Friday, April 19, 2024
Homeព័ត៌មានជាតិខឹងប្តីដោះដៃ ប្រពន្ធចុងចិត្តខ្លាំងតាមដល់ផ្ទះ ផ្ទុះជម្លោះទាញដុំថ្មគប់ប្រពន្ធដើមរយះក្បាល

ខឹងប្តីដោះដៃ ប្រពន្ធចុងចិត្តខ្លាំងតាមដល់ផ្ទះ ផ្ទុះជម្លោះទាញដុំថ្មគប់ប្រពន្ធដើមរយះក្បាល

ភ្នំពេញ ៖ បុរសកំហូចម្នាក់មានប្រពន្ធកូនរួចទៅហើយ នៅតែមិនចោលក្បួនខិលខូច លួចទាក់ទងស្នេហាជាមួយស្ត្រីមេម៉ាយកូន២ម្នាក់ លុះក្រោយពីបានប្រាណរួចហើយ ចង់ដោះដៃ ក៏ធ្វើឱ្យស្ត្រីមេម៉ាយកើតទុក្ខមិនសុខចិត្ត ទៅផឹកស្រារហូតស្រវឹងជោកជាំ បន្ទាប់មកក៏ដើរទៅរកប្តី ដល់ផ្ទះប្រពន្ធដើម ទើបធ្វើឱ្យកើតជាជម្លោះ រហូតផ្ទុះជាអំពើហិង្សា ដោយស្ត្រីជាប្រពន្ធចុងបានទាញដុំថ្មគប់ប្រពន្ធដើមរយះក្បាល ហូរឈាមជោកខ្លួន។

ហេតុការណ៍ប្រពន្ធចុង គប់ប្រពន្ធដើម១ដុំថ្មរយះក្បាលនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះជាប្រពន្ធដើម ដែលត្រូវប្រពន្ធចុងគប់១ដុំថ្ម រយះក្បាល មានឈ្មោះខឿន ណារី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុ មានកូនស្រី២នាក់ក្នុងបន្ទុក ។ ចំណែកឯស្ត្រីបង្កជាប្រពន្ធចុង មានឈ្មោះមាស ស្រីនាង  អាយុ៤២ឆ្នាំ តែសាច់ចាំមិនចាញ់ប្រពន្ធដើម ស្អាតមួយបែបម្នាក់ មុខរបរនៅផ្ទះ ជាមេម៉ាយស្តុកមានកូនប្រុស២នាក់ មានលំនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែក បុរសស្មាមួយអំរែក២  មានប្រពន្ធ១មិនស្កប់ លួចលាក់មានថ្មីម្នាក់ទៀត រហូតដល់ផ្ទុះរឿងអាម៉ាស់ ហើយក៏រត់គេចខ្លួនបាត់ស្រមោល នោះ មានឈ្មោះចន សុភ័ក្រ អាយុ៣០ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធដើម បានរៀបរាប់ប្រាប់ថា នាងក៏មិនច្បាស់ដែរថា ប្តីរបស់នាងបានលួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមេម៉ាយខាងលើតាំងពីពេលណាមកទេ ហើយស្នេហាស៊ីជម្រៅដល់កម្រិតណានោះ ក៏នាងមិនបានដឹងច្បាស់ដែរ  ក៏ប៉ុន្តែតាមអ្វីដែលនាងដឹង ប្តីកំហូចរបស់នាងធ្លាប់ទៅធ្វើរបងផ្ទះឱ្យអ្នកមេម៉ាយខាងលើ ហើយមិនដឹងថាយ៉ាងម៉េច បានជាប្តីរបស់គាត់ទៅលង់នឹងសម្រស់ស្ត្រីខាងលើវ័យរហូតដល់៤០ប្លាយទៅហើយ សង្ស័យនៅផ្ទះហូបតែសម្លម្ជូរពេក ចង់រកសម្លសម្លក់វិញម្តងក៏មិនដឹង ទើបតែកន្លះខែកន្លងមកនេះ ប្តីរបស់នាងហាក់ប្លែកទាំងសម្តីសំដៅ និយាយទូរស័ព្ទដូចជាលាក់លៀម ហាក់បីដូចជាមានរឿងអាថ៌កំបាំង ប៉ុន្តែនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះតែទុកចិត្តប្តីពេក។

ប្រពន្ធដើម

ស្ត្រីរងគ្រោះជាប្រពន្ធដើមបន្តថា ទីបំផុត រឿងរ៉ាវប្តីលួចលាក់មានប្រពន្ធចុងនេះ លាក់មិនជិតឡើយ ដោយនៅថ្ងៃមួយ ស្ត្រីជាប្រពន្ធចុងនោះបានទូរស័ព្ទមករកប្តីរបស់នាង តែប្តីនាងជាប់រវល់ ទើបនាងជាប្រពន្ធបានលើកទទួលជំនួស ស្រាប់តែស្ត្រីមេម៉ាយនោះបានអះអាងថា គេជាប្រពន្ធទៅវិញ ទើបកើតទៅជារឿងងឿងឆ្ងល់ថា ប្តីដែលនាងដេកឱបនឹងដើមទ្រូងរាល់យប់សោះ ចុះហេតុអ្វីបានជាអ្នកផ្សេងមកអះអាងថា ត្រូវជាប្រពន្ធទៅវិញ? តាំងពីនោះមក អាថ៌កំបាំងស្នេហ៍ត្រីកោណដែលប្តីព្យាយាមលាក់បាំង ត្រូវបែកធ្លាយ គ្រាន់តែនាងមិនដែលបានជួប ឃើញមុខប្រពន្ធចុងនោះផ្ទាល់សោះ។

ប្រពន្ធចុង

ស្ត្រីជាប្រពន្ធដើម បានឱ្យដឹងទៀតថា លុះមកដល់រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធចុងនោះ បានមកផឹកស៊ីនៅហាងទល់មុខផ្ទះរបស់នាង តែនាងមិនបានចាប់អារម្មណ៍ទេ។ ស្រាប់តែមកដល់វេលាម៉ោង៩យប់ថ្ងៃដដែល បន្ទាប់ពីផឹកស្រវឹងធាក់ភ្នែក ស្ត្រីរូបនោះក៏បានដើរចូលមករករឿងនាងដល់ក្នុងផ្ទះ ដោយទាមទារសុំយកប្តីធ្វើជាកម្មសិទ្ធិផ្តាច់មុខតែម្នាក់ឯង ទាំងដែលខ្លួនឯងជាប្រពន្ធចុងសោះ មិនអាសូរដល់ទ្រូងប្រពន្ធដើម ខំរៀបការអស់ក្បាលជ្រូកមាន់ស្ងោរ អស់លុយកាក់ច្រើនសន្ធឹក និងថែមទាំងមានកូន២នាក់ជាចំណងនិស្ស័យទៀត ស្រាប់តែនៅសុខៗ មកទារយកប្តី ធ្វើឱ្យនាងស្រឡាំងកាំង ចង់ភាំងបន្តិច ចង់សន្លប់បន្តិច។ ក្រោយពីដឹង និងស្គាល់មុខប្រពន្ធចុងច្បាស់ហើយ ពួកនាងទាំង២នាក់ ក៏បានកើតមានទំនាស់ពាក្យសម្តីជាមួយគ្នាទៅវិញទៅមក ស្រាប់តែភ្លាមនោះ ស្ត្រីជាប្រពន្ធចុងស្រវាទាញបានដុំថ្មគប់សំដៅនាងចំក្បាល បណ្តាលឱ្យរយះក្បាលហូរឈាម បង្កឱ្យផ្អើលអស់អ្នកភូមិ ទាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ហៅពួកនាងទាំង២នាក់ ទៅសួរនាំ និងសម្របសម្រួលរឿងហិង្សានៅប៉ុស្តិ៍ប៉ូលិស មួយវគ្គសិន ចំណែករឿងស្នេហាត្រីកោណ ទុកចាំពេលដោះស្រាយរឿងហិង្សារួច ចាំគិតទៀត ណាមួយខណៈដែលរឿងរ៉ាវសង្គ្រាមស្នេហាខាងលើផ្ទុះឡើង ប្តីកំហូចរបស់នាងបានរត់គេចខ្លួនបាត់ទៅហើយ។

 

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីបង្កបានរៀបរាប់ប្រាប់ទាំងអាការៈមិនទាន់ស្វាងស្រវឹងស្រួលបួលនៅឡើយថា រឿងស្នេហាខាងលើនេះ ធម្មតាទេបើទម្ពក់វាមិនទៅព្នៅវាមិនមកទេ តាមពិតនាងបានស្រឡាញ់គ្នាជាមួយបងជាមេជាងសំណង់នេះ អស់រយៈពេលជាង១ខែមកហើយ គ្រា ដើមផ្តើមស្នេហ៍ ខណៈដែលលោកបងជាងសំណង់បានទៅធ្វើរបងផ្ទះឱ្យនាងនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយពេលធ្វើការការងារបណ្តើរ បងជាងតែនិយាយលេងលែបខាយជាមួយអូនម្ចាស់ផ្ទះបណ្តើរ លុះពេលនាងសាកសួរទៅ បងជាងប្រាប់ថា គាត់នៅទំនេរ “ពោះម៉ាយ” គិតថា ទើបធ្វើឱ្យនាងគិតថា បើបងជាងពោះម៉ាយ ចំណែកនាងជាមេម៉ាយ គឺគ្មានទាស់ខុសអ្វីទេ អាចផ្តើមស្នេហ៍បាន។ ទីបំផុត ពួកនាងទាំងពីរនាក់ក៏បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ដោយសំអាងពាក្យខាងប្រុសថា ខ្លួនជាពោះម៉ាយ ម៉្យាងនាងជាមេម៉ាយ បើទុកយូរទៅ នាំឱ្យជូរផ្អូម ហេតុនេះ ក៏ដាច់ចិត្តប្រគល់ខ្លួនបង់ប្រាណឱ្យបងជាងម្តងហើយម្តងទៀត និងប៉ងថានឹងទទួលយកបងជាងជាប្តីស្របច្បាប់ទៀតផង ដឹងអី! ក្រោយពីនាងពិភាក្សារឿងសែនព្រេនជាគូអនាគត ស្រាប់តែបងជាងបានសារភាពប្រាប់នាងថា គាត់មានប្រពន្ធកូន មិនទាន់លែងលះគ្នានៅឡើយ ធ្វើឱ្យក្តីស្រម៉ៃរបស់នាងត្រូវរលាយខ្សុលដូចអំបិលត្រូវទឹក។

 

ស្ត្រីបង្កជាប្រពន្ធចុង បានបន្តថា ដោយសារតែអ្វីៗវាជ្រុលអស់ទៅហើយ ទើបក្នុងរយៈពេល៣ថ្ងៃមកនេះ នាងបានព្យាយាមមកម្តុំភូមិដំណាក់នេះ ដើម្បីតាមរកបងជាង ដើម្បីដោះស្រាយគ្នាឱ្យបានច្បាស់លាស់ ប៉ុន្តែបងជាងទំនងជាបានខ្លួនបានប្រាណស្រីហើយ ចង់ដោះដៃ ទើបចេះតែគេចមុខរហូត។ លុះមកដល់រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នាងបានមកផ្ទះពេទ្យធ្មេញនៅក្នុងភូមិដំណាក់ រួចក៏បង្ហួសចូលហាងផឹកស៊ីតាំងពីថ្ងៃរសៀលរហូតដល់យប់ ម៉្យាងរង់ចាំមើលផ្លូវប្រុសបងផង ថាតើពេលណាប្រុសនួនល្អងចេញមករកអូន លុះចាំបាច់ៗយូរពេក ក៏ដើរទៅសួរដល់ក្នុងផ្ទះ ធ្វើឱ្យទាស់ពាក្យសម្តី កើតជម្លោះជាមួយប្រពន្ធដើម ជ្រុលដៃគប់នឹងដុំថ្ម បណ្តាលឱ្យប្រពន្ធដើមនោះរងរបួសតែម្តង។

ក្រោយកើតហេតុ ភាគីទាំង២ ត្រូវបានសមត្ថកិច្ចហៅចូលប៉ុស្តិ៍ដោះស្រាយ និងសម្របសម្រួលគ្នារឿងហិង្សា ទីបំផុតភាគីបង្កដែលជាប្រពន្ធចុង យល់ព្រមចេញសងថ្លៃព្យាបាលរបួសស្ត្រីជាប្រពន្ធដើម ចំនួន១០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងហិង្សាតែត្រឹមនេះ។ ដោយឡែក រឿងស្នេហាត្រីកោណវិញ នៅមិនទាន់ដោះស្រាយគ្នាឱ្យដឹងសខ្មៅនៅឡើយ ដោយសារតែអ្នកចងចំណង បានរត់គេចខ្លួនបាត់ទៅហើយ ព្រោះមិនចង់ទទួលខុសត្រូវផង ខ្មាសគេផង ពិបាកចិត្តផង ដែលមិនខុសពីចម្រៀងមួយបទច្រៀងថា “ទុក្ខអ្វីមិនស្មើ ទុក្ខប្រពន្ធពីរ…”៕

 

អត្ថបទមុនៗ

 

សុខ ពិសី ព្យាយាមលាក់បាំង

នាពេលចុងក្រោយនេះ តារាល្បីៗមួយចំនួនបានបង្ហាញពីចំណងស្នេហ៍ជាបន្តបន្ទាប់ ដោយមិនខ្លាចបាក់ស្រុតប្រជាប្រិយភាពដូចមុនទេ ទាំងលោកខាន់ ជេមស៍, លោកឆាយ វីរៈយុទ្ធ, មាស សុខសោភា និងសុគន្ធ និសា ដែលទើបរៀបការបើកចំហជាដើម។

ដោយឡែក សម្រាប់អ្នកចម្រៀងសាច់សខ្ចី សុខ ពិសី ដែលអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើនដឹងថា កំពុងសាងស្នេហ៍ជាមួយលោកឡាយ សុខចំរើន ហៅសេង ដែលជាមេកោយរបស់ខ្លួននោះ នៅតែព្យាយាមលាក់បាំង…។

តារាល្បីៗជាច្រើនដែលតែងតែព្យាយាមលាក់បាំងពីជីវិតស្នេហា ព្រោះខ្លាចប៉ះពាល់ដល់សំឡេងគាំទ្រនោះ មួយរយៈចុងក្រោយនេះ ពួកគេបានផ្លាស់ប្តូរផ្នត់គំនិត ដោយហ៊ានបង្ហាញមុខប្រពន្ធកូន និងដៃគូស្នេហារបស់ខ្លួនជាបន្តបន្ទាប់។ សូម្បីតែកំពូលតារាចម្រៀងស្រីរបស់ផលិតកម្មថោន មាស សុខសោភា ដែលលាក់លៀមម្ចាស់ស្នេហ៍ លោកអ៊ិត រ៉ាដា អាណិកជនខ្មែរ នៅកាណាដា រយៈពេលជិត១០ឆ្នាំនោះ មួយរយៈចុងក្រោយនេះ ក៏ហ៊ានបណ្តើរគ្នាដោយបើកចំហដែរ ថែមទាំងប្រកាសពីគម្រោងរៀបការទៀតផង។ អ្វីដែលស្ទើរមិនគួរឱ្យជឿទៀតនោះ តារាចម្រៀងរបស់រស្មីហង្សមាស អ្នកនាងសុគន្ធ និសា ដែលចូលចិត្តលាក់បាំងរឿងស្នេហានោះ ក៏បានចូលរោងការក្រាបផ្ទឹមផ្អើលពិភពសិល្បៈដែរ។

យ៉ាងណា មានការចាប់អារម្មណ៍ថា ទំនាក់ទំនងស្នេហ៍រវាងតារាចម្រៀងល្បីឈ្មោះរូបស្រស់ សុខ ពិសី ជាមួយលោកសេង ថៅកែក្មេងរបស់ផលិតកម្មសាន់ដេ នៅមិនទាន់សារភាពជាសាធារណៈនៅឡើយ បើទោះបីអ្នកនៅក្នុងនិងក្រៅចង្កោមសិល្បៈជាច្រើនដឹងថា អ្នកទាំង២កំពុងពិសោធស្នេហ៍យ៉ាងផ្អែមត្រជាក់ក្តី។

តាមប្រភពពីតារាចម្រៀងម្នាក់ បានឱ្យដឹងថា សម្ព័ន្ធស្នេហ៍រវាងពិសី ជាមួយលោកសេង កាន់តែស្អិតល្មួតផ្អែមល្ហែមទ្វេឡើង ដែលពួកគេប្រៀបដូចជាគ្រួសារតែមួយទៅហើយ ខណៈដែលអ្នកទាំង២ បានប្តូររថយន្តគ្នាជិះដូចប្តីប្រពន្ធទៅហើយ ហើយលោកសេង ក៏ឧស្សាហ៍ចេញចូលផ្ទះសុខ ពិសី ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ថៅកែក្មេងសាន់ដេ បានជួយលើកស្ទួយពិសី ជាខ្លាំងនៅលើវិថីចម្រៀង ព្រមទាំងបានតាមឃ្វាលពិសី ស្ទើរគ្រប់ជំហានទៅហើយ។

តាមប្រភពថា ពិសី មិនទាន់ហ៊ានសារភាពស្នេហ៍ដោយបើកចំហទេ ខណៈដែលនាងនៅព្យាយាមពិសោធស្នេហ៍លោកថៅកែបន្តទៀតសិន ត្បិតអីត្រូវបានគេដឹងថា កន្លងមក ថៅកែក្មេងក៏ជាបុរសសម្បូរស្នេហ៍ម្នាក់ផងដែរ ខណៈដែលពួកគេក៏មិនទាន់កំណត់ពីគម្រោងរៀបការនៅឡើយ។

តារាចម្រៀងសាច់សខ្ចីសុខ ពិសី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ចំពោះដំណឹងនេះ ខណៈដែលកន្លងមក រាល់ពេលចោទសួរពាក់ព័ន្ធនឹងដំណឹងស្នេហ៍ជាមួយថៅកែក្មេង ពិសី តែងតែអះអាងថា ទំនាក់ទំនងរវាងនាងជាមួយលោកសេង ត្រឹមជាមេនិងកូនចៅតែប៉ុណ្ណោះ តែទន្ទឹមនឹងនោះ នាងតែងតែសរសើរពីលោកសេង មិនដាច់ពីមាត់ ដោយលើកឡើងថា លោកសេង ជាបុរសល្អដែលស្ត្រីទូទៅចង់រស់នៅក្បែរ។

យ៉ាងណាក៏ដោយ ប្រភពដែលនៅកៀកកិតជាមួយពិសី បានលើកឡើងថា ពិសី និងថៅកែក្មេង ជាដៃគូស្នេហាកំពុងមើលចិត្តគ្នា ដែលអាចឈានដល់គម្រោងរៀបការនាពេលខាងមុខ គ្រាន់តែពិសី ព្យាយាមលាក់បាំងស្នេហាមួយរយៈសិន។ ពោលគឺនាងនឹងសារភាពនៅពេលកៀកដល់ពេលដឹកដៃគ្នាចូលរោងការតែម្តង។

សុខ ពិសី ត្រូវបានចាត់ទុកថា ជាតារាដែលមានមន្តស្នេហ៍ទាក់ទាញមួយរូប ដែលល្បីមានបុរសៗសម្បូរទ្រព្យជាច្រើនតាមថ្ពក់ស្នេហ៍ មានទាំងឧកញ៉ា កូនឧកញ៉ា មន្ត្រីធំ និងអ្នកជំនួញមួយចំនួនជាដើម។ ពិសី ធ្លាប់សារភាពថា ពិតជាមានបុរសអ្នកមានមួយចំនួន តាមថ្ពក់ស្នេហ៍នាងមែន ប៉ុន្តែតារាសម្រស់ឆើតឆាយរូបនេះ មិនធ្លាប់សារភាពជាប់អន្ទាក់ស្នេហ៍បុរសណាម្នាក់ទេ សូម្បីទំនាក់ទំនងស្នេហ៍ផ្អែមល្ហែមជាមួយថៅកែរបស់ខ្លួន ដែលអ្នកសិល្បៈជាច្រើនបានដឹងឮក្តី ក៏ពិសី មិនសារភាពដែរ។

តាមប្រភពថា បុរសៗទ្រព្យស្តុកជាច្រើន បានខកចិត្តស្តាយសម្រស់សុខ ពិសី នៅពេលនាងសម្រេចចិត្តចងសម្ព័ន្ធស្នេហ៍ជាមេកោយរបស់ខ្លួន និងលេចជ្រាបដំណឹងថា គ្រោងរៀបការផងនោះ។

ចំពោះអាជីពចម្រៀងវិញ ក្រោយពេលតារាចម្រៀងស្រីល្បីឈ្មោះមួយចំនួន ដូចជា សុខ ស្រីនាង និងអ៊ីវ៉ា ចាកចេញពីទ្រនំសាន់ដេ ពិសី កាន់តែឈរជើងរឹងមាំនៅទ្រនំសាន់ដេ គឺនាងនៅតែឈរក្នុងលំដាប់កំពូលប្រចាំផលិតកម្ម ដោយគ្មានតារារូបណាអាចប្រជែងនាងបានទេ ស្របពេលដែលនាងមានម្ចាស់ស្នេហ៍ ដែលជាថៅកែក្មេង ជួយជ្រោមជ្រែងពេញទំហឹង៕

 

http://www.nokorthomdaily.com/2018/01/sok-pisey-59255/

RELATED ARTICLES