Saturday, April 27, 2024
Homeព័ត៌មានជាតិប្តីប្រមឹក ចោទប្រពន្ធសហាយកូនកំលោះ

ប្តីប្រមឹក ចោទប្រពន្ធសហាយកូនកំលោះ

សុរា បើផឹកស្រវឹងជោកជាំកាលណា ធ្វើឱ្យវង្វេងស្មារតី កើត រោគសង្ស័យ ចោទគេប៉ាតណា ប៉ាតណី គ្មានដឹងខុសត្រូវ។ ដោយឡែក ស្ត្រីម្នាក់នេះ បានប្តីជាមនុស្សប្រមឹក កើតរោគសង្ស័យ ប្រចណ្ឌប្រពន្ធ ម្តងចោទដាក់អ្នកនេះ ម្តងចោទដាក់អ្នកនោះ សូម្បីតែកូនស្រីបង្កើត ក៏មិនទទួលស្គាល់ដែរ ហើយចុងក្រោយក៏ចោទប្រពន្ធលួចសហាយ ជាមួយកូនកំលោះបង្កើត បង្កជម្លោះឥតឈប់ ធ្វើឱ្យអ្នកស្រុកហួស ចិត្តគ្រប់គ្នា…។

នាងជ័យ កត អាយុ៣៩ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះយែម ជ័យ ម្តាយឈ្មោះសាក់ គង់ នៅពេលធំពេញក្រមុំ បានរៀបការជាមួយប្តីឈ្មោះសាប់ សុល អាយុប្អូននាង ៣ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតកូនប្រុសស្រីចំនួន ៦នាក់ ដែលសព្វថ្ងៃកូនប្រុសច្បងមានអាយុ១៨ឆ្នាំ ធំពេញកំលោះហើយ។ នាងបានឱ្យដឹងថា ចាប់តាំងពីចាប់ដៃគ្នាជាគូជីវិតមក ជីវិតនាងរស់នៅមានសេចក្តីសុខតិចតួចណាស់ ដោយប្តីជាមនុស្សយកស្រាធ្វើជ្វាត្រីមុខ កើតរោគប្រចណ្ឌ និងច្រើនតែដើរទៅអង្គុយព័ទ្ធ វង់នៅតៀមស្រាផឹកស៊ីជាមួយបនភឿន។ លុះពេលប្តីចូលដល់ផ្ទះរករឿងឈ្លោះប្រកែក ប្រើអំពើហិង្សាវាយ តប់ទាត់

លោកសាប់ សុល (ជាប្តី) និងនាងជ័យ កត ជាមួយកូនៗ

ធាក់ប្រពន្ធ ឱ្យនាងរស់នៅជាមួយទឹកភ្នែករហូតមក ដោយប្តីចោទប្រកាន់នាងជាស្រីចិត្តមិនស្មោះ លួច មានប្រុសសហាយម្តងអ្នកនេះ ម្តង្តអ្នកនោះពេញភូមិ។ ជាពិសេសសូម្បីតែកូនស្រទីី២ ឈ្មោះសុល ចាន់ទ្រី សព្វថ្ងៃ អាយុ១៦ឆ្នាំ ក៏ប្តីមិនទទួលស្គាល់ជាកូនបង្កើតរបស់ខ្លួនដែរ ដោយយល់ផ្តេសផ្តាស់ថា ជាកូនរបស់ នាងជាមួយប្រុសសហាយ ទៅវិញឆ្កុយ ហើយឱ្យតែមានជាតិស្រា ចូលពោះ ប្តីឡប់ខួរនេះតែង និយាយពាក្យនេះដដែលៗអស់រយៈពេលជាច្រើនឆ្នាំ ដែលជាដើមហេតុបង្កជម្លោះក្នុងគ្រួសារជាបន្តបន្ទាប់ មក ព្រោះតែនាងទ្រាំមិនតបតមិនបាន។
នាងជ័យ កត បន្តឱ្យដឹងទៀតថា ប្តីនាងតែងចោទប្រកាន់នាង សហាយស្មន់ជាមួយប្រុសៗ ក្នុងភូមិមិនរើសមុខ មិនថាចាស់ក្មេង ទេ។ លុះអស់មនុស្សដទៃប្រចណ្ឌ ខណៈដែលកូនប្រុសខ្លួនឯងធំ ពេញកំលោះ ស្រាប់តែប្រចណ្ឌចោទប្រពន្ធសហាយជាមួយកូនប្រុស បង្កើតទៅវិញ ធ្វើឱ្យអ្នកស្រុកភូមិហួសចិត្តគ្រវីក្បាលនិយាយលែង ចេញគ្រប់គ្នា និងតែងទាក់ពាក្យសម្តីជាមួយកូនប្រុសជាញឹកញាប់ ទៀតផង ធ្វើឱ្យនាងឈឺចាប់ខ្មាសញាតិចង់រត់ចោលស្រុក ប៉ុន្តែមួយ រយៈចុងក្រោយនេះ ប្តីហាក់បីដូចជាចេះភ្ញាក់រលឹក កែខ្លួនបានខ្លះ តែង ចេញទៅដេកចាំចម្ការ បន្ថយការផឹកស្រា និងប្រើអំពើហិង្សាក្នុង គ្រួសារបានច្រើន។ រីឯអារោគប្រចណ្ឌនោះនៅដដែល ឱ្យតែគេឃើញ ម្តាយកូនពួកនាងស្និទ្ធស្នាលគ្នាបន្តិច មិនបានឡើយ។

នាងជ័យ កត និងកូន

ដោយឡែក លោកសាប់ សុល ជាប្តី អ្នកយកព័ត៌មានយើងមិន អាចទាក់ទងសុំការបកស្រាយបានទេ ព្រោះពេលនោះកំពុងនៅដេកចាំ ចម្ការ ក្នុងចម្ងាយដីរាប់សិបគីឡូឯណោះ ផ្លូវពិបាកមិនអាចប្រើ មធ្យោបាយធ្វើដំណើរតាមម៉ូតូទៅដល់ឡើយ។
យុវជនសុល ម៉ៅ អាយុ១៨ឆ្នាំ ជាកូនច្បងបានឱ្យដឹងថា រូបគេ តូចចិត្តនឹងវាសនាខ្លួនឯងណាស់ ដែលកើតមកជួបឪពុកស្រវឹងខួប កើតរោគប្រចណ្ឌគ្មានហេតុផលរបៀបនេះ ប៉ុន្តែរូបគេមិនខឹង ចងគំនុំជាមួយគាត់ទេ ប្រហែលជាគាត់មានចិត្តស្រលាញ់ម្តាយខ្លាំង ពេក ក៏តាមហួងហែងប៉ាតណាប៉ាតណីយ៉ាងនេះទៅ។ មុនដំបូងគេ មានចិត្តខឹងជាមួយឪពុកខ្លះដែរ ដែលធ្វើការចោទប្រកាន់រូបគេ សហាយរបស់ម្តាយ ធ្វើឱ្យរូបគេឈឺចាប់ខ្មាសញាតិជិតខាងជាខ្លាំង ប៉ុន្តែក្រោយពីចាស់ទុំអ្នកជិតខាងជួយនិយាយពន្យល់អប់រំ ទើប រូបគេអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ស្គាល់បាបស្គាល់បុណ្យ លែងខឹងសម្បាចងគំនុំជាមួយឪពុក ដើម្បីបញ្ចៀសជម្លោះក្នុងគ្រួសារ។ បើឃើញឪពុកនៅផ្ទះ រូបគេទៅដេក ចាំចម្ការ ឬដេកផ្ទះម្តាយមីង លុះឪពុកទៅចាំចម្ការវិញម្តង ទើបរូបគេត្រឡប់មក ផ្ទះជាមួយបងប្អូននិងម្តាយ។

យុវជនសុល ម៉ៅ

យុវតីសុល ចាន់ទ្រី អាយុ១៦ឆ្នាំ ជាកូនទី២ បានឱ្យដឹងថា រូបនាងតូចចិត្ត នឹងវាសនាខ្លួនឯងណាស់ ដែលឪពុកមិនទទួលស្គាល់ជាកូនបង្កើត ចោទប្រកាន់ ម្តាយលួចមានប្រុសសហាយ ដោយគ្មានភ័ស្តុតាងច្បាស់លាល់ និងតែងរក រឿងរ៉ាវបង្កជម្លោះក្នុងគ្រួសារឥតឈប់ឈរ។ នាងបញ្ជាក់ថា បើឪពុកជេរប្រមាថនាងជាកូនក្រៅខោ នាងអាចទទួលយកបាន ប៉ុន្តែពេលចោទប្រកាន់ លើម្តាយដើរមានប្រុសសហាយ ពួកនាងជាកូន មិនទទួលយកបានឡើយ ព្រោះវាធ្វើឱ្យអាប់ឱនកិត្តិយសក្រុមគ្រួសារ ជាពិសេសរូប ម្តាយផ្ទាល់។ កន្លងមក បងប្អូនពួកនាងប្រកែកប្រឆាំង ឪពុក មិនចង់ចាញ់ឈ្នះអ្វីទេ គឺគ្រាន់តែចង់ទាមទារ យុត្តិធម៌ ភាពស្អាតស្អំឱ្យម្តាយវិញតែប៉ុណ្ណោះ។

លោកគង់ ដៀង

លោកគង់ ដៀង ជាមេភូមិរង ដែលជាអាជ្ញាធរសកម្មការងារ ក្នុងមូលដ្ឋានខាងលើ បានឱ្យដឹងថា ក្រុមគ្រួសារនាងជ័យ កត តែងជួបរឿងរ៉ាវឈ្លោះ ប្រកែកគ្នាជាញឹកញាប់ ព្រោះលោកសាប់ សុល ជា ប្តី ជាមនុស្សពិបាកអប់រំ មិនងាយស្តាប់ការទូន្មាន ប្រៀនប្រដៅរបស់លោកឡើយ ទោះជាកន្លងមក អាជ្ញាធរ ធ្លាប់ធ្វើការពន្យល់អប់រំអំពីការប្រើអំពើ ហិង្សាយ៉ាងណាក្តី ប៉ុន្តែសំណាងដែរ ដែលមួយរយៈ ចុងក្រោយនេះ ប្តីប្រពន្ធពួកគេ ទាក់តែពាក្យសម្តីជេរ បញ្ចោរគ្នា មិនប្រើកម្លាំងបាយវាយតប់គ្នា ពុំនោះទេ អាជ្ញាធរនឹងដោះស្រាយតាមផ្លូវច្បាប់ជាមិនខាន។
ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្រប គ្នាថា លោកសាប់ សុល ជាមនុស្សយកស្រាធ្វើត្រីមុខ កើតរោគ

យុវតីសុល ចាន់ទ្រី

ប្រចណ្ឌប្រពន្ធជាមួយប្រុសឈ្មោលមិន រើសមុខ សូម្បីតែកូនបង្កើតរបស់ខ្លួនក៏ប្រចណ្ឌជា មួយដែរ ព្រមទាំងមិនទទួលស្គាល់កូនស្រីទី២ ថា មិនមែនជាកូនរបស់ខ្លួនទៀតដង ដែលទង្វើរបស់ បុរសជាប្តី និងឪពុករូបនេះ បានជះឥទ្ធិពលអាក្រក់ ដល់ក្រុមគ្រួសារ និងប្រពន្ធកូនឱ្យខ្មាសញាតិ រស់នៅក្នុងភាពអួអាប់រាល់ថ្ងៃ។ បើតាមពួកគាត់មើលកិរិយា មារយាទរបស់នាងជ័យ កត ជាប្រពន្ធស្លូតត្រង់ស្មោះស្ម័គ្រជាមួយប្តីណាស់ មិនបានប្រព្រឹត្តរឿងអសីលធម៌ ដូចការចោទប្រកាន់របស់ប្តីឡើយ។ បើលោកសាប់ សុល មិនព្រមកែខ្លួនបោះបង់គំនិតប្រចណ្ឌសង្ស័យ និងដបស្រាចោលទេ នៅថ្ងៃណាមួយ ប្រពន្ធកូនទ្រាំ លែងបាន ប្រាកដជានាំគ្នារត់ចោលជាមិនខាន…”៕

RELATED ARTICLES