Saturday, April 27, 2024
Homeព័ត៌មានជាតិសាច់ញាតិទប់ទឹកភ្នែកមិនជាប់ ព្រោះមន្ត្រីនគរបាលជួបរឿងអកុសល

សាច់ញាតិទប់ទឹកភ្នែកមិនជាប់ ព្រោះមន្ត្រីនគរបាលជួបរឿងអកុសល

ភ្នំពេញ​ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ទើបនឹងចេញពីហូបការគេរួច ក៏ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន បំណងត្រឡប់ទៅផ្ទះវិញ លុះមិនដឹងជាជួបនឹងឧបសគ្គអ្វី ក៏បណ្តាលឱ្យរេចង្កូតដួលបោកក្បាលស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចមុខខ្លោងទ្វារចូលវត្តកៀនស្វាយក្នុង ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលជិះម៉ូតូដួលបោកក្បាលស្លាប់ដោយខ្លួនឯង មានឈ្មោះភិន អាយុ៤៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានស្រុកកំណើតនៅអ្នកលឿង ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវអ៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1A-8319 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារតែល្បឿនម៉ូតូរបស់ជនរងគ្រោះលឿនពេកផង ណាមួយផ្លូវងងឹតផងនោះ ទើបមិនដឹងជាម៉ូតូជនរងគ្រោះជួបឧបសគ្គអ្វី ក៏បណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ បែកក្បាលស្លាប់ក្នុងថ្លុមឈាមគួរឱ្យរន្ធត់តែម្តង។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅចេញពីផ្ទះនៅម្តុំអ្នកលឿង ទៅហូបការគេនៅភ្នំពេញ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ តែមិនដឹងជាយ៉ាងម៉េច មកដល់ពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះថ្នាក់ដួលម៉ូតូបោកក្បាលស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានវាស់វែងអូសយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរកមូលហេតុ។

ចំណែកសាកសពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់រួច ក៏ប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES