្ញុំទិញឲ្យនាយចឺម ដាច់តែម្ដង គឺជាង៧ម៉ឺនដុល្លារ ជាឡានល្អ ហើយ១០០គីឡូ ស៊ីសាំងតែ១០លីត្រ។ ភក្ដី និងនាយចឺម គេស្បថស្បែគ្នា យកគ្នាជាបងប្អូនធម៌ ហើយនៅថ្ងៃទី២៥ ខែមករា ហ្នឹង ភក្ដីនិងចឺមគេបានរៀបចំខួបកំណើតធំនៅហាងគេ នៅផ្សារកុងតឺន័រ ទួលសង្កែ គេបានស្បថស្បែគ្នាធ្វើជាបងប្អូនធម៌។ នាយចឺមដែលជាជាកូនធម៌ខ្ញុំហ្នឹង គេមិនអីទេ គោរពខ្ញុំដែរ តែឡានគេជិះ ដូចជាមិនចេះថែសោះ”។

គួរបញ្ជាក់ថា លោកឈុន សុវណ្ណភក្ដី ថៅកែក្មេងផលិតកម្ម BKS បានចូលរោងការកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ជាមួយអ្នកនាងម៉ែន ចេតនីត ដែលពេលនេះចំណងស្នេហ៍ទើបបាន២ឆ្នាំ ក៏ប្រេះឆាគ្នាកណ្ដាលផ្លូវ ដោយសារតែភរិយាលោកភក្ដី ប្រចណ្ឌនាយចឺមនិងប្ដីខ្លួន ដោយសារតែឃើញបងប្អូនធម៌នេះ មានភាពស្និទ្ធស្នាលគ្នាចម្លែកពេក។ ប៉ុន្ដែយ៉ាងណា នៅពេលដែលនាយចឺម បណ្ដើរនាយក្ដី ក្រោយចុះយន្ដហោះមកពីថៃ ហើយទៅចូលរួមខួបកំណើតនាងស្រីពេជ្រ នៅហាង VFriend បឹងត្របែក នោះ អ្នកយកព័ត៌មានយើងបានសួរថា តើពួកគេមានស្នេហាជាមួយនាយក្ដីឬ បានជាស្និទ្ធស្នាលគ្នាម្ល៉េះនោះ? ទាំងនាយចឺម និងនាយក្ដី បានច្រានចោលដូចគ្នាតែម្ដង ហើយថ្មីៗនេះ នាយចឺម ថែមទាំងថារូបគេស្រលាញ់តែស្រីស្អាតៗ ហើយបើរកសង្សារមិនស្អាត តើយកមកធ្វើអីទៀតផង…៕

RELATED ARTICLES