Friday, April 19, 2024
Homeកីឡាអន្ដរជាតិChristino Ronaldo នឹងដើរចេញពី Real Madrid បើមិនបាន៨៥លានដុល្លារ ក្នុងមួយរដូវកាល

Christino Ronaldo នឹងដើរចេញពី Real Madrid បើមិនបាន៨៥លានដុល្លារ ក្នុងមួយរដូវកាល

ដោយសារតែបារម្ភខ្លាចកីឡាករខ្សែប្រយុទ្ធ Ronaldo ហើរចោលទ្រនំចាស់ក្លឹប Real Madrid បានដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ កីឡាកររូបនេះ រហូតដល់២៨,៥លានផោន ស្មើនឹងជាង៣៨លានដុល្លារ ។

កាលពីដើមសប្តាហ៍មុន Ronaldo បានស្នើសុំតម្លៃខ្លួន៦៤លានផោន ស្មើនឹងជាង៨៥លានដុល្លារ ក្នុងមួយឆ្នាំ  ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ ដើម្បីបន្តរួមរស់ជាមួយក្លឹបនេះតទៅទៀត។

ការស្នើសុំរបស់រ៉ូណាល់ដូ និងការផ្តល់ឱ្យរបស់រក្លឹប Real Madrid គឺមានគម្លាតខុសគ្នាឆ្ងាយណាស់។

ក្នុងចំណោមលុយជាង៣៨លានដុល្លារ ដែល Real Madrid គ្រោងនឹនផ្តល់ឱ្យ ត្រូវបែងចែកជា២ដំណាក់កាល គឺ ៖

-ទឹកប្រាក់ជាង២៩លានដុល្លារ ក្នុងមួយរដូវកាល។

-ទឹកប្រាក់ជាង៨លានដុល្លារទៀត សម្រាប់លើកទឹកចិត្ត ប្រសិនបើក្លឹបនេះ ឈ្នះពានដូចខាងក្រោម ៖

១-ឈ្នះពានឆេមពានលីក នឹងទទួលបាន ១,៧៥លានផោន ស្មើនឹងជាង២លានដុល្លារ។

២-ឈ្នះពានអេស្ប៉ាញព្រីមេរ៉ាលីហ្គា នឹងទទួលបាន១,៣២លានផោន ស្មើនឹងជាង២លានដុល្លារ។

៣-ឈ្នះពានអេស្ប៉ាញខាប់ នឹងទទួលបាន៨៨ម៉ឺនផោន ស្មើនឹង១,១លានដុល្លារ។

៤-ឈ្នះពានកីឡាករល្អប្រចាំឆ្នាំ នឹងទទួល បាន៨៨ម៉ឺនផោន ស្មើនឹងជាង១,១លានដុល្លារ។

៥-ឈ្នះពានកីឡាករបាល់មាស នឹងទទួលបាន៨៨ម៉ឺនផោន ស្មើនឹងជាង១,១លានដុល្លារ។

៦-ឈ្នះពានស្បែកជើងមាសនៅអេស្ប៉ាញ ព្រីមេរ៉ាលីហ្គា នឹងទទួលបាន៤២ម៉ឺន៣ពាន់ផោន ស្មើនឹងជាង៥០ម៉ឺនដុល្លារ។

កីឡាកររ៉ូណាល់ដូ ចង់ចាកចេញពីក្លឹប Real Madrid  ដោយសារតែបញ្ហាស្មុគស្មាញ រឿងបង់ពន្ធ។

Ronaldo ធ្លាប់រងការចោទប្រកាន់ពីតុលាការអេស្ប៉ាញ ពីបទការបន្លំពន្ធ បើទោះជាគេធ្លាប់បដិសេធរួចទៅហើយក្តី។

ក្លឹប Man Utd និង Paris SG កំពុងចាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិព័រទុយហ្គាល់ រូបនេះផងដែរ៕

RELATED ARTICLES