Friday, April 26, 2024
Homeសម្រស់វិធីបំបាត់ស្លាកស្នាមកើតមុន

វិធីបំបាត់ស្លាកស្នាមកើតមុន

បន្ទាប់ពីមានការកើតមុន រមែងបន្សល់ស្នាម បើមិនច្រើនក៏តិច ប៉ុន្តែអ្នកអាចបំបាត់ស្នាមទាំងនោះបាន ទាំងដោយវិធីធម្មជាតិ និងការប្រើផលិតផលក្រែមបំបាត់ស្នាមដែលមានប្រសិទ្ធភាព…។

ស្នាមមុន កើតពីយន្តការព្យាបាលខ្លួនឯងរបស់រាងកាយ ក្រោយការកើតមុន ឬមានរបួសដំបៅ ហើយក្នុងយន្តការព្យាបាលមុន ឬដំបៅនោះ រាងកាយនឹងផលិតជាលិកាដែលទាញ និងទប់ស្បែកធ្វើឱ្យស្បែកផតចុះ រហូតកើតជាស្លាកស្នាម។

នៅពេលកើតមុន នៅលើផ្ទៃមុខ អ្នកគួរប្រយ័ត្នក្នុងការរក្សាអនាម័យលើផ្ទៃមុខ និងជ្រើសប្រើក្រុមថ្នាំបន្តក់មុន ព្រមទាំងចៀសវាងទង្វើដែលបណ្តាលឱ្យមុន ក្លាយជារលាក ដូចជា លាងមុខ ឬជូតមុខខ្លាំងៗ ជាដើម ព្រោះទាំងនោះជាមូលហេតុ ដែលបណ្តាលឱ្យមានស្នាមកាន់តែជ្រៅ បន្ទាប់ពីមុនជាសះស្បើយ។

ទោះជាយ៉ាងណា អ្នកអាចព្យាបាលបំបាត់ស្នាមទាំងនោះបាន តាមវិធីខាងក្រោម ៖

-ការប្រើអាស៊ីដផ្លែឈើ (AHAS) ៖ អាស៊ីដផ្លែឈើ មានគុណសម្បត្តិ ជួយផ្លាស់ប្តូរកោសិកាស្បែកថ្មី កម្ចាត់កោសិកាស្បែកដែលខូច​ ជួយបន្ថយស្នាមមុន តែសម្រាប់អ្នកដែលមានស្បែកស្ងួត ឬស្បែកងាយប្រតិកម្ម មិនណែនាំឱ្យប្រើវិធីនេះទេ។

-ផ្លាស់ប្តូរកោសិកាស្បែក ដោយអាស៊ីដឡាក់ទិក ៖ វិធីនេះ គួរឱ្យគ្រូពេទ្យ ជាអ្នកធ្វើឱ្យទើបជាការល្អ និងគួរធ្វើរាល់២សប្តាហ៍ម្តង នឹងជួយបំបាត់ស្នាមមុនបន្តិចម្តងៗ។

-ប្រើថ្នាំក្រុមរ៉េទីណូអ៊ីដ (Retinoid) ៖ ថ្នាំក្រុមនេះ ជួយជំរុញឱ្យកើតការផលិតកោសិកាស្បែកថ្មី ធ្វើឱ្យស្បែករាបស្មើជាងមុន ស្នាមខ្មៅពីមុនក៏បន្ថយ។ ប៉ុន្តែដោយសារថ្នាំក្រុមនេះ ងាយប្រតិកម្មចំពោះពន្លឺថ្ងៃ ទើបអាចលាបបានតែពេលយប់ប៉ុណ្ណោះ ចំណែកពេលថ្ងៃ ត្រូវលាបក្រែមការពារកម្តៅថ្ងៃផងដែរ។

ទោះជាយ៉ាងណា សម្រាប់អ្នកដែលមានស្បែកស្ងួត ឬស្បែកងាយប្រតិកម្ម មិនណែនាំឱ្យប្រើវិធីនេះទេ។

ចាក់ហ្វីលឡឺ (Filler) ៖ ជាការជំរុញការផលិតខូលឡាចេនថ្មី តែវិធីនេះត្រូវចំណាយខ្ពស់  និងមានអាយុការប្រការត្រឹមតែ៦-១៨ខែ ត្រូវចាក់បន្ថែមជាថ្មី។

-ចាក់ម្ជុល (Micro Needles) ៖ គឺការប្រើម្ជុលតូចៗ ទៅជំរុញស្នាមប្រហោងមុន ដើម្បីឱ្យមានការផលិតខូលឡាចេនថ្មីឡើង។

-ការប្រើឡាស៊ែរ ៖ ជាការជំរុញឱ្យកើតការផ្លាស់ប្តូរកោសិកាស្បែកថ្មី តែវិធីនេះអាចមានការឈឺចាប់បន្តិច និងធ្វើឱ្យកើតស្នាមក្រហម ក្រោយពេលធ្វើ។

-ក្រែមបំបាត់ស្នាម ៖ ជ្រើសប្រើផលិតផលក្រែមបំបាត់ស្នាម ដែលមានលក់នៅលើទីផ្សារ​ ដែលមានការទទួលស្គាល់នូវគុណភាពនិងប្រសិទ្ធភាព៕

RELATED ARTICLES