Saturday, April 20, 2024
Homeសម្រស់គ្រឿងសរីរាង្គ មិនងាយប្រតិកម្មស្បែក

គ្រឿងសរីរាង្គ មិនងាយប្រតិកម្មស្បែក

គ្រឿងសម្អាងសរីរាង្គ (Organic Make-Up) ឆ្លើយតបនឹងតម្រូវការយុគសម័យថ្មី ព្រោះមានធាតុផ្សំ និងដំណាក់កាលផលិតមកពីធម្មជាតិ ពុំមែនប្រើសារធាតុគីមីទេ។​ គ្រឿងសម្អាងសរីរាង្គ ជួយបំប៉នស្បែក និងស្តារសភាពស្បែក ដោយប្រើថាមពលពីធម្មជាតិ ថែមទាំងជួយដល់បរិស្ថានទៀតផង ។

១-ប្រភេទគ្រឿងសម្អាងសរីរាង្គ ៖

ផ្នែកកម្មវិធីសរីរាង្គ National Organic Program (NOP) 7 CFR Part 205 របស់សហរដ្ឋអាមេរិក និងអឺរ៉ុប បានកំណត់មាត្រដ្ឋានរបស់គ្រឿងសម្អាងសរីរាង្គ មាន៣ថ្នាក់ គឺ ៖

  • គ្រឿងសម្អាងសរីរាង្គ ១០០% ៖ អាចមានធាតុផ្សំ ដែលពុំមែនជាធម្មជាតិ លាយឡំតិចជាង៥% នៃទម្ងន់សរុប និងជាធាតុផ្សំ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប៉ុណ្ណោះ។
  • គ្រឿងសម្អាងសរីរាង្គ ៩៥% ៖ មានសារធាតុសំយោគ លាយឡំតិចតួច ត្រឹមការចាំបាច់ប៉ុណ្ណោះ។
  • គ្រឿងសម្អាងសរីរាង្គ ៧០-៩៥ % ៖ ជាគ្រឿងសម្អាង ដែលអាចបញ្ជាក់ធាតុផ្សំរបស់សរីរាង្គ (Made with Organic Ingradient) នៅលើស្លាកផលិតផលបាន។ ប៉ុន្តែមិនអាចដាក់ស្លាកថា ជាគ្រឿងសម្អាងសរីរាង្គបានទេ។ ចំណែកគ្រឿងសម្អាងណាដែលមានធាតុផ្សំសរីរាង្គ តិចជាង៧០% នៃទម្ងន់សរុបមិនហៅថាជា “គ្រឿងសម្អាងសរីរាង្គ” ឡើយ។

២-សង្កេតគ្រឿងសម្អាងសរីរាង្គដូចម្តេច? ៖

  • គួរសង្កេតមាត្រដ្ឋានស្តង់ដារបស់ទំនិញ ជាជម្រើសសំខាន់ដែលស្ត្រីគួរសិក្សាទុក ដោយត្រូវពិនិត្យតាំងពីប្រភពដាំដុះវត្ថុធាតុដើម វិធីការដាំដុះវត្ថុធាតុដើម ការប្រមូលផល និងការវេចខ្ចប់ការដឹកជញ្ជូន។
  • សង្កេតពីយន្តការក្នុងការយកទៅប្រើប្រាស់ ឬការកែច្នៃ ព្រោះត្រូវតែមិនបង្កឱ្យមានជាតិពុល ក្នុងយន្តការផលិត ព្រោះគោលបំណងមួយរបស់ផលិតផលសរីរាង្គ គឺការបន្ថយជាតិពុលដល់ធម្មជាតិ។
  • សង្កេតពីការធានាគុណភាពរបស់ផលិតផលសម្រេច តាមដំណាក់កាលនីមួយៗ ដែលការធានារ៉ាប់រងគុណភាព អាចខុសគ្នានៅតាមប្រទេសនីមួយៗ។
  • មានវាយត្រាលើស្លាកផលិតផលយ៉ាងច្បាស់ថា បានទទួលការធានារ៉ាប់រងពីប្រទេសណា ឬក្រុមប្រទេសណា។

៣-វិធីទុកដាក់ និងថ្ងៃផុតកំណត់ ៖

  • មុននឹងទិញ ត្រូវមើលថ្ងៃខែផលិត និងផុតកំណត់ផង ព្រោះផលិតផលខ្លះ មានអាយុកាលប្រើប្រាស់ខ្លី។
  • គួររក្សាទុកនៅបរិវេណដែលមិនត្រូវពន្លឺថ្ងៃដោយផ្ទាល់ និងឋិតក្នុងសីតុណ្ហភាពប្រមាណ២៥អង្សាសេ ឫមានខ្យល់អាកាសធម្មតា ទីកន្លែងស្ងួតល្អ មិនសើមពេក។
  • បើកគម្របនៅពេលណាដែលប្រើការប៉ុណ្ណោះ រួចហើយបិទគម្របឱ្យល្អ ដើម្បីរក្សាអនាម័យកុំឱ្យសាច់ផលិតផល ប៉ះនឹងខ្យល់អាកាស ទើបអាចរក្សាអាយុកាលប្រើប្រាស់បានយូរ។
  • សម្អាតដៃ ផ្ទៃមុខ និងឧបករណ៍ផាត់មុខឱ្យស្អាតជានិច។
  • បើសាច់ផលិតផលគ្រឿងសម្អាងសរីរាង្គ មានការប្រែពណ៌ឬមានក្លិន កុំប្រើឱ្យសោះ៕
RELATED ARTICLES