Wednesday, April 24, 2024
Homeកីឡាអន្ដរជាតិតុលាការអេស្ប៉ាញ កាត់ទោស Falcao ជាប់ពន្ធាគារ

តុលាការអេស្ប៉ាញ កាត់ទោស Falcao ជាប់ពន្ធាគារ

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆាំ២០១៨ តុលាការអេស្ប៉ាញ បានសម្រេចកាត់ទោសឲ្យខ្សែប្រយុទ្ធ RadamelFalcaoដែលកំពុងលេងឲ្យក្លឹប Monaco ជាប់ទោស១៦ខែ និងពិន័យជាប្រាក់ជាង១០លាដុល្លារ ។

អតីតកីឡាករក្លឹបAt Madrid, Chelsea និង Man Utd ត្រូវបានរកឃើញថាបានគេងបន្លំពន្ធ ចំនួនជិតមួយ​លានដុល្លារក្នុងឆ្នាំ ២០១២ និង ជាង៥លានដុលារក្នុងឆ្នាំ ២០១៣។

យោងតាមច្បាប់របស់អេស្ប៉ាញបានចែងថាបុគ្គលណាដែល ជាប់ទោសក្រោម២ឆ្នាំ គឺមិនត្រូវជាប់ឃុំខ្លួននោះទេ តែត្រូវបង់ប្រាក់ពិន័យ។

photo : Fox Sport

នេះមិនមែនជារឿងចម្លែកទេសម្រាប់កីឡាករដែលមានរឿងអាស្រូវពាកព័ន្ធនឹងការបន្លំបង់ពន្ធនៅក្នុងប្រទេសអេស្ប៉ាញ។ កន្លងមក កីឡាករ ម៉េស៊ី  នីម៉ា និង រូណាល់ដូក៏ធ្លាប់ជួបករណីបែបនេះដែរ។ គួររំឭកថាកីឡាករ​Falcaoធ្លាប់លេងឲ្យ​ក្លឹប At Madrid កាលពីឆ្នាំ ២០១១ ដល់ ២០១៣។នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៥២គ្រាប់​ក្នុងការបង្ហាញ​វត្តមាន​៦៨ប្រកួត៕

RELATED ARTICLES