Thursday, March 28, 2024
Homeកីឡាអន្ដរជាតិRonaldo បញ្ជាក់ជំហរមិនចាកចេញពី Real Madrid

Ronaldo បញ្ជាក់ជំហរមិនចាកចេញពី Real Madrid

បន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីក កាលពីរាត្រីថ្ងៃសៅរ៍ កីឡាករ រ៉ូណាល់ដូបាន​បញ្ចប់​ភាព​មន្ទិល​សង្ស័យរបស់អ្នកគាំទ្រReal Madrid ថាលោកនឹងមិនចាកចេញទៅណាទេ។

(Photo The Guardian)

នៅក្នុងអំឡុងពេលហែរពានយូហ្វាឆេមពានលីក នៅទីក្រុងMadrid កីឡាករសញ្ជាតិព័រទុយហ្គាល់ បាននិយាយ ទៅកាន់​អ្នក​គាំទ្រ​ទាំង​អស់​ថា​៖ “ជួប​គ្នា​ឆ្នាំ​ក្រោយ​ណា!”។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បន្ត​​ទៀត​ថា ខ្ញុំ​មាន​​មោនភាព​ខ្លាំងណាស់ ដែល​បាន​លេង​នៅ​ក្លឹប​ធំ​ជា​គេ​ក្នុង​លោក ។ខ្ញុំនឹងបន្តនៅទីនេះយ៉ាងហោចណាស់ក៏មួយឆ្នាំទៀតដែរ។

Ronaldo បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ Real Madrid នៅ​ឆ្នាំ​២០០៩ ពី​ក្លឹប​បិសាច​ក្រហម Manchester United ក្នុង​តម្លៃ​កំណត់ត្រា​ពេល​នោះ​​៨០​លាន​ផោន។ គិត​ទល់​ពេល​នេះ​បង្ហាញ​ខ្លួន​បាន​៤៣៨​ប្រកួត ទាត់​បញ្ចូល​ទី​បាន​​៤៥០​គ្រាប់៕

RELATED ARTICLES