Friday, April 26, 2024
Homeព័ត៌មានជាតិទៅផ្សារទិញម្ហូប ត្រូវគេនាំទៅកន្លែងស្ងាត់ ត្រូវថ្នាំសំណ្តំសន្លប់ស្តូក

ទៅផ្សារទិញម្ហូប ត្រូវគេនាំទៅកន្លែងស្ងាត់ ត្រូវថ្នាំសំណ្តំសន្លប់ស្តូក

ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើដំណើរចូលផ្សារបំណងទិញម្ហូប ស្រាប់តែត្រូវជនសង្ស័យមួយក្រុមដាក់ថ្នាំសណ្តំ នាំទៅកន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការអស់ពីខ្លួន និងធ្វើឱ្យស្ត្រីរងគ្រោះសន្លប់ស្តូកស្តឹង ត្រូវគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

ស្ត្រីរងគ្រោះដែលត្រូវថ្នាំសណ្តំ អស់គ្រឿងអលង្ការពីខ្លួន មានឈ្មោះធី ហឿង អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧ ក្រុម៤ ភូមិ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ បានដើរចូលផ្សារច្រាំងចំរេះបំណងទិញម្ហូប ស្រាប់តែបន្តិចក្រោយមក ក៏មានការភ្ញាក់ផ្អើលថា ប្រទះឃើញស្ត្រីរងគ្រោះដេកសន្លប់ស្តូកស្តង្តឹនៅក្នុងផ្សារ កន្លែងស្ងាត់មនុស្ស ទើបកើតមានការផ្អើលឆោឡោ ប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់គ្លីនិកឯកជន កែវ ការីណូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ក្បែរព្រះវិហារអ៊ីស្លាមគីឡូម៉ែត្រលេខ៩ ដើម្បីសង្គ្រោះ។

ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះស្ត្រីរងគ្រោះ បានដឹងខ្លួនមកវិញ ទើបដឹងថា ស្ត្រីរងគ្រោះ មានបំណងចូលផ្សារទិញម្ហូប ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់មុខមួយក្រុមដាក់ថ្នាំគាត់ បណ្តាលឱ្យគាត់ទន់ដៃជើង ចេះតែដើរតាមពួកគេទៅកន្លែងស្ងាត់ ក៏ត្រូវក្រុមជនសង្ស័យដោះយកគ្រឿងអលង្ការអស់ រួចក៏ចាកចេញទៅបាត់អស់ ទុកឱ្យគាត់ដួលសន្លប់តែម្នាក់ឯង។

តាមការអះអាងរបស់ស្ត្រីរងគ្រោះ ទ្រព្យម្បត្តិដែលក្រុមចោរដាក់ថ្នាំយកទៅអស់នោះមានកងដៃផ្លាកទីនមួយឈុតនិងលុយមួយចំនួនទៀតផង៕

RELATED ARTICLES