Friday, April 26, 2024
Homeសង្គម និងជីវិតបាត់ប្អូន៦ថ្ងៃ បងស្រីភ័យប្រកាសរកតាមហ្វេសប៊ុក

បាត់ប្អូន៦ថ្ងៃ បងស្រីភ័យប្រកាសរកតាមហ្វេសប៊ុក

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៦ថ្ងៃមកហើយ មិនដឹងជាទៅដល់ទីណា ហើយទោះជាក្រុមគ្រួសារ ដើរតាមស្វែងរកយ៉ាងណា ក៏គ្មានដំណឹងសោះ ទើបធ្វើឱ្យក្រុមគ្រួសារ ពិសេសបងស្រីកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានប្រកាសតាមហ្វេសប៊ុកដង្ហោយហៅប្អូនស្រីឱ្យត្រឡប់មកផ្ទះវិញ។

នារីជាបងស្រី ដែលប្រកាសរកប្អូនស្រីតាមហ្វេសប៊ុកនេះ មានឈ្មោះមឿន គឹមសៀន និងមានគណនីហ្វេសប៊ុកឈ្មោះ ្Jëë Töćh។ ចំណែកយុវតីដែលបាត់ខ្លួន មានឈ្មោះមឿន គឹមហុង អាយុ១៤ឆ្នាំ សព្វថ្ងៃស្នាក់នៅក្នុងបុរីភពថ្មីចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះតាំងពីវេលារសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ គិតមកដល់ពេលនេះ មានរយៈពេល៦ថ្ងៃទៅហើយ នៅតែមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយ និងមិនមានផ្តល់ដំណឹងអ្វីដល់អ្នកផ្ទះបន្តិចណាសោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Jëë Töćh ដែលត្រូវជាបងស្រីបង្កើតរបស់យុវតីដែលបាត់ខ្លួន បានបង្ហោះសារមួយ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ថា “ដំណឹងស្វែងរកប្អូនស្រី ស៊ែរយកតែបុណ្យផង នាងខ្ញុំឈ្មោះមឿន គឹមសៀន បានបាត់ប្អូនស្រីឈ្មោះមឿន គឹមហុង អាយុ១៤ឆ្នាំ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបុរីភពថ្មីចំការដូង។ អាស្រ័យហេតុនេះ បើបងប្អូនណាបានឃើញប្អូនស្រី ដែលមានភិនភាគដូចរូបខាងក្រោមនេះ សូមមេត្តាជួយផ្តល់ជាដំណឹងដល់រូបខ្ញុំ និងក្រុមគ្រួសារ យើងខ្ញុំនឹងជូនជាសាគុណ តាមរយៈលេខទូរស័ព្ទ ០៩៧ ៩៩ ២៨ ០៣០ / ០១៧ ៩០០ ១៩៦ / ០៩៧ ២៧ ៤២ ៣២៣ / ០៧៧ ៩៨ ៧៧ ៧៦ សូមអរគុណ Yes can purchase only Top if you prefer. Thank you! សូមជួយស៊ែរយកបុណ្យផងចុះបងប្អូនទាំងអស់គ្នា មកផ្ទះវិញអូន ក្រុមគ្រួសារបារម្ភណាស់…”៕

RELATED ARTICLES