Thursday, April 25, 2024
Homeកីឡាអន្ដរជាតិValencia និង Villarreal ចង់បាន Fabregas

Valencia និង Villarreal ចង់បាន Fabregas

បន្ទាប់ពីក្លឹប Chelsea គ្មានកៅអីប្រកួតឆេមពានលីករដូវកាលក្រោយ កីឡាករខ្សែប្រយុទ្ធ Cesc Fabregasកំពុងរកច្រកចេញពីក្លឹប បើទោះជាគេនៅសល់កុងត្រាចាស់រយៈពេល១២ ខែទៀតក៏ដោយ។

ក្រោយពីទទួលដំណឹងថា កីឡាករវ័យ៣១ឆ្នាំ ចង់ចែកផ្លូវជាមួយChelsea បែបនេះ ក្លឹបបាល់ទាត់នៅក្របខណ្ឌលីកកំពូលអេស្ប៉ាញព្រីមេរ៉ាលីហ្គា ចំនួន២ គឺValencia និង Villarreal កំពុងប្រជែងគ្នាចង់បាន។ ឆ្នាំនេះ កីឡាករ Fabregas ហាក់ដូចជាជួបយីអ៊ុនដាក់ សម្បើមណាស់ នៅជាមួយChelsea អត់កៅអីលេងឆេមពានលីក និងអត់ឈ្មោះនៅក្រុមជម្រើសជាតិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ២០១៨ថែមទៀត។

ក្លឹបValencia បញ្ចប់រដូវកាលទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងតារាងខណៈVillarreal ចំណាត់ថ្នាក់លេខ៥។ ទាក់ទងទៅនឹងបញ្ហានេះ កាលពីខែមុន កីឡាករFabregas បានច្រានចោលព័ត៌មានថាគាត់នឹងចាកចេញពី Chelsea ។

ទោះបីជាមានព័ត៌មានថាក្លឹបទាំងពីរនេះចង់នាំយកFabregas មកកាន់ទឹកដីអេស្ប៉ាញវិញ តែក្លឹបទាំងពីរមិនទាន់ដាក់តម្លៃខ្លួន រូបនេះនៅឡើយទេ។

RELATED ARTICLES