ប្តីឡើងគ្រែមិនរួច ចោទប្រពន្ធលួចមានប្រុស

0
379

ប្តីប្រពន្ធមួយនេះ រួមរស់ជាមួយគ្នា បង្កើតកូនទាំងហ្វូង រហូតពូនជាចៅទៅហើយ លុះចូលដល់វ័យជ្រេ ប្តីខ្សោយ កម្លាំងឡេងិគ្រែមិន បានញឹកញាប់ ស្រាប់តែកើតរោគប្រចណ្ឌ ចោទប្រពន្ធលួចមាន ប្រុសឈ្មោលម្តង ជាមួយអ្នកនោម្តងជាមួយអ្នកនេះ ម្តងជាមួយអ្នកនេះ បង្កឱ្យមានជម្លោះក្នុងគ្រួសារ រកទីបញ្ចប់គ្មាន…។

អ្នកស្រីជាង នីម អាយុ៤០ឆ្នាំ រស់នៅ់ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា គាត់មានបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់ ដែលម្តាយ ឈ្មោះសួន ចាន់ អាយុ៧០ឆ្នាំ ឪពុកឈ្មោះជា ជាង ស្លាប់ គាត់បានរៀបការជាមួយប្តីឈ្មោះស៊ឹម កុច អាយុប្អូន គាត់១ឆ្នាំ តាមប្រពៃណីក្រាបក្បាលដល់កន្ទេល រួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន៧នាក់ (ប្រុស៥ ស្រី២) ជាចំណងដៃនិស្ស័យស្នេហ៍ ដែលសព្វថ្ងៃកូនធំពេញវ័យ រៀបការមានប្តីប្រពន្ធ អស់ចំនួន២នាក់រួចហើយ។ តាមពិតទៅ ប្តីរបស់គាត់ជាមនុស្សចូលចិត្តផឹកស្រាបន្តិច ប៉ុន្តែមិនដល់ថ្នាក់ស្រវឹងធ្លាក់ភ្នែកភ្លេចការងារស្រែភ្លឺ ឬចូលដល់ផ្ទះរករឿងឈ្លោះ ប្រកែកប្រើកម្លាំងបាយវាយតប់ប្រពន្ធកូនទេ យ៉ាងច្រើនណាស់ត្រឹមតែទាក់ ពាក្យសម្តីគ្នា២-៣ម៉ាត់ រួចក៏សំងំដេកអស់ ភ្ញាក់ឡើងមិនចងគំនុំគ្នាឡើយ ពោលគឺល្អូកល្អិនជាធម្មតា។

លោកស៊ឹម កុច

អ្នកស្រីជាង នីម ឱ្យដឹងបន្តទៀតថា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ នេះ ប្តីរបស់គាត់ ហាក់បីដូចជាប្រែប្រួលខុសប្លែកពីមុនឆ្ងាយណាស់ ដោយកើតរោគប្រចណ្ឌគ្មានហេតុផល តែងរករឿងឈ្លោះប្រកែកក្នុងរង្វង់គ្រួសារ ជេរបញ្ចោរប្រពន្ធ កូនប៉ាត់ណាប៉ាត់ណីនូវពាក្យអសុរោះជាច្រើន ធ្វើឱ្យគាត់ខ្មាសអស់អ្នកស្រុកភូមិ ស្ទើរតែមិនហ៊ាន ដើរចេញពីផ្ទះ។ ប្តីនេះប្រចណ្ឌប្រពន្ធជាមួយប្រុសមិន រើសមុខទេ ឱ្យតែមនុស្សប្រុស មិនថាក្មេង ឬចាស់ទេ ឱ្យតែឃើញប្រពន្ធនិយាយជាមួយួ រាប់អានគ្នាក្នុង នាមជាអ្នកស្រុកភូមិជាមួយគ្នាធម្មតាសោះ ប្តីតែង រករឿងឈ្លោះ ចោទប្រកាន់គាត់និងប្រុសម្នាក់នេះ ម្នាក់នោះជាសហាយស្មន់នឹង្ញគ្នា ធ្វើឱ្យគាត់ធុញទ្រាន់ នឹងជីវិត មិនចង់រស់នៅក្បែប្តីឡើយ។ សូម្បីតែខ្លួន ប្រាណគាត់ ក៏មិនចង់ឱ្យប្តីប៉ះពាល់ដែរ ព្រោះពេលដេក នៅក្បែរគ្នាម្តងៗស្អុយក្លិនិស្រាឱ្យហួង។

អ្នកស្រីជាង នីម

ស្ត្រីជាប្រពន្ធរូបនេះបន្តថា តាំងពីចាប់ដៃគ្នាមក ប្តីរបស់គាត់មិនដែលសង្ស័យលើប្រពន្ធម្តងណាឡើយ ទន្ទឹមនោះប្តីមានកម្លាំងតណ្ហាគ្រប់គ្រាន់ អាចដឹកដៃ ប្រពន្ធឡើងឋានសួគ៌លោកកីយ៍បានគ្រប់ពេល។ រីឯគាត់ជាប្រពន្ធវិញ តែងប្រកៀកស្មាកំដរប្តីឡើង ប្រយុទ្ធក្នុងសមរភូមិកាមគុណ មិនដែលឱ្យទាស់ចិត្ត ម្តងណាឡើយ ទើបបណ្តាលឱ្យពោះធំបង្កើតកូន ទាំងហ្វូងបែបនេះ។ លុះពេលប្តីមានវ័យចំណាស់ ដូចសព្វថ្ងៃនេះ កម្លាំងតណ្ហាស្រុតចុះជាខ្លាំងស្ទើរហៅ លែងឮ បើប្រឹងណាស់១ខែ លោតរួចបានតែម្តង ប៉ុណ្ណោះ។ ចំណេកគាត់ក៏អស់កិលេសតណ្ហារលីង លែងមានអារម្មណ៏ឱ្យប្តីកេះកៀវរួមរ័កមេត្រីតទៅ ទៀតដែរ បែរជាប្តីយល់ច្រឡំរហូតឡប់ខួរ ប្រចណ្ឌ ខុសរឿង ដោយចោទប្រកាន់ប្រពន្ធមានចិត្តមិនស្មោះ លួចមានប្រុសឯណា ឯណី ខណៈដែលគាត់ជាស្រី វ័យចំណាស់ និងមានកូនទាំងហ្វូងទៅហើយនោះ។


លោកស៊ឹម កុច ជាប្តីបានទទួលស្គាល់ថា លោកពិតជា មានអារម្មណ៏មិនទុកចិត្តប្រពន្ធលួចមានប្រុស ឈ្មោលមែន តែរឿងនោះមកពីប្រពន្ធដែរ ដែលធ្វើព្រងើយកន្តើយដាក់ប្តីជាមុន ដូចជាគេចវេះពីប្តីមិន ឱ្យរួមរ័កមេត្រីជាដើម មិនគួរណាប្រពន្ធបង្អត់ចំណីប្តី ១ខែ ទើបឱ្យរួមដំណេកម្តង នៅគ្រាដែលលោក នៅមានកម្លាំងមាំមួន អាចប្រតិបត្តិការងារលើគ្រែ បានធម្មតា មិនទ្រុឌទ្រោមកម្លាំងដូចប្រពន្ធរៀបរាប់ ខាងលើនេះទេ តើឱ្យប្រុសណាអាចអត់ទ្រាំរាប់ខែ បាននោះ? ហេតុនេះហើយទើបធ្វើឱ្យលោកចេះតែ ខឹងមួម៉ៅបែបនេះទៅ។ បើប្រពន្ធធ្វើល្អដាក់ដូចរៀបការបានគ្នាថ្មីថ្មោង បណ្តោយឱ្យប្តីឡើងគ្រែបានស្រួល ប្រហែលជាគ្រួសារលោកមិនមានជម្លោះទេ។

លោកផាវ ឈឿម

នាងកុច នំ អាយុ២៤ឆ្នាំ ជាកូនបានឱ្យដឹងថា កាលដើមឡើយ ឪពុកម្តាយរបស់នាង ស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ មិនដែលឈ្លោះប្រកែកគ្នាម្តងណា ឡើយ ពោលគឺគ្រួសារនាងរស់នៅមានសេចក្តីសុខ តែមួយរយៈ លុះក្រោយមក ពួកគាត់ជួបភាពរកាំរកូស នឹងគ្នាជាបន្តបន្ទាប់ សុភមង្គលបានរត់ចេញពីគ្រួសារ នាងអស់រលីង ជួសមកវិញដោយភាពអាប់អួ។ ឪពុកនាងប្រចណ្ឌម្តាយជាមួយមនុស្សប្រុសមិនរើស មុខឡើយ សូម្បីតែប្តីនាងជាកូនប្រសា ក៏ឪពុកប្រចណ្ឌ ម្តាយជាមួយដែរ ធ្វើឱ្យនាងគ្រវីក្បាលហួសចិត្តជាខ្លាំង ប៉ុន្តែមិនចង់គាស់កកាយរឿងនេះមកវិញទេ នាំតែកើត ចិត្តសៅហ្មង។ បើសិនជាឪពុកនាងឈប់ប្រចណ្ឌ ម្តាយ នាងជឿថា គ្រួសារនឹងរស់នៅមានសុភមង្គលឡើងវិញ ព្រោះម្តាយនាង ស្លូតបូតគួរឱ្យគោរព មិនមានចិត្តផិត ក្បត់ប្តី ដូចការចោទប្រកាន់របស់ឪពុកឡើយ។

លោកស៊ឹង សំអន

លោកផាវ ឈឿម ជាមេភូមិ និងលោកស៊ឹង សំអន ជាសមាជិកភូមិបានឱ្យដឹងថា បើតាមពួកលោក សង្កេតឃើញជាក់ស្តែង បុរសជាប្តី កើតរោគប្រចណ្ឌ ប្រពន្ធក្បត់ចិត្តលួចមានសហាយស្មន់ជាមួយប្រុស ឈ្មោល។ តែតាមពិត ប្រពន្ធស្អាតស្អំសោះ តើស្ត្រីណា ទទួលយកបាននោះ? តាមពិតទៅ លោកក៏ដឹង មូលហេតុដែលបណ្តាលកើតជារោគប្រចណ្ឌនេះដែរ គឺ ដើមហេតុមកពីបុរសជាប្តី ធ្លាក់ចុះកម្លាំងតណ្ហា មិន អាចរួមភេទបានញឹកញាប់ដូចមុន ស្របពេលដែល ប្រពន្ធអស់កិលេសតណ្ហា១ខែ រួមដំណេកគ្នាម្តង ទើបប្តីសង្ស័យ គិតផ្តេសផ្តាសតែម្នាក់ឯង។

នាងកុច នំ

ចំពោះអ្នកភូមិផងរបងជាប់គ្នាបានឱ្យដឹងស្របគ្នាថា កាលដើមឡើយ ប្តីប្រពន្ធរបស់អ្នកស្រីជាង នីម រស់នៅចុះសម្រុងនឹងគ្នាណាស់ អ្នកជិតខាងតែងលួច សរសើរថាពិតជាប្តីប្រពន្ធគំរូម្នាក់ តែដឹងអី! ពេលរួម រស់ជាមួយគ្នាបង្កើតបានកូនទាំងហ្វូងពូនជាចៅ លុះមាន វ័យជ្រេ ភ្លេចខ្លួនទៅហើយ ស្រាប់តែបុរុសជាប្តី ឡើង គ្រែមិនរួច ១ខែទើបបានម្តង ក៏កើតរោគប្រចណ្ឌចោទ ប្រពន្ធលួចមានប្រុស ធ្វើឱ្យជួបរឿងរកាំរកូសជាហូរហែ។ ដើម្បីឱ្យអស់ភាពសៅហ្មង គួរប្រពន្ធប្តីនេះ ចេះផ្អែមល្ហែមស្និទ្ធស្នាលនឹងគ្នា ជាពិសេសភាគី ប្រពន្ធត្រូវចេះល្អូកល្ហិនជាមួយប្តី នោះប្តីអស់សង្ស័យ លែងចោទប្រពន្ធលួចមានប្រុសឈ្មោល មន្ទិលសង្ស័យ គ្នាតទៅទៀត…”៕