Wednesday, April 24, 2024
Homeតារាខ្មែរបែកធ្លាយ!!! ពេជ្រ សេរីរ័ត្ន កែមុខអក្សរវី ខណៈធី សុវណ្ណថា វះកាត់កែច្រមុះ នៅគ្លីនិកល្បីឈ្មោះមួយ

បែកធ្លាយ!!! ពេជ្រ សេរីរ័ត្ន កែមុខអក្សរវី ខណៈធី សុវណ្ណថា វះកាត់កែច្រមុះ នៅគ្លីនិកល្បីឈ្មោះមួយ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមករា​ នេះ មានព័ត៌មានសាយភាយដំណឹងថា ពិធីការិនីល្បីឈ្មោះអ្នកនាងពេជ្រ សេរីរ័ត្ន និងកញ្ញាធី សុវណ្ណថា ដែលគេស្គាល់ថាជាអ្នកប្រឡូកក្នុងឆាកនយោបាយវ័យក្មេង បាននាំគ្នាទៅកែសម្រស់នៅមជ្ឈមណ្ឌលកែសម្រស់ល្បីឈ្មោះមួយ ដែលមានឈ្មោះថា “ឌែរម៉ូគ្លីនិក” ខណៈដែលមានតារាល្បីៗជាច្រើនក៏ទៅរកសេវាកម្មកែសម្រស់នៅគ្លីនិកមួយនេះផងដែរ។

តាមដំណឹងថា អ្នកនាងពេជ្រ សេរីរ័ត្ន ដែលធ្លាប់តែអះអាងថា ខ្លាចមុខកាំបិតនោះបានសម្រេចចិត្តកែទម្រង់មុខអក្សរវី បន្តឹងស្បែកមុខ និងគ្រោងកែរង្វង់ភ្នែកនៅហាង “ឌែរម៉ូគ្លីនិក” ខណៈដែលធី សុវណ្ណថា បានវះកាត់កែច្រមុះ។

តាមប្រភពថា ពិធីការិនីពេជ្រ សិរីរ័ត្ន មិនជ្រើសរើសទៅកែសម្ផស្សនៅឯក្រៅប្រទេសនោះទេ ដោយសារតែអ្នកនាងមិនមានទុកចិត្ត និងមិនចង់ចំណាយពេលវេលាច្រើន ខណៈការចំណាយនៅបរទេស ក៏ត្រូវការថវិកាច្រើនផងនោះ ដូច្នេះអ្នកនាងក៏សម្រេចចិត្តកែសម្ផស្សនៅ “ឌែរម៉ូគ្លីនិក” តែម្ដង។ នៅក្នុងនោះដែរ តារាស្រីរូបនេះ បានវះកាត់ធ្វើមុខវី និងបានបន្តឹងស្បែកមុខឲ្យក្មេង តឹងណែន ដោយធ្វើការវះកាត់រួច ក្រោយពេលជាមុខរបួស នាងនឹងមានសម្រស់ស្រស់ស្អាត ប្លែក ធ្វើឲ្យមហាជនសម្លឹងមើលមិនចង់ដាក់ភ្នែក។

យ៉ាងណា ចំពោះដំណឹងនេះ អគ្គនាយិកានៃមជ្ឈមណ្ឌលគ្លីនិក “ឌែរម៉ូគ្លីនិក” អ្នកស្រី ហូវ ដាណេ មិនហ៊ានបញ្ជាក់ថា អ្នកនាងពេជ្រ សេរីរ័ត្ន មកកែទម្រង់មុខអក្សរវី នៅហាងរបស់អ្នកស្រីទេ។ ប៉ុន្តែអ្នកស្រីបានទទួលស្គាល់ថា អ្នកនាងពេជ្រ សេរីរ័ត្ន និងធី សុវណ្ណថា ពិតជាបានមកហាងអ្នកស្រីមែន។

អ្នកស្រីបញ្ជាក់ថា “កន្លងមក ក៏ធ្លាប់មានសិល្បករ-សិល្បការិនី ជាច្រើនបានចូលរួមទៅកែសម្ផស្ស ក៏ដូចជាទៅថែរក្សាសម្ផស្សនៅទីនេះ ដោយជាទូទៅ តាមវិជ្ជាជីវៈ ក៏ដូចជាក្រមសីលធម៌គ្រូពេទ្យ គឺមិនអាចបញ្ចេញឈ្មោះទាំងអស់បានឡើយ ប្រសិនបើមិនមានការអនុញ្ញាតពីសាមីខ្លួន ។ យ៉ាងណា តាមដំណឹងថា មានតារាល្បីៗជាច្រើនបានទៅរកសេវាកម្មកែសម្រស់ និងថែរក្សាសម្រស់នៅហាង “ឌែរម៉ូគ្លីនិក” មានដូចជា១.កញ្ញាព្រះកាយច័ន្ទធ្វើច្រមុះ និងចាក់ថ្គាមឲ្យមុខអក្សរ V , ២. កញ្ញាទេព បូព្រឹក្ស វះកាត់ច្រមុះ កែទម្រង់មុខអក្សរ V ព្រមទាំងចាក់រំលាយខ្លាញ់ដើមដៃ , ៣. កញ្ញាសុខ សីឡាលីន កែសម្ផស្សដោយដោះដូរខ្ទង់ច្រមុះ ដែលពីមុនតារាស្រីរូបនេះ ធ្លាប់ធ្វើកន្លែងផ្សេង , ៤. តារាចម្រៀងថោន កញ្ញាសាសា ធ្វើការកិបភ្នែក , ៥. កញ្ញាសុគន្ធ និសា ថែរក្សាស្បែកមុខជាប្រចាំ ដើម្បីបំបាត់ស្បែកជ្រីវជ្រួញឲ្យសម្រស់ក្មេងជាងវ័យ , ៦. អ្នកនាងពេជ្រ សោភា កែសម្ផស្សដោយវិធី ថែរក្សាស្បែកមុខជាប្រចាំ ដើម្បីបំបាត់ស្បែកជ្រីវជ្រួញឲ្យសម្រស់ក្មេងជាងវ័យ , ៧. អ្នកនាងហង្ស សុជាតា កែទម្រង់មុខឲ្យទៅជាអក្សរ V និងចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង , ៨. លោកសាវីន ហ្វីលីព ចាក់ប៊ូថកបំបាត់ជ្រីវជ្រួញ និងថែរក្សាស្បែកមុខឲ្យនៅក្មេង , ៩. លោកអែនឌី ថែស្បែកមុខឲ្យនៅវ័យក្មេង ១០. តារាចម្រៀង STEP ថែស្បែកមុខឲ្យក្មេង , ១១. លោកសុខ សេរីវឌ្ឍនា ថែស្បែកមុខឲ្យនៅវ័យក្មេង , ១២. លោក អ៊ុន សុទ្ធា ព្យាបាលមុខមុន ព្យាបាលស្លាកស្នាម ចាក់ប៊ូថក ដើម្បីបំបាត់ជ្រីវជ្រួញ, ១៣. កញ្ញាវីតវីត ថែស្បែកមុខឲ្យនៅវ័យក្មេង , ១៤. អ្នកនាងស្រីម៉ុច អតីតតារាសិចស៊ី កែទម្រង់មុខឲ្យទៅជាអក្សរ V និងចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង, ១៥. កញ្ញា អ៊ុន អាលីហ្សា វះកាត់ដូរខ្ទង់ច្រមុះ, ១៦. កញ្ញាគង់ វង្សយ៉ាទី ថែរក្សាស្បែកមុខ និងស្បែកខ្លួន, ១៧. កញ្ញាថន លក្ខិណា ថែរក្សាស្បែកមុខ និងស្បែកខ្លួន ១៨. កញ្ញាសូដា នីតា កែទម្រង់មុខ V និងធ្វើចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង៕

RELATED ARTICLES