Thursday, April 25, 2024
Homeកីឡាអន្ដរជាតិគ្រូបង្វឹកលីកកំពូលៗនៅតំបន់អឺរ៉ុប ប្រជុំពិភាក្សាលើបញ្ហាច្បាប់គ្រាប់បាល់ចំណេញក្រៅដី

គ្រូបង្វឹកលីកកំពូលៗនៅតំបន់អឺរ៉ុប ប្រជុំពិភាក្សាលើបញ្ហាច្បាប់គ្រាប់បាល់ចំណេញក្រៅដី

យោងតាមប្រភពព័ត៌មាន UEFA ចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ2018 បានឱ្យដឹងថា គ្រូបង្វឹកក្លឹបបាល់ទាត់លីកកំពូលនៅអ៊ឺរ៉ុប ស្នើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ពិនិត្យមើលឡើងវិញលើច្បាប់គ្រាប់បាល់ចំណេញក្រៅដី (Away-Goals) សម្រាប់ការប្រកួតពានរង្វាន់ធំៗ។

លោក Giorgio Marchetti អគ្គលេខាធិការរង UEFA បានថ្លែងក្រោយកិច្ចប្រជុំក្រុមគ្រូបង្វឹកប្រចាំឆ្នាំ នៅក្នុងក្រុង Nyon ប្រទេស ស្វីស ថា “គ្រូបង្វឹកទាំងនោះគិតថា ការរកគ្រាប់បាល់សម្រាប់ក្រុមភ្ញៀវមិនពិបាកដូចកាលពីមុនទេ ដូច្នេះច្បាប់នេះ គឺមិនសូវមានប្រសិទ្ធភាពឡើយ”។

ជុំវិញករណីនេះ លោក Marchetti ថា “ស្ថាប័នលោក នឹងយកច្បាប់នេះទៅពិនិត្យឡើងវិញ”។

គ្រូបង្វឹកដែលចូលរួមប្រជុំ មានដូចជា ៖

លោក Carlo Ancelotti គ្រូបង្វឹកក្លឹប Milan

លោក Rafael Benitez គ្រូបង្វឹកក្លឹប Newcastle

លោក Zinedine Zidane អតីតគ្រូបង្វឹកក្លឹប Real Madrid

លោក Jose Mourinho គ្រូបង្វឹកក្លឹបបិសាចក្រហម Man Utd

លោក Unai Emery គ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal

លោក Massimiliano Allegri គ្រូបង្វឹកក្លឹប Juventus

លោក Julen Lopetegui គ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid

លោក Thomas Tuchel គ្រូបង្វឹកថ្មីរបស់ក្លឹប Paris SG ព្រមទាំងគ្រូបង្វឹកជាច្រើនរូប ដែលចូលរួមក្នុងពិធីនេះ។

ចំពោះលក្ខខណ្ឌគ្រាប់បាល់ចំណេញក្រៅដី (Away-Goals) ត្រូវបានដាក់ឱ្យប្រើប្រាស់លើកដំបូងនៅពានរង្វាន់ European Cup បច្ចុប្បន្នហៅថា Uefa Champions League ចាប់តាំងពីឆ្នាំ1965 ដោយកាលនោះ ច្បាប់នេះពិតជាមានប្រសិទ្ធភាព ត្បិតការធ្វើដំណើរទៅលេងក្រៅដី ដោយឆ្លងប្រទេស សម្រាប់ក្រុមនីមួយៗមិនងាយស្រួលដូចសព្វថ្ងៃឡើយ។ ក្បួនដែលប្រើក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបនេះ មានន័យថា ក្រុមណាដែលរកគ្រាប់បាល់បានច្រើនជាង គឺជាអ្នកឈ្នះ។

គ្រូបង្វឹកទាំងនោះ ក៏បានលើកឡើងថា ក្បួននេះក៏មានផលប៉ះពាល់ផងដែរ ដោយលើកទឹកចិត្តឱ្យក្រុមម្ចាស់ផ្ទះ ឬក្រុមដែលមានប្រៀបជាងនៅជើងទី1 លេងក្នុងប្រព័ន្ធការពារ មិនមានគ្រាប់បាល់ ខណៈក្រុមដែលចាញ់លេង សម្រុកដើម្បីរកគ្រាប់បាល់វិញ៕

RELATED ARTICLES