Friday, March 29, 2024
Homeព័ត៌មានជាតិកូនប្រុសមន្ត្រីយោធាសឹករងខេត្តព្រះសីហនុ លង់ទឹកសមុទ្រស្លាប់

កូនប្រុសមន្ត្រីយោធាសឹករងខេត្តព្រះសីហនុ លង់ទឹកសមុទ្រស្លាប់

ខេត្តព្រះសីហនុ ៖ បុរសជាមន្ត្រីយោធាម្នាក់ ដែលត្រូវគេស្គាល់ថា ជាកូនប្រុសរបស់មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវបានគេប្រទះឃើញអណ្តែតទឹកសមុទ្រស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ក្នុងកំពង់ផែក្រុងព្រះសីហនុ។

សាកសពបុរសរងគ្រោះមានឈ្មោះហ៊ួរ រដ្ឋា អាយុ២៦ឆ្នាំ មុខរបរយោធា អង្គភាពតំបន់សឹករងខេត្តព្រះសីហនុ ស្នាក់នៅក្រុម១៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវជាកូនប្រុសលោកវរសេនីយ៍ទោ ហ៊ួរ អ៊ិត អាយុ៥៦ឆ្នាំ ជាមន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ មានករណីប្រទះឃើញបុរសម្នាក់អណ្តែតទឹកសមុទ្រស្លាប់នៅក្នុងកំពង់ផែក្រុងព្រះសីហនុ និងសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម។ ភ្លាមៗនោះ កម្លាំងជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ទើបដឹងថា សពខាងលើ គឺជាកុនប្រុសរបស់លោកវរសេនីយ៍ទោ ហ៊ួរ អ៊ិត ជាមន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

ក្រោយពីសមត្ថកិច្ចជំនាញ ចុះពិនិត្យ និងធ្វើកោសល្យវិច័យសពជនរងគ្រោះរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារធ្លាក់ទឹកលង់ស្លាប់ដោយខ្លួនឯង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES