Wednesday, April 17, 2024
Homeព័ត៌មានជាតិរំលោភសម្លាប់ក្រមុំឃ្វាលគោ រួចបោះសពអាក្រាតចូលស្រះទឹក

រំលោភសម្លាប់ក្រមុំឃ្វាលគោ រួចបោះសពអាក្រាតចូលស្រះទឹក

ខេត្តបាត់ដំបង ៖ នារីម្នាក់បានចេញទៅឃ្វាលគោនៅវាលស្រែ រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារ ភ័យឆោឡោ នាំគ្នាតាមទៅរកមើល ក៏ប្រទះឃើញមួកនារីរងគ្រោះនៅក្បែរមាត់ស្រះ ទើបសង្ស័យក៏ចុះរាវរកក្នុងទឹក ស្រាប់តែប្រទះឃើញ សាកសពនារីរងគ្រោះស្លាប់ក្នុងសភាពអាក្រាតកាយ ព្រមទាំងមានស្លាកស្នាមវាយដំខ្ទេចក្បាល ទើបសមត្ថកិច្ចបានសន្និដ្ឋានថា នារីរងគ្រោះ ត្រូវ ឃាតករ អាចជាមនុស្សស្គាល់គ្នា ចាប់រំលោភរួចវាយសម្លាប់បំបិទមាត់។

ហេតុការណ៍ឃាតកម្មដ៏ព្រៃផ្សៃ រំលោភរួចវ៉ៃសម្លាប់ បោះសពអាក្រាតកាយចូលក្នុងទឹកស្រះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។

នារីរងគ្រោះដែលត្រូវឃាតករមិនស្គាល់មុខ ធ្វើសកម្មភាពចាប់រំលោភ រួចវាយសម្លាប់យ៉ាងឃោរឃៅ មានអាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតេហតុ នារីរងគ្រោះ បានដឹកគោចេញទៅឃ្វាលនៅវាលស្រែដូចសព្វដង តែមិនដឹងជាយ៉ាងម៉េច ក្បាលព្រលប់ទៅហើយ នៅតែមិនឃើញត្រឡប់មកផ្ទះវិញទៀត ទើបធ្វើឱ្យក្រុមគ្រួសារ មានការងឿងឆ្ងល់ ក៏នាំគ្នាតាមទៅរកមើលនារីរងគ្រោះ នៅវាលស្រែ តែប្រទះឃើញសត្វគោ មិនឃើញមនុស្ស។ លុះនាំគ្នាដើររកបន្តទៀត ក៏ស្រាប់តែប្រទះឃើញមួករបស់នារីរងគ្រោះ នៅមាត់ស្រះទឹក ដែលជាទីតាំងកើតហេតុខាងលើ ទើបធ្វើឱ្យមានការសង្ស័យថា នារីរងគ្រោះលង់ទឹកស្លាប់ ក៏នាំគ្នាផ្អើលឆោឡោ ចុះរាវក្នុងស្រះទឹកនោះ ក៏ប្រទះឃើញសាកសពនារីរងគ្រោះ ក្នុងសភាពគួរឱ្យរន្ធត់បំផុត។

ប្រភពដដែលបន្តថា ដំបូងឡើយក្រុមគ្រួសារនឹកស្មានថា នារីរងគ្រោះលង់ទឹកស្លាប់ តែពេលស្រង់សាកសពចេញពីក្នុងទឹក បែរជាឃើញសាកសព មានសភាពអាក្រាតកាយ និងថែមទាំងមានស្លាកស្នាមរបួសនៅលើក្បាលជាច្រើនកន្លែងទៀតផង ទើបមានការសង្ស័យថា ជាករណីរំលោភសម្លាប់ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង៕

RELATED ARTICLES