Friday, March 29, 2024
Homeសង្គម និងជីវិតបាត់ពីផ្ទះ១យប់ ព្រឹកឡើងដេកស្លាប់ក្នុងទឹក

បាត់ពីផ្ទះ១យប់ ព្រឹកឡើងដេកស្លាប់ក្នុងទឹក

ខេត្តបន្ទាយមានជ័យ ៖ បុរសជាកំលោះចាស់ គ្មានប្រពន្ធកូនមើលថែម្នាក់ បានមករស់នៅជាមួយប្អូនស្រី និងតែងផឹកស្រាស្រវឹងជាប្រចាំ លុះក្រោយពីផឹកស្រវឹងជោកជាំ ដើរចេញបាត់ពីផ្ទះ១យប់ ទោះសាច់ញាតិដើររកយ៉ាងណា ក៏មិនឃើញ ស្រាប់តែព្រឹកឡើង ក៏មានគេប្រទះឃើញ ជនរងគ្រោះដេកស្លាប់នៅក្នុងទឹកតាមផ្លូវគោយន្ត និងផ្លូវរទេះ ចម្ងាយ៧០ម៉ែត្រខាងលិចភូមិខ្ញែ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

បុរសរងគ្រោះ មានឈ្មោះសុខ ភាត់ អាយុ៥៤ឆ្នាំ ជាអតីតយោធានៅស្រុកក្រឡាញ់ ខេត្តសៀមរាប គ្មានប្រពន្ធកូន សព្វថ្ងៃមករស់នៅជាមួយប្អូនស្រីបង្កើតឈ្មោះផល ប៉ុល អាយុ៤៨ឆ្នាំ នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ជាច្រើនឆ្នាំមកហើយ។

តាមប្រភពពីក៉្រីមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះគឺជាកំលោះចាស់ គ្មានប្រពន្ធកូននឹងគេទេ និងជាអតីតយោធា តែក្រោយមកដោយសារតែជនរងគ្រោះចូលចិត្តផឹកស្រាស្រវឹងជាប្រចាំ ទើបធ្វើឱ្យកើតមានជំងឺសរសៃប្រសាទប្រហែល១០ឆ្នាំមកហើយ និងបាន ចេញមករស់នៅជាមួយប្អូនស្រីបង្កើតក្នុងភូមិឃុំខាងលើ។ កន្លងមកជនរងគ្រោះ តែងផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ ជួនផឹកដាច់បាយដាច់ទឹក និងឧស្សាហ៍ដើរបាត់ដោយគ្មានដំណឹងឡើយ ហើយរាល់ពេលបាត់ម្តងៗ ប្អូនស្រីតែងតែដើររកឃើញនាំយកមកផ្ទះវិញជារៀងរាល់លើក។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចដើរបាត់ចេញពីផ្ទះមិនដឹងទៅទីណាទេ ពេលនោះប្អូនស្រីបង្កើតឈ្មោះផល ប៉ុល បានដើររកដែរ តែរកមិនឃើញ លុះយប់ជ្រៅពេក ក៏ឈប់រក ត្រឡប់មកសម្រាកវិញ។ ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ សីហា ២០១៨ ក៏ត្រូវប្អូនថ្លៃជនរងគ្រោះឈ្មោះហឺន បោប ភេទប្រុស អាយុ៥៨ឆ្នាំ បានចេញដើររកបន្តទៀត តាមកន្លែងដែលជនរងគ្រោះធ្លាប់ទៅ ទីបំផុតក៏ប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់នៅវាលស្រែខាងលិចភូមិខ្ញែរចំងាយប្រហែល៧០០ម៉ែត្រ ក្នុងទឹកតាមផ្លូវគោយន្ត និងផ្លូវរទេះទឹកមានជំរៅ៥០សង់ទីម៉ែត្រ។

សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បី សពទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES