Thursday, March 28, 2024
Homeតារាខ្មែររតនៈ ពិសី កំពូលសុដន់ធំ វាយប្រហារម៉ៃ សុគន្ធ

រតនៈ ពិសី កំពូលសុដន់ធំ វាយប្រហារម៉ៃ សុគន្ធ

ភ្នំពេញ ៖ តារាចម្រៀងមិនសូវល្បី នាងរតនៈ ពិសី កាន់តែមានសម្រស់ដើមទ្រូងធំទ្រលុកទ្រលន់ខ្លាំងជាងគេ នៅឆ្នាំ២០១៨ សូម្បីតែនាងដេនី ក្វាន់ ក៏សុំចុះចាញ់នោះ បានថ្លែងសារឌឺដងគ្នាជាមួយតារាចម្រៀងចាស់វស្សា លោកម៉ៃ សុគន្ធ ដោយចង់ធ្វើជាពានរង្វាន់ឱ្យរៀមច្បងថា ជាកំពូលតារាពូកែទើស និងពូកែចម្លងនៅប្រទេសកម្ពុជា។

រតនៈ ពិសី បានដៀមដាមឱ្យម៉ៃ សុគន្ធ ថា “នេះជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់រៀមច្បង ម៉ៃ សុគន្ធ។ ពានទើសប្រចាំឆ្នាំ ឬក៏ជាពាន Mother of Copy សូមឱ្យយោបល់គ្នាបន្តិច មើលជូនរៀមច្បងខ្ញុំ May Sokun”។

ដោយមិនអាចនៅស្ងៀមបាន ព្រោះត្រូវសិស្សប្អូនសិចស៊ីដើមទ្រូងសខ្ចីល្ហក់ថាឱ្យចំៗនោះ តារាចម្រៀងដែលតែងតែវ៉ៃប្រហារខេមរៈ សិរីមន្ត មិនឱ្យងើបមុខទៅរួច បានដាក់ទៅរតនៈ ពិសី វិញ ដែលធ្វើឱ្យតារាចម្រៀងតូចច្រមក់រូបនេះឃើញហើយចត់បាយ១សប្តាហ៍ ជាមិនខាន។

ម៉ៃ សុគន្ធ ថ្លែងទៅសិស្សប្អូនសាច់ខ្ចីល្វក់ថា “បើបងបានពានហ្នឹង អ៊ីចឹងអូនទៅយកពានដែរទៅ គឺពានសិចស៊ី ជិតអស់ពីខ្លួន លើសហើយខ្មែរ មើលតែថតកុនព្រិលៗ…អ៊ីចឹង”។

ការវាយប្រហារគ្នាទៅវិញទៅមក រវាងតារាដើមទ្រូងយក្ស នាងរតនៈ ពិសី និងលោកកំពូលទើស ម៉ៃ សុគន្ធ នេះមិនមែនជាលើកទី១ឡើយ គឺច្រើនដងមកហើយ ដែលធ្វើឱ្យអ្នកទាំង២ មានបញ្ហាវិវាទគ្នា មើលមុខគ្នាមិនចំឡើយ។

ទស្សនិកជនមួយចំនួនថា នាងរតនៈ ពិសី ស្លៀកបង្ហាញកេរ្តិ៍ជ្រុលពេក សឹងតែនៅលើគោក  ទើបលោកកំពូលទើសម៉ៃ សុគន្ធ នៅមិនសុខ ចេះតែក្តៅខ្លួន ថ្លែងសាឌឺដង។ តែអ្នកខ្លះទៀតថា លោកម៉ៃ សុគន្ធ ចង់ល្បីចេះតែដើររិះគន់គេផ្តេសផ្តាស ដើម្បីឱ្យសារព័ត៌មានចុះផ្សាយទៅ ល្បីឈ្មោះ អ៊ីចឹងតើឱ្យសិស្សប្អូនគោរពម៉េចកើតទៅ?

រតនៈ ពិសី ធ្លាប់មានព័ត៌មានថា មានទំនាក់ទំនងស្នេហាជាមួយមន្ត្រីប៉ូលិសម្នាក់នៅក្រសួងមហាផ្ទៃ រហូតដល់ប្រុសនោះបើកហាងម៉ាស្សាឱ្យទៀតផង។ ប៉ុន្តែគួរឱ្យស្តាយ តាមដំណឹងចុងក្រោយបានឱ្យដឹងថា ប្រុសស្នេហ៍ពិសី នោះ ត្រូវស្រីខារ៉ាអូខេម្នាក់ ដែលមានរូបសម្រស់ស្អាតជាងនាង បានឆក់បាត់ទៅហើយចុះ៕

RELATED ARTICLES