Thursday, April 25, 2024
Homeព័ត៌មានជាតិពូស្រាតខោក្មួយស្រី ស្ទាបប្រដាប់ភេទ សម្រេចកាមខ្លួនឯង

ពូស្រាតខោក្មួយស្រី ស្ទាបប្រដាប់ភេទ សម្រេចកាមខ្លួនឯង

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ បាននាំគ្នាចេញទៅហូបការគេនៅក្នុងភូមិបាត់អស់ ដោយទុកឱ្យកូនស្រីតូចដេកចាំផ្ទះតែម្នាក់ឯង លុះឃើញឱកាសស្ងាត់ល្អ បុរសល្មោភកាមម្នាក់ដែលត្រូវជាឪពុកមាសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះ រស់នៅផ្ទះក្បែរគ្នា បានលបឡើងមកចាប់សម្រាតខោ លូកលេងប្រដាប់ភេទក្មេងស្រី រួចធ្វើសកម្មភាពសម្រេចកាមដោយខ្លួនឯង រហូតដល់បានសម្រេច លុះឪពុកម្តាយត្រឡប់មកវិញ ប្រទះឃើញ ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

ករណីជនល្មោភកាមបៀតបៀនកេរ្តិ៍ខ្មាសក្មួយស្រី រួចសម្រេចកាមដោយខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះអ៊ួក បូរ៉ា អាយុ៣៦ឆ្នាំ មុខរបរជាងម៉ាស៊ីនរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ភ.ស.ណ អាយុ១១ឆ្នាំ មុខរបរសិស្សសាលា មានលំនៅក្នុងភូមិជាមួយគ្នា (ផ្ទះក្បែរគ្នា)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះខាងលើ បាននាំគ្នាចេញទៅហូបការគេនៅក្នុងភូមិបាត់អស់ ដោយទុកឱ្យកូនស្រី (ក្មេងស្រីរងគ្រោះ) ដេកនៅលើផ្ទះតែម្នាក់ឯង។ លុះមកដល់វេលាម៉ោង៩យប់ថ្ងៃដដែល ជនសង្ស័យដែលត្រូវជាឪពុកមាសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះ ស្នាក់នៅផ្ទះក្បែរគ្នា ឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពលបឡើងទៅលើផ្ទះរបស់ក្មេងស្រីរងគ្រោះ លុះទៅដល់ ឃើញក្មេងស្រីរងគ្រោះកំពុងតែដេកលក់ ក៏កើតមានអារម្មណ៍ផ្លូវភេទ រួចក៏បានទាញសម្រាតខោក្មេងស្រីរងគ្រោះមកនៅត្រឹមជង្គង់ បន្ទាប់មក ក៏ប្រើដៃស្ទាបអង្អែលប្រដាប់ភេទក្មួយស្រី  ចំណែកដៃម្ខាងទៀតបានធ្វើសកម្មភាពសម្រេចកាមដោយខ្លួនឯង រហូតដល់ចេញទឹកកាមសម្រក់ទៅលើថ្ងាសប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះរួចហើយ ក៏បានចុះទៅផ្ទះរបស់ខ្លួនវិញបាត់ទៅ។

ប្រភពដដែលបន្តថា បន្ទាប់មក ពេលឪពុកម្តាយក្មេងស្រីរងគ្រោះត្រឡប់ពីហូបការគេវិញ ក៏ឃើញកូនស្រីដេកស្រាតខោត្រឹមជង្គង់ និងថែមទាំងប្រទះឃើញមានទឹកកាមប្រឡាក់នៅលើប្រដាប់ភេទទៀតផង ទើបមានការសង្ស័យ ក៏ដាស់កូនស្រីសាកសួរ ទើបកូនស្រីបានប្រាប់ថា  ឃើញពូបូរ៉ា (ជនសង្ស័យ) ឡើងមកលើផ្ទះយើង។ ភ្លាមនោះ ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះបានប្រាប់ប្តីរបស់ខ្លួនឱ្យហៅជនសង្ស័យ យកទៅប្រគល់ឱ្យសមត្ថកិច្ចធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ួក បូរ៉ា បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពប្រទូស្តកេរ្តិ៍ខ្មាសក្មេងស្រីរងគ្រោះ ដែលជាក្មួយសាច់ថ្លៃរបស់ខ្លួនប្រាកដមែន។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ រូបគេបានដឹងថា ក្មេងស្រីរងគ្រោះដេកនៅលើផ្ទះតែម្នាក់ឯង ព្រោះឪពុកម្តាយនាងបានចេញទៅហូបការគេអស់ហើយ ទើបរូបគេបានលបឡើងទៅលើផ្ទះ ឃើញក្មេងស្រីរងគ្រោះដេកលក់ ក៏ស្រាតខោនាងត្រឹមជង្គង់ ស្ទាបអង្អែលប្រដាប់ភេទរបស់នាងលេង រហូតដល់កម្រើកតណ្ហា ក៏ធ្វើសកម្មភាពសម្រេចកាមដោយខ្លួនឯង រហូតបានសម្រេចតែម្តង ពោលគឺរូបគេមិនបានចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះនោះទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យដោយចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ខ្មាសក្មេងស្រី និងបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES