Friday, March 29, 2024
Homeតារាខ្មែរពេជ្រ អាវីហ្សា ដេកភ័យខ្លាចធ្លាយសារស្នេហាលើហ្វេសប៊ុក

ពេជ្រ អាវីហ្សា ដេកភ័យខ្លាចធ្លាយសារស្នេហាលើហ្វេសប៊ុក

តារាសម្តែង ដែលលេងសម្រស់ដើមទ្រូងទ្រលុកទ្រលន់​ ពេជ្រ អាវីហ្សា បានបង្ហើបឱ្យដឹងថា តាំងពីមានការបែកធ្លាយសារស្នេហាតារាស្រីមួយចំនួន ជាមួយមន្ត្រីធំៗនោះមក ពេលនេះ នាងដេកភ័យបុកពោះមិនតិចទេ ព្រោះខ្លាចប៉ះខ្លួនឯងដែរ ទើបមានការប្រុងប្រយ័ត្នកាន់តែខ្លាំងជាងមុន ចំពោះអ្នកណាឆាតសុំស្នេហ៍តាមហ្វេសប៊ុក…។

ពេជ្រ អាវីហ្សា កាន់តែមានសម្រស់ដើមទ្រូងធំមូលក្លំជាងមុន នៅពេលដែលចូលរួមថតកម្មវិធីចូលឆ្នាំខ្មែរ កាលពីពេលថ្មីៗនេះ បើទោះជានាងគ្រងឈុតជាអាវប៉ាក់ប្រពៃណីក្តី។ ទោះជាយ៉ាងណា តារាសាច់សខ្ចីរូបនេះហាក់មានទឹកមុខស្រងូតស្រងាត់ខ្លាំង ដោយមិននិយាយរួសរាយជាមួយអ្នកនៅជុំវិញខ្លួនដូចមុនទៀតទេ ដែលការប្រែប្រួលទាំងនេះ កើតឡើងបន្ទាប់ពីថ្មីៗនេះ មានតារាស្រីស្អាតៗមួយចំនួនបានបែកធ្លាយចេញនូវសារស្នេហាជាមួយមន្ត្រីធំៗ បង្កការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ទើបធ្វើឱ្យនាងអាវីហ្សា ភ័យខ្លួនបុកពោះខ្លាំង ព្រោះថា ខ្លាចសារស្នេហារបស់នាងត្រូវបានគេទម្លាយចេញនៅថ្ងៃណាមួយ នាំឱ្យខ្មាសគេពេញផ្ទៃប្រទេសដែរ។

ក្នុងជំនួបផ្ទាល់ ពេជ្រ អាវីហ្សា បានថ្លែងថា រឿងបែកធ្លាយសារស្នេហារវាងតារាមួយចំនួន កាលពីពេលថ្មីនេះ ពិតជាធ្វើឱ្យនាងមានការព្រួយបារម្ភខ្លាំងមែន អ៊ីចឹងហើយបានជាមានការប្រុងប្រយ័ត្នជាងមុន។ អាវីហ្សា បានឱ្យដឹងថា “ខ្ញុំប្រយ័ត្នដែរហ្នឹងបង! ឥឡូវលុបចោលអស់ហើយ ក្នុង Chat ហ្នឹង ព្រោះថា អ្នកខ្លះគេស្រលាញ់យើង គឺទាក់ទងតាម Messenger ហ្នឹងមែនហើយ ក៏មិនដឹងថា អ្នកណាតូចអ្នកណាធំដែរ។ សម្រាប់ខ្ញុំផ្ទាល់ បើទោះជារឿងហ្នឹង មិនទាន់កើតឡើងលើខ្លួនយើងមែន តែយើងចេះតែភ័យៗដែរ ព្រោះថា បើប៉ះរឿងហ្នឹងវានាំឱ្យយើងខ្មាសគេ។ ខ្ញុំមិនដឹងថា អ្នកដែលស្រលាញ់យើងនោះ ជាអ្នកតូច អ្នកធំអីទេ ហើយតាំងពីមានតារាស្រីៗធ្លាយចេញសារនោះមក Facebook ខ្ញុំមានការប្រុងប្រយ័ត្នជាងមុនក្នុងការឆាតអី បើមិនស្រួលលុបចេញតែម្តង កុំឱ្យរញ៉េរញ៉ៃ”។

ការភ័យខ្លួនដេកមិនលក់បក់មិនល្ហើយរបស់ពេជ្រ អាវីហ្សា នៅពេលនេះ កើតឡើងក្រោយពេលដែលតារាស្រីស្អាតៗ មានដូចជា នាងណា សាឌី, ស៊ិន សក្កដា, អាយីង និងតារាស្រីជាច្រើនទៀត ត្រូវបានបែកធ្លាយសារស្នេហាពាក់ព័ន្ធជាមួយមន្ត្រីធំ ត្រូវបានគេបង្ហោះផ្អើលពេញ Facebook ដែលធ្វើឱ្យតារាជាច្រើន រួមទាំង នាងអាវីហ្សា ផង ខ្លាចជូបប្រទះដូចរឿងនេះខ្លាំងណាស់។

ប្រភពបានឱ្យដឹងថា តារាសាច់សខ្ចី នាងអាវីហ្សា ត្រូវបានមន្ត្រីធំៗចោមស្នេហ៍ច្រើន តាំងពីនាងផ្តាច់ស្នេហ៍ជាមួយអតីតសង្សារ លោកហេង ប្អូនថ្លៃឧកញ៉ាទ្រី ភាព នោះមក តារាកូនកាត់រូបនេះ មានអ្នកធានាចង់ចិញ្ចឹមទំនុកបម្រុងនាងគ្រប់យ៉ាង ឱ្យតែអ្នកសម្តែងរូបនេះ ព្រមធ្វើជាកំណាន់ចិត្តរបស់លោកធំៗនោះ។ ប៉ុន្តែគួរឱ្យស្តាយ នាងអាវីហ្សា បែរជាហាក់បាក់ស្បាតខ្លាំង តាំងពីត្រូវលោកហេង ប្រើអំពើហិង្សាលើរូបនាងមក វីហ្សា ចង់តែគេចចេញការភ្ជាប់ស្នេហ៍ជាមួយប្រុសៗមានអំណាច និងជាខ្សែអ្នកធំៗទាំងនោះ ហើយចង់យកប្តីជាអាណិជនខ្មែរនៅក្រៅប្រទេស និងទៅ​រស់នៅស្រុកគេទៅវិញ។

ពេជ្រ អាវីហ្សា ប្រាប់ថា “នេះគឺជាការពិតបង! ខ្ញុំចង់ទៅរស់នៅក្រៅប្រទេស នាពេលអនាគត ប្រសិនបើខ្ញុំបានជួបអ្នកណាដែលគេស្រលាញ់យើងពិតប្រាកដ។ តាំងពីមានរឿងដែលគេធ្វើបាបខ្ញុំមក ខ្ញុំហាក់ខ្លាចក្នុងការមានស្នេហាសង្សារអីជាមួយកូនអ្នកធំហ្នឹង ខ្ញុំឆ្អែតចិត្តអស់ហើយបង អារឿងគេធ្វើបាបយើង នៅឈឺចាប់មិនទាន់បាត់ទេ។ ពេលនេះមានគេទាក់ទងស្រលាញ់យើងដែរ ទាំងក្នុងនិងក្រៅប្រទេស តែបើឱ្យថាច្បាស់លាស់ជាមួយអ្នកណាម្នាក់ យើងមិនទាន់មានទេ គ្រាន់តែការទាក់ទងមកធម្មតាៗ។ ដូចខ្ញុំប្រាប់អ៊ីចឹងថា អនាគតខ្ញុំចង់ចេញទៅរស់នៅក្រៅប្រទេស គ្រាន់តែថា ពេលនេះយើងមិនទាន់បានជួបអ្នកដែលស្រលាញ់យើងពិតប្រាកដនោះទេ”៕

RELATED ARTICLES