Saturday, April 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ច្រៀង១បទ សរសើរប្រពន្ធពេញៗមាត់

ខេមរៈ សិរីមន្ត ច្រៀង១បទ សរសើរប្រពន្ធពេញៗមាត់

ភ្នំពេញ ៖ តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត បានលួងលោមប្រពន្ធរបស់ខ្លួន អ្នកនាងផល្លី នៅមុនពេលដែលដំណឹងស្នេហ៍ត្រូវបានគេហែកឱ្យបែកធ្លាយ បង្ខំចិត្តឱ្យអតីតតារាចម្រៀងផលិតកម្មសាន់ដេ រូបនេះ ព្រមសារភាពថា ខ្លួនពិតជាមានប្រពន្ធនិងកូន3នាក់នោះ សិរីមន្ត បានច្រៀងបទចម្រៀង1បទ សរសើរពីគុណសម្បត្តិភរិយា ហើតចាត់ទុកថា នាងជានារីម្នាក់ដែលល្អជាងគេទៀតផង គឺបទ “គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ” ។

អ្នកដឹកនាំសម្តែងខារ៉ាអូខេនៅផលិតកម្មរស្មីហង្សមាស ដែលបានជួបជាមួយអ្នកយកព័ត៌មានយើងដោយចៃដន្យ បាននិយាយដោយចម្ងល់ថា អ្នកខ្លះថា ខេមរៈ សិរីមន្ត ម៉េចលាក់ប្រពន្ធបានដល់ទៅ9ឆ្នាំ? ខ្ញុំចេះតែឆ្ងល់ដែរ សិរីមន្ត មានទៅលាក់ឯណា គាត់ថែមទាំងច្រៀងសរសើរប្រពន្ធគាត់ទៀតផង គឺបទ “គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ” ហ្នឹង សិរីមន្ត ច្រៀងសរសើរប្រពន្ធគាត់ហើយតើ។

អ្នកដឹកនាំសម្តែងរូបនោះបន្ថែមទៀតថា  សិរីមន្ត ធ្លាប់បណ្តើរប្រពន្ធទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិតារាចម្រៀងដែលជិតដិតបំផុត ហើយគេបានស្គាល់ប្រពន្ធសិរីមន្ត គ្រប់គ្នា គ្រាន់តែថា តាមកម្មវិធីណាដែលមានអ្នកកាសែតទៅចូលរួម គឺសិរីមន្ត មិនដែលឃើញនាំប្រពន្ធទៅមែន ហើយនោះជារឿងឯកជនរបស់គាត់ មិនមែនជាការលាក់បាំងអីទេ អ្នកណាទៅដែលអាចលាក់ប្រពន្ធកូនបាន9ឆ្នាំ លោកមានតែរស់នៅលើមេឃអី បានជាគេបាំងភ្នែកមិនឱ្យឃើញហ្នឹង?

ខេរមៈ សិរីមន្ត ត្រូវអ្នកស្និតនឹងតារាចម្រៀងរូបនេះ បានហែករឿងស្នេហាគ្មានសល់ឡើង ដោយថែមទាំងអំពាវនាវឱ្យក្រមុំៗទាំងឡាយឈប់លង់ស្នេហ៍សិរីមន្ត ទៀត ព្រោះថា តារាចម្រៀងរូបនេះមានប្រពន្ធនៅខេត្តកំពង់ចាម ឈ្មោះផល្លី និងកូន2នាក់ កូនប្រុសច្បង ឈ្មោះខេមរៈ មន្តស្នេហ៍ អាយុជាង5ឆ្នាំ និងកូនស្រីឈ្មោះខេមរៈ ស្ត្រី អាយុជាង2ឆ្នាំ។

ខេមរៈ សិរីមន្ត និងបងប្រុសរបស់ខ្លួន លោកខេមរៈ ភារុណ ព្យាយាមច្រានចោលរឿងនេះ តែដោយសារព្យុះព័ត៌មានបោកបក់ខ្លាំងពេក ហើយហាក់កាន់តែច្បាស់ឡើងៗនោះ  ធ្វើឱ្យសិរីមន្ត ព្រមសារភាពថា ខ្លួនគេពិតជាមានប្រពន្ធ និងកូនដល់ទៅ3នាក់ទៅហើយ ព្រោះបានរៀបការតាំងពីឆ្នាំ2009។ ក្រោយសារភាពមិនបានប៉ុន្មានថ្ងៃផង សិរីមន្ត ក៏ព្រមបណ្តើរភរិយា អ្នកនាងផល្លី ទៅជួបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកម្មវិធីខួបលើកទី155 ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម កាលពីថ្ងៃទី08 ខែឧសភា ឆ្នាំ2018។

មហាជនបាននិយាយថា ភរិយារបស់តារាចម្រៀងខេមរៈ សិរីមន្ត មានត្រេមុខស្រដៀងទៅនឹងតារាចម្រៀងហង្សមាស នាងឈិន ម៉ានិច្ច  ដែរ ហើយគេចាំមើលថា តាមបណ្តាកម្មវិធីតារាសិល្បៈផ្សេងៗ ដូចជា ខួបកំណើត មង្គលការ និងឡើងផ្ទះ ជាដើមនោះ តើសិរីមន្ត នឹងហ៊ានបណ្តើរប្រពន្ធទៅគ្រប់កម្មវិធីដូចលោកព្រាប សុវត្ថិ ដែរឬទេ ក្រោយពេលដែលច្រៀងសរសើរប្រពន្ធថា ជានារីម្នាក់ដែលល្អបំផុត សម្រាប់លោកស្របពេលដែលអ្នកខ្លះ នៅតែមិនទាន់ជឿជាក់ថា សិរីមន្ត បានរៀបការកាលពីឆ្នាំ2009 ដូចការអះអាងនោះឡើយ ព្រោះតែតារាចម្រៀងរូបនេះមិនហ៊ានទម្លាយចេញរូបថតអាពាហ៍ពិពាហ៍របស់ខ្លួនឡើយ សូម្បីតែ1សន្លឹក ក៏មិនឃើញផង។

ទោះជាយ៉ាងណា ក្រោយខេមរៈ សិរីមន្ត ប្រកាសថា មានប្រពន្ធនិងកូន3 តាមរយៈការបង្ហាញខ្លួនលើឆាកតន្ត្រី កាលពីពេលថ្មីៗនេះ សិរីមន្ត នៅតែមានសន្ទុះខ្លាំងនៅឡើយ ហើយបទចម្រៀងដែលអ្នកទស្សនាផ្ទាល់ សំណូមពរឱ្យសិរីមន្ត ច្រៀងគឺបទ “ក្បាច់ពស់” និងបទ “រាំក្ងោក”។

គេចាំមើលផងដែរថា សិរីមន្ត ដែលធ្លាប់តែទៅច្រេងតាមឆាកតន្ត្រីប៉ុស្តិ៍ទូរទស្សន៍ ហើយមានក្រមុំៗជាស្រីស្អាតចាប់ឱបថើប រកតែរើខ្លួនមិនរួចនោះ នឹងនៅតែមានមន្តស្នេហ៍ខ្លាំងដូចមុនទៀត ដែលធ្វើឱ្យស្រីៗតាមហែហមដូចមុនទៀតដែរទេ ក្រោយលេចឮថា ក្រមុំមិនតិចនាក់ឡើយដែលខកចិត្តអស់9ឆ្នាំ ព្រោះស្មានថា សិរីមន្ត នៅកំលោះ តែតាមពិតជាកំលោះកូន3សោះ៕

RELATED ARTICLES