Friday, April 19, 2024
Homeតារាខ្មែរវង្ស ថាណាន់ ប្រើទឹកដមសំឡេងទាក់ចិត្តគណៈកម្មការឆ្លងផុតវគ្គTheater Round

វង្ស ថាណាន់ ប្រើទឹកដមសំឡេងទាក់ចិត្តគណៈកម្មការឆ្លងផុតវគ្គTheater Round

នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកCambodia idol រដូវកាលទី៣នៅរាត្រីថ្ងៃទី១៩ មករា កន្លងទៅនេះបេក្ខជន វង្ស ថាណាន់ បានឆ្លងផុតវគ្គTheater Round ជុំទី១​ ទៀតហើយបន្ទាប់ពីប្រើទឹកដមសំឡេងយ៉ាងពិរោះក្រអួនក្រអៅជាមួយសមាជិកក្រុមចំនួន៤នាក់ ដែលទាក់ចិត្តគណៈកម្មការឲ្យជ្រើសរើសរូបលោកឈានទៅវគ្គបន្ត។

 

នៅក្នុងវគ្គTheater Round ជុំទី១ វង្ស ថាណាន់ រួមជាមួយសមាជិកក្រុមបានជ្រើសរើសបទ«យំប្រាប់មេឃ»ដែលជាបទរបស់លោកឆន​ សុវណ្ណរាជ មកបកស្រាយហើយក្នុងចំណោមសមាជិកក្រុមទាំង៤នាក់មានការកត់សម្គាល់ថា លោកថាណាន់ មានទឹកដមសំឡេងលេចធ្លោជាងគេ ដែលចេះប្រើសំឡេងបានល្អរហូតឲ្យគណៈកម្មការទាំង៤សម្រេចចិត្តជ្រើសរើសរូបលោកទៅវគ្គបន្តដែលជាមោទនភាពមួយសម្រាប់រូបលោកខណៈក្រុមរបស់លោកធ្លាក់តែលោកអៀង វុត្ថា តែម្នាក់ប៉ុណ្ណោះបើទោះបីវុត្ថា មិនទឹកដមសំឡេងមិនធម្មតាក្ដី។

លោកវង្ស ថាណាន់ ដែលត្រូវបានគេដឹងថា ជាក្មេងកំព្រាតាំងពីមិនទាន់ដឹងក្ដីដែលសូម្បីតែថ្ងៃខែឆ្នាំកំណើតរបស់ខ្លួនពុំបានដឹងផងនោះបានតស៊ូនៅលើវិថីចម្រៀងដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនរហូតបានចូលរួមប្រកួកប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះ។នៅក្នុងវគ្គJudge Auditio លោកត្រូវបានគណៈកម្មការពេញចិត្តចំពោះទឹកដមសំឡេងរបស់លោកជាខ្លាំងដែលបានផ្ដល់យេសរហូតដល់៤ខណៈដែលលោកទាញបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងកម្មវិធីមួយនេះចាប់តាំងពីចាប់ផ្ដើមមកដល់វគ្គនេះ។

តាមរយៈទឹកដមសំឡេងដ៏ក្រអួនក្រអៅរបស់លោកថាណាន់ មានការរំពឹងថា លោកនឹងអាចឈានទៅកាន់វគ្គបន្តបន្ទាប់ទៀតប្រសិនបើលោកនៅតែច្រៀងបានល្អ។តែយ៉ាងណាគេមិនទាន់ដឹងនៅឡើយទេខណៈដែលឈានមកដល់វគ្គនេះប៉ះសុទ្ធតែបេក្ខជនបេក្ខនារីដែលមានសមត្ថភាពខ្ពស់មិនធម្មតា៕

 

 

 

RELATED ARTICLES