Saturday, April 20, 2024
Homeកីឡាអន្ដរជាតិក្លឹប Napoli តែង​តាំង​លោក Carlo Ancelotti ជា​គ្រូប​ង្វឹក​​ថ្មី

ក្លឹប Napoli តែង​តាំង​លោក Carlo Ancelotti ជា​គ្រូប​ង្វឹក​​ថ្មី

ទោះបីលោក Maurizio ដឹកនាំក្លឹប Napoli ឈរលំដាប់ទី ២ក្នុងតារាង អ៊ីតាលីស៊េរី A យ៉ាងណាក៏ដោយ ទីបំផុតលោកនៅតែមិនអាចបន្តអង្គុយកៅអីគ្រូបង្វឹកបានតទៅទៀតបានទេ ហើយទីបំផុត ក្លឹបបានសម្រេចតែងតាំង លោក Carlo Ancelottiជាគ្រូបង្វឹកថ្មី ស្នងតំណែងលោកMaurizio ។

លោក Ancelottiវ័យ៥៨ឆ្នាំអតីតគ្រូបង្វឹកក្លឹបChelsea  ទទួលបានកុងត្រារយៈពេល៣ឆ្នាំពីក្លឹបNapoli ។

លោក Ancelottiបាននិយាយថា៖’’ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានដឹកនាំក្លឹបខ្លាំងបែបនេះ’’ ។

លោក Ancelotti (រូប FootTheBall)

Ancelottiជនជាតិ​អ៊ីតាលី​បាន​ចរចា​ជាមួយ​ប្រធាន​ក្លឹប​លោក​ Aurelio De Laurentiisនៅ​ទីក្រុង​រ៉ូម​កាល​ពី​សប្ដាហ៍​មុន​ហើយ​ក៏​យល់​ព្រម​ទៅ​កាន់​តំណែង​ខាង​លើ​ជំនួស​លោក​ Mauricio ដែល​ចែក​ផ្លូវ​ជាមួយ​ Napoli កាល​ពី​ថ្ងៃ​ពុធ។​

បុរស​វ័យ​៥៨​ឆ្នាំ​បាន​ទំនេរ​​ពី​ការងារ​មួយ​រយៈ​ក្រោយ​ត្រូវ​​ Bayernបញ្ឈប់​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧។​ លើក​ចុង​ក្រោយ​ដែល​លោក​ដឹកនាំ​ក្លឹប​អ៊ីតាលី​គឺ​ក្នុង​ឆ្នាំ​២០០៩​ ដោយ​រួម​រស់​ជាមួយ​  Milan មុន​ចាកចេញ​ទៅ​កាន់​ Chelsea និង​ Real Madrid៕

RELATED ARTICLES