Friday, March 29, 2024
Homeព័ត៌មានជាតិវាយច្របាច់ក រួចដណ្តើមកាំភ្លើង ខឹងសមត្ថកិច្ចចាប់ឃាត់ម៉ូតូត្រួតពិនិត្យ

វាយច្របាច់ក រួចដណ្តើមកាំភ្លើង ខឹងសមត្ថកិច្ចចាប់ឃាត់ម៉ូតូត្រួតពិនិត្យ

ភ្នំពេញ ៖ បុរស​ពីរ​នាក់​ក្នុង​ចំណោម​បក្សពួក​៤នាក់​ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍ទំនប់​ទឹក ឃាត់ខ្លួនយកទៅសាកសួរ​ បន្ទាប់​ពី​បុរស​ទាំង​ពី​រ​នាក់​នេះបាន​ធ្វើ​សកម្មភាពវាយ ​និង​ដណ្តើមយក​កាំភ្លើង​ពី​សមត្ថកិច្ច​ ខណៈពេល​ដែរលសមត្ថកិច្ច​ឃាត់ម៉ូតូដើម្បី​ត្រួត​ពិនិត្យ​ ​ ហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោង​១និង៥០នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​០៩​ ខែ​មករា​ ឆ្នាំ​២០១៨​ ចំណុច​ក្រោយ​សណ្ឋារគារ​អុីន​ធីើកុង​ទីណុងតាល់​ ផ្លូវ​៤៣០​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។

​​បុរស​វាយ​ដណ្តើមយក​កាំភ្លើង​ពី​សមត្ថកិច្ច​ មានឈ្មោះ​ ដាំង​ គឹមសេង​ ភេទប្រុស​ អាយុ​២៤ឆ្នាំមុខរបរដេរ​ពូកឡាន​ ស្នាក់នៅ​កន្លែង​ធ្វើការ​ សង្កាត់​ផ្សារទឹក​ល្អ​ក់ ខណ្ឌ​ទួល​គោក​ និង​ម្នាក់ទៀត​មានឈ្មោះ​ ពេជ​ សុភិន​ ភេទប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរដេរពូក​ឡាន​ ជាមួយ​គ្នា​។ ចំណែក​២នាក់​ទៀត​រត់គេចខ្លួន​ មិន​បាន​ឲ្យដឹង​ឈ្មោះ​ ។​ ក្នុងហេតុការណ៍នេះដកហូត​ម៉ូតូ​២គ្រឿង​ ម៉ាក​ ZOOMER X  ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1FS-7575 និង​មួយគ្រឿងទៀត​ ម៉ាកហុង​ដា​ឌ្រីម​​ស៊េរី​ឆ្នាំ​២០១៣​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1BZ-8608។

​តាម​សម្តី​សមត្ថកិច្ច​ប៉ុស្តិ៍ទំនប់​ទឹក បាន​ឲ្យ​ដឹង​ថា​ មុនពេលកើតហេតុ​ ពួក​គេបាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​
ខណៈ​ពេលនោះ​ ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​៤នាក់​ បានជិះម៉ូតូ​ចំនួន​២គ្រឿង​ ​ម៉ាកហុងដា​​ឌ្រីម​​និង​ម៉ាក ​ZOOMER X បាន​ធ្វើដំណើរតាម​ផ្លូវ​៤៣០ ក្នុង​ទិសដៅ​ពី​ត្បូងទៅជើង​ ដោយ​មានការ​សង្ស័យ​ កម្លាំង​សមត្ថកិច្ច​បាន​ដេញតាម​ រួច​បានឃាត់​ម៉ូ​​តូ​ ដើម្បី​សុំ​ឆែកឆេរ ​និង​ត្រួត​ពិនិត្យ​  ក៍ស្រាប់តែក្រុម​បុរស​ទាំង​នោះ​បានស្ទុះ​ទៅ​ច្របាច់​ក​សមត្ថកិច្ច​ និង​បានដណ្តើម​យក​កាំភ្លើង​អាកាពី​សមត្ថកិច្ច​ទៀត​ផង​  ប៉ុន្តែពេលនោះ​ដែរ​ សមត្ថកិច្ច​បានដកខ្លួន​ទាន់​ ហើយ​បាន​ផ្ទុះ​អាវុធ​មួយ​គ្រាប់​ឡើង​លើ​ ទើប​ឃាត់​ខ្លួន​បាន២នាក់​ ចំណែក​២នាក់​​ទៀត​​រត់គេចខ្លួន​ ចោល​ម៉ូតូ​២គ្រឿង​ នៅនឹងកន្លែង​កើតហេតុ​។

​​បន្ទាប់ពី​ឃាត់ខ្លួន​បាន​ហើយ​ បុរស​២នាក់ក្នុង​ចំណោម​បក្សពួក​៤នាក់​ ត្រូវបាន​សមត្ថកិច្ច​យកទៅ​សាកសួរ​នៅ​ប៉ុស្តិនគរបាល​ទំនប់ទឹក​ ​​នៅចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ទាំង​ពី​រ​នាក់​បាន​សារភាពថា​ មុនពេលកើតហេតុ​ ពួក​គេ​មានគ្នា​ចំនួន​៤នាក់​ បានចេញ​ក្លឹប​កម្សាន្ត​ យីហោ​ ប្លូឡាញ​ នៅផ្លូវ​២៧១​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ​ គោលបំណង​ត្រឡប់​ទៅ​ផ្ទះវិញ​ នៅ​ម្តុំ​សំណង់១២​ លុះ​ជិះ​ដល់​កន្លែង​កើតហេតុ​ សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគេ​ដើម្បី​ត្រួត​ពិនិត្យ​ តែដោយ​ពួកគេ​ខ្លះ​ស្រវឹង​ និង​ខ្លះទៀត​មិនទាន់​ស្រវឹង​ ក៍ជ្រុល​ដៃជើង​ជាមួយសមត្ថកិច្ច​បែបនេះ​ទៅ​។

ក្រោយ​ពេលកើតហេតុ​ បុរស​ទាំង​ពី​រ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋានខណ្ឌ​ចំការមន ​ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​៕

RELATED ARTICLES