Saturday, April 20, 2024
Homeសម្រស់សម្រកទម្ងន់ធ្វើឲ្យសុខភាពល្អ អាហារទាំង៧មុខនេះ អាចជួយអ្នកបាន

សម្រកទម្ងន់ធ្វើឲ្យសុខភាពល្អ អាហារទាំង៧មុខនេះ អាចជួយអ្នកបាន

សម្រាប់អ្នកដែលចង់សម្រកទម្ងន់ឱ្យមានសុខភាពល្អ អាហារ៧យ៉ាងខាងក្រោម អាចជួយបាន ៖

១-ផ្លែប៉ោមបៃតង ៖ ជាផ្លែឈើសម្រកទម្ងន់ ដែលល្អបំផុត។ វាមានជាតិស្ករតិចជាង ផ្លែប៉ោមក្រហម និងពណ៌ផ្សេងៗទៀត សម្បូរទៅដោយសារធាតុ Pectin ងាយស្រួលក្នុងការញ៉ាំ និងទុកនៅក្នុងទូទឹកកក។ នៅពេលធ្វើការ ប្រសិនបើអ្នកឃ្លាន អាចបរិភោគផ្លែប៉ោមបៃតងមួយផ្លែ ជំនួសឱ្យផ្លែឈើផ្សេងទៀត។

២-គ្រាប់ជីរ ៖ គ្រាប់ជីរ មានវីតាមីន A ខ្ពស់ មានជាតិសរសៃរលាយក្នុងទឹក ជាចាហួយរំអិលថ្លាៗ បន្ទាប់ពីត្រាំទឹករួច។ គ្រាប់ជីរ នឹងរីកប៉ោងនៅក្នុង ក្រពះធ្វើឱ្យមានអារម្មណ៍ឆ្អែត និងមិនធ្វើឱ្យធាត់។

៣-សណ្តែកដី ៖ សណ្តែកដីលីងខ្សាច់ (លីង ទាំងសំបក) មានរសជាតិឈ្ងុយឆ្ងាញ់ គឺសមស្របសម្រាប់ការបរិភោគសម្រកទម្ងន់ វាមានរសជាតិឆ្ងាញ់ ទោះបីគ្មានផ្សំគ្រឿង គ្មានអំបិលខ្លាញ់ស្ករ។ សណ្តែកដី ផ្តល់ឱ្យអ្នកនូវអារម្មណ៍ឆ្អែត។ សណ្តែកដី ទោះបីមានថាមពលខ្ពស់ ប៉ុន្តែជាតិសរសៃ និងប្រូតេអ៊ីន នៅក្នុងសណ្តែក ធ្វើឱ្យមានអារម្មណ៍ ឆាប់ឆ្អែត។

៤-ក្រូចឆ្មារ ៖ សំបកក្រូចឆ្មារ មានរសជាតិល្វីងបន្តិច មានសារធាតុពិសេស ដែលអាចធ្វើឱ្យបាត់ឃ្លានបានជាច្រើនម៉ោង។ អ្នកអាចយកក្រូចឆ្មារ ដាក់តាមខ្លួន នៅពេលឃ្លាន ច្របាច់ទឹកក្រូចឆ្មារ ដាក់បញ្ចូលទៅក្នុងមាត់ បន្ទាប់មកផឹកទឹកតាមក្រោយ។ ដោយសារទឹកក្រូចឆ្មារ មានជាតិអាស៊ីដ ដែលអាចកាត់ធ្មេញ ដូចនេះ ត្រូវផឹកទឹកឱ្យបានច្រើនក្រោយ ពេលផឹកទឹកក្រូចឆ្មារ។

៥-ស៊ុតស្ងោរ ៖ ការស្រាវជ្រាវថ្មី បានបង្ហាញថា ស៊ុត ជួយកាត់បន្ថយជាតិខ្លាញ់។ ស៊ុតស្ងោរ មានសុវត្ថិភាពបំផុតពីគ្រឿងផ្សំ។ អ្នកអាចបរិភោគស៊ុតក្រហម និងស៊ុតស ជាពិសេស ស៊ុតស មានប្រូតេអ៊ីនខ្ពស់ ជួយមិនឱ្យរាងកាយទ្រុឌទ្រោម ដោយសារការតមអាហារ និងជួយកសាងសាច់ដុំ ដែលដុតបំផ្លាញជាតិខ្លាញ់ដោយធម្មជាតិ។

៦-ដំឡូងជ្វាស្ងោរ ឬដុត ៖ ដំឡូងជ្វា មានជាតិសសៃ ដែលទៅរីកនៅក្នុងក្រពះ និងវាមានសារធាតុចិញ្ចឹមខ្ពស់ ធ្វើឱ្យលំពែងកាន់តែរឹងមាំ មានវីតាមីន C ជួយឱ្យស្បែកស្រស់ថ្លា។

៧-ត្រីធូណា ៖ ត្រីធូណា ធ្វើឱ្យឆាប់ឆ្អែត ដោយសារវាមានប្រូតេអ៊ីនខ្ពស់ និងមានសារធាតុប្រឆាំងអុកស៊ីដកម្ម ជួយប្រឆាំងភាពចាស់ និងជួយបំប៉នខួរក្បាល ដោយសារធាតុខ្លាញ់ល្អ Omega3៕

RELATED ARTICLES