Wednesday, April 24, 2024
Homeកីឡាអន្ដរជាតិរដូវកាលថ្មីនេះ លីកបារាំង នឹងប្រើប្រាស់បច្ចេកវិទ្យាវីឌីអូជំនួយការអាជ្ញាកណ្តាល VAR

រដូវកាលថ្មីនេះ លីកបារាំង នឹងប្រើប្រាស់បច្ចេកវិទ្យាវីឌីអូជំនួយការអាជ្ញាកណ្តាល VAR

សម្រាប់ការប្រកួតរដូវកាលថ្មីនេះ សហព័ន្ធបាល់ទាត់បារាំង បានសម្រេចប្រើប្រាស់វីឌីអូជំនួយការអាជ្ញាកណ្តាល ដែលហៅកាត់ថា VAR គ្រប់ការប្រកួតទាំងអស់ នៅក្នុងក្របខណ្ឌបារាំង D1។ នេះបើយោងតាមសហព័ន្ធបាល់ទាត់បារាំង ចេញផ្សាយកាលពីថ្ងៃពុធ ទី01 ខែសីហា ឆ្នាំ2018

លីកបាល់ទាត់បារាំង បានបោះឆ្នោតកាលពីខែធ្នូ ដើម្បីទទួលយកប្រព័ន្ធបច្ចេកវិទ្យានេះ ដាក់នៅក្នុងការប្រកួត។ ប្រព័ន្ធវីឌីអូជំនួយការអាជ្ញាកណ្តាលនេះ ធ្លាប់ត្រូវបានយកមកសាកល្បងនៅក្នុងការប្រកួតបាល់ទាត់បារាំងខាប់ និង ការប្រកួតវគ្គ Play Off រួចមកហើយ។

VAR ដែលបានបង្ហាញវត្តមាននៅក្នុងការប្រកួតបាល់ទាត់ពិភពលោក2018 នៅប្រទេសរុស្ស៊ី ទទួលបានជោគជ័យ ដូច្នេះ បារាំង ក៏ចង់ទទួលយកបច្ចេកវិទ្យានេះដែរ។ ប្រព័ន្ធបច្ចេកវិទ្យានេះ នឹងត្រូវបានដាក់ឱ្យដំណើរការដោយមន្ត្រីត្រួតពិនិត្យវីឌីអូ2នាក់ និងមន្ត្រីបច្ចេកទេសម្នាក់ ឬ2នាក់។

ការប្រកួតបាល់ទាត់លីកបារាំង នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី10 ខែសីហា នៅទីក្រុង Marseille ហើយពេលនោះ ក្រុមវីឌីអូជំនួយការអាជ្ញាកណ្តាល នឹងទៅដល់ពហុកីឡដ្ឋាន ដើម្បីរៀបចំការងាររបស់ខ្លួន។

តាមច្បាប់របស់សមាគមបាល់ទាត់អន្តរជាតិ បានកំណត់ថា អ្នកគាំទ្របាល់ទាត់គ្មានសិទ្ធិទៅពិនិត្យរូបភាពវីឌីអូនេះទេ។ ការលើកឡើងបែបនេះ ដោយសារបារាំង ចង់ធ្វើមានតម្លាភាព ផ្តល់សិទ្ធិឱ្យអ្នកគាំទ្រអាចពិនិត្យវីឌីអូនេះបាន៕

RELATED ARTICLES