Friday, April 19, 2024
Homeកីឡាអន្ដរជាតិអ្នកគំរាមសម្លាប់កីឡាករចាំទី Liverpool ប៉ូលិសកំពុងស៊ើបអង្កេត

អ្នកគំរាមសម្លាប់កីឡាករចាំទី Liverpool ប៉ូលិសកំពុងស៊ើបអង្កេត

ប៉ូលិសនៅតំបន់ Merseyside ទីក្រុង Liverpool បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ពួកគេនឹងបើកការស៊ីបអង្កេតបន្ទាន់មួយ ទាក់ទងទៅនឹងសារគំរាមសម្លាប់កីឡាករចាំទី Loris Karius របស់ក្លឹបហង្សក្រហម Liverpool បន្ទាប់ពីប្រកួតចាញ់ Real Madrid វគ្គផ្តាច់ព្រ័ត្រ Uefa Champion League កាលពីរាត្រីថ្ងៃសៅរ៍ កន្លងទៅ។

មន្ត្រីប៉ូលិសក៏បានលើកឡើងដែរថា ចំពោះការបញ្ចោញសារគំរាមសម្លាប់ណាមួយមាននៅលើបណ្តាញសង្គមនោះ នឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម។

ជាមួយគ្នានេះដែរ ប៉ូលិសបានរំឭកទៅកាន់អ្នកគាំទ្រ ក៏ដូចជាប្រជាជនទូទៅ មិនត្រូវធ្វើការគំរាមទៅកាន់ Karius តាមបណ្តាញសង្គម ឬប្រព័ន្ធទំនាក់ទំនងណាមួយឡើយ។

កីឡាករចាំទីសញ្ជាតិអាល្លឺម៉ង់ រងការស្តីបន្ទោសយ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយសារតែបរាជ័យមិនអាចសង្គ្រោះបាល់បាន ដោយរួមបញ្ចូលទាំងគ្រាប់បាល់មួយគ្រាប់ដែលអ្នកអត្ថាធិប្បាយចាត់ទុកថា ជាការសង្គ្រោះបាល់ដូចកូនក្មេង។ ក្រោយបញ្ចប់ការប្រកួតភ្លាម ទាំងកីឡាករចាំទីផ្ទាល់ និងក្រុមគ្រួសារត្រូវបានរំខានដោយសារគំរាមសម្លាប់។

ក្រោយបរាជ័យកាលពីចុងសប្តាហ៍ អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ បានលើកដៃសំពះទៅកាន់អ្នកគាំទ្រក្លឹបហង្សក្រហម Liverpool ចំពោះកំហុសរបស់ខ្លួន៕

RELATED ARTICLES