Friday, March 29, 2024
Homeកីឡាអន្ដរជាតិHeung Min Son រួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham ៥ឆ្នាំទៀត

Heung Min Son រួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham ៥ឆ្នាំទៀត

ទីបំផុត ក្លឹប Tottenham បានសម្រេចផ្តល់កុងត្រារយៈពេល៥ឆ្នាំ ដល់កីឡាករ Heung Min Son បន្តរួមរស់នៅទឹកដីអង់គ្លេស រហូតដល់ឆ្នាំ២០២៣។

ការបន្តកុងត្រាថ្មីនេះធ្វើឡើង បន្ទាប់ពីកីឡាករសញ្ជាតិកូរ៉េខាងត្បូង បានបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្លឹបអង់គ្លេសមួយនេះ ក៏ដូចជានៅក្នុងក្រុមជម្រើសជាតិប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី ដែលទើបនឹងបញ្ចប់កាលពីថ្ងៃ ទី១៥ ខែកក្កដា កន្លងទៅ។

កាលពីរដូវកាល២០១៧-១៨ ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញវត្តមាន៥៣ប្រកួត ក្នុងចំណោម៥៥ឱ្យក្លឹប Tottenham និងស៊ុតបាល់បញ្ចូលទីចូល២០គ្រាប់។ Heung Min Son បានជួយឱ្យក្លឹបនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League  ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់អង់គ្លេស FA Cup  និង Champion League វគ្គ១៦ក្រុម។

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០១៨ ខ្សែប្រយុទ្ធ Heung Min Son ស៊ុតបញ្ចូលទីនបានចូល២គ្រាប់។ មួយគ្រាប់ ពេលប៉ះជាមួយម៉ិកស៊ិក និងមួយគ្រាប់ទៀត គឺពេលប្រកួតជាមួយអាល្លឺម៉ង់ ក្នុងវគ្គជម្រុះក្នុងពូល៕

RELATED ARTICLES