Saturday, April 20, 2024
Homeព័ត៌មានជាតិប្រពន្ធប្រកបរបររកសុីផ្លូវភេទមិនបានលុយ ប្តីវាយដំ ទ្រាំមិនបាន នាំកូនចេញពីផ្ទះ ប្តីទះ៥កំផ្លៀង រួចដណ្តើមកូនទៅបាត់

ប្រពន្ធប្រកបរបររកសុីផ្លូវភេទមិនបានលុយ ប្តីវាយដំ ទ្រាំមិនបាន នាំកូនចេញពីផ្ទះ ប្តីទះ៥កំផ្លៀង រួចដណ្តើមកូនទៅបាត់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានអះអាងថា រស់នៅមិនចុះសម្រុងជាមួយប្តី ដែលជាមនុស្សគ្មានការងារធ្វើដើរជក់ថ្នាំ និងកើតរោគប្រចណ្ឌខុសរឿង តែងរករឿងវាយតប់ធ្វើបាបនាងសព្វបែបយ៉ាង រហូតដល់នាងទ្រាំមិនបាន ក៏នាំកូនគេចចេញពីផ្ទះជួល ស្រាប់តែប្តីតាមទាន់ ទះនាងចំនួន៥កំផ្លៀង រួចដណ្តើមយកកូនរត់គេចខ្លួនបាត់ស្រមោល។

ករណីប្តីប្រើហិង្សាដាក់ប្រពន្ធកណ្តាលទីសាធារណៈខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចសួនច្បារសូគីមិច ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

ជនបង្កហេតុជាប្តីនោះ មានឈ្មោះសុន សុគន្ធា ហៅមាស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអ៊ឹម រី អាយុ២៤ឆ្នាំ មុខរបររកស៊ីផ្លូវភេទ និងមានកូនប្រុស២នាក់ ក្នុងបន្ទុកសព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា រូបនាងនិងប្តីបានស្រលាញ់ និងរួមរស់ជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីនោះទេ ព្រមទាំងបង្កើតបានកូនប្រុសចំនួន២នាក់ ជាចំណងនិស្ស័យនឹងគ្នាទៀតផង។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីរបស់នាងមិនដែលជួយរកស៊ីអ្វីនោះទេ គឺដើរតែលេងជក់ថ្នាំជាមួយមិត្តភក្តិ ចំណែកនាងបានចេញទៅរកប្រាក់ចិញ្ចឹមគ្រួសារ ដោយរកស៊ីផ្លូវភេទនៅពេលយប់នៅសួនម្តុំវត្តភ្នំ ក្បែររង្គសាលទន្លេសាប ក្នុងខណ្ឌដូនពេញ។

 

ស្ត្រីជាប្រពន្ធរូបនេះ បានបន្តថា នាងប្រកបរបររកស៊ីផ្លូវភេទនេះ មិនជាបានប្រាក់អ្វីជាដុំកំភួនទេ ហើយយកមកដល់ផ្ទះ តែងតែត្រូវប្តីជំរិតទារដណ្តើមយកទៅដើរផឹកស៊ី ទិញថ្នាំញៀនជក់ជាមួយមិត្តភក្តិរបស់គេៗ ហើយពេលខ្លះនាងរកម៉ូយមិនបាន គ្មានប្រាក់មកដល់ផ្ទះវិញ តែងត្រូវប្តីរករឿងប្រចណ្ឌថា នាងមានប្រុសសហាយលួចយកលុយឱ្យប្រុសសហាយអស់ រួចក៏ប្រើអំពើហិង្សាវាយដំនាងជាញឹកញាប់។

 

ស្ត្រីជាប្រពន្ធបានឱ្យដឹងទៀតថា ដោយសារតែទ្រាំនឹងទង្វើប្តីលែងបាន ទើបនៅមុនពេលកើតហេតុ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រូបនាងបានដឹកដៃកូនចេញពីផ្ទះជួលឡើងជិះម៉ូតូឌុបទាំង៣នាក់ ម៉ែកូន បំណងគេចចេញពីប្តីនេះ ស្រាប់តែត្រូវប្តីតាមមកទាន់រករឿងឈ្លោះប្រកែកគ្នានៅលើសួនសូគីមិច ទើបពេលនោះ នាងបានប្រកាសសុំចែកផ្លូវពីប្តី ស្រាប់តែប្តីទាមទារយកកូនទី២ ទៅចិញ្ចឹម តែនាងមិនយល់ព្រមចង់បានកូនទាំង២ ព្រោះបើរំពឹងលើប្តីញៀនថ្នាំនេះ កូនប្រុសរបស់នាងច្បាស់ជាដាច់ពោះស្លាប់នៅថ្ងៃណាមួយមិនខាន។ លុះពេលឈ្លោះប្រកែកគ្នាដណ្តើមកូននេះ ធ្វើឱ្យប្តីរបស់នាងខឹងសម្បាយ៉ាងខ្លាំង ក៏កញ្ឆក់យកកូនប្រុសពៅពីដៃរបស់នាង ទៅពជាប់នឹងខ្លួន រួចថែមទាំងបានទះនាងចំនួន៥កំផ្លៀងទៀត បន្ទាប់មក ប្តីកំណាចរូបនោះ ក៏បានបីកូនឡើងជិះរថយន្តឈ្នួលចេញទៅបាត់មិនដឹងជាទៅណានោះទេ។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធក៏មិនបានប្តឹងផ្តល់អ្វីដែរ និងបានដឹកដៃកូនប្រុសច្បងវិលត្រឡប់ទៅបន្ទប់ជួលវិញទាំងទឹកភ្នែកប៉ុណ្ណោះ៕

RELATED ARTICLES