Friday, April 19, 2024
Homeព័ត៌មានជាតិបត់ត្រឡប់ក្រោយបុកបែកដបសាំង ម៉ូតូត្រូវសមត្ថកិច្ចចាប់ដាក់ប៉ុស្តិ៍ ព្រោះមិនពាក់មួកសុវត្ថិភាព

បត់ត្រឡប់ក្រោយបុកបែកដបសាំង ម៉ូតូត្រូវសមត្ថកិច្ចចាប់ដាក់ប៉ុស្តិ៍ ព្រោះមិនពាក់មួកសុវត្ថិភាព

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង អត់ពាក់មួកការពារសុវត្ថិភាព ពេលជួបសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ បានជិះម៉ូតូបត់ត្រឡប់ក្រោយលឿនពេក ជ្រុលទៅបុកកន្លែងលក់សាំង​ដប តាមផ្លូវ បណ្តាលឲ្យបែកដបសាំងអស់៦ដប ធ្វើឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ​កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨​ តាមបណ្តោយផ្លូវវេងស្រេងស្ថិត​ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ​ពណ៍ខ្មៅ ​បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ដោយមិនមានពាក់មួកសុវត្ថិភាពការពារទេ ខណៈបានមកដល់ចំណុចកើតហេតុ​ មានសមត្ថកិច្ចដាក់ គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ឃើញបែបនេះជនរងគ្រោះបានបត់ម៉ូតូ​ត្រឡប់ក្រោយ ទាំងប្រញាប់ប្រញាល់ ខ្លាចសមត្ថកិច្ចឃើញ បណ្តាលឲ្យជ្រុលចង្កូតទៅបុកដបសាំងដាក់លក់តាមផ្លូវ បែកអស់៦ដប ស្មើនឹង៦លីត្រ ក្នុងនោះសាំង​១លីត្រ តម្លៃ៣៧០០រៀល គិតទាំងថ្លៃដប១$ទៀតផង សរុប៦ដប ​៤៦០០០រៀល ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវសងសំណងថ្លៃបែកដបសាំង និងទៅព្យាបាលរបួសនៅគ្លីនិករស្មី ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ២ រង់ចាំម្ចាស់មក
ទទួលយកត្រឡប់ទៅវិញ ៕

 

អត្ថបទមុនៗ

រពឹសមាត់ លែបខាយស្រីស្នេហ៍របស់គេនៅក្នុងក្លឹប ព្រួតគ្នាវ៉ៃរយះខ្នង
ភ្នំពេញ ៖ យុវជនម្នាក់បាននាំស្រីស្នេហ៍ចូលផឹកស៊ីរាំលេងក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ លុះពេលផឹកស៊ីស្រវឹង ស្រាប់តែមានក្មេងស្ទាវមួយក្រុម បានលែបខាយពាក្យសម្តីដាក់ស្រីស្នេហ៍របស់ខ្លួន ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីឈានដល់ការវាយតប់គ្នា បណ្តាលឱ្យភាគីក្រុមក្មេងស្ទាវព្រួតគ្នាវាយ បណ្តាលឱ្យរងរបួសរយះខ្នង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យុវជនរងគ្រោះ ដែលត្រូវគេព្រួតវាយបណ្តាលឱ្យរងរបួសរយះខ្នង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ២០ឆ្នាំ។

ចំណែកក្រុមជនបង្កក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា ក្រោយបង្កហេតុរួច បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ បាននាំនារីវ័យក្មេង២នាក់ ក្នុងនោះមានម្នាក់ជាស្រីស្នេហ៍របស់ខ្លួនចូលទៅផឹកស៊ីរាំលេងក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក នាំគ្នាឡើងរាំលេង ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុម មានគ្នាជាង១០នាក់ បានឡើងមករាំក្បែរ និងថែមទាំងបានបោះពាក្យសម្តីលែបខាយដាក់ស្រីស្នេហ៍របស់ជនរងគ្រោះ ជាហេតុធ្វើឱ្យជនរងគ្រោះខឹង ក៏សួរនាំ ទើបកើតជាជំលោះវាយតប់គ្នា និងត្រូវភាគីក្រុមក្មេងស្ទាវមានគ្នាច្រើនជាង ព្រួតគ្នាវាយបណ្តាលឱ្យយុវជន រងគ្រោះរងរបួសរយះខ្នងហូចឈាមស្រោចខ្លួន ហើយក្រោយកើតហេតុភ្លាមៗ ក្រុមជនបង្ក បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ជុំវិញករណីហិង្សាខាងលើនេះ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានទាមទាំងប៉ូលិស និងប៉េអឹម បានចុះទៅដល់ទីតាំងកើតហេតុ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវរកជនបង្ក នាំយកមកចាត់ការតាមច្បាប់៕

http://www.nokorthomdaily.com/2018/01/15012018510/

RELATED ARTICLES