Friday, April 19, 2024
Homeព័ត៌មានជាតិម៉ែមិននៅផ្ទះ កូនប្រុសវ៉ៃបំផ្លាញទ្រព្យសម្បត្តិខ្ទេច

ម៉ែមិននៅផ្ទះ កូនប្រុសវ៉ៃបំផ្លាញទ្រព្យសម្បត្តិខ្ទេច

ខេត្តកណ្តាល ៖ យុវជនម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បានត្រឡប់ទៅផ្ទះវិញ លុះឃើញផ្ទះចាក់សោ (ម្តាយមិននៅផ្ទះ) ក៏ផ្ទុះកំហឹងស្ទុះទៅទាញកាំបិតផ្គាក់ និងដំបងឬស្សី មកកាប់ និងវាយបំផ្លាញទ្រព្យសម្បត្តិ បណ្តាលឱ្យទទួលរងការខូចខាត ជាហេតុធ្វើឱ្យស្ត្រីជាម្តាយ ទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

ជនបង្កហេតុខាងលើ មានឈ្មោះច័ន្ទ វឌ្ឍនា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះច័ន្ទ ប៊ុនថាវី អាយុ៥៧ឆ្នាំ មុខរបរពេទ្យមណ្ឌលសុខភាពឃុំកំពង់ស្វាយ មានលំនៅផ្ទះកើតហេតុខាងលើ។ សម្ភារៈដែលទទួលរងការខូចខាត រួមមាន ទ្វារកញ្ចក់ផ្ទះ១ និងទ្វារបន្ទប់ឈើ១។ ដោយឡែកវត្ថុតាងដែលចាប់យករួមមាន កាំបិតផ្គាក់ (ផ្លែដែក ដងឬស្សី ប្រវែង០,៦៨ម៉ែត្រ) ចំនួន១ និងដែកបំពង់ទីប ប្រវែង០,៥៣ម៉ែត្រចំនួន១។

តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីផ្ទះម្តាយបង្កើត គោលបំណងត្រឡប់ទៅផ្ទះរបស់គាត់វិញ។ លុះពេលជិះម៉ូតូទៅដល់មុខផ្ទះ ក៏ឃើញជនសង្ស័យដែលត្រូវជាកូនបង្កើតកំពុងវាយរបស់របរនៅក្នុងផ្ទះ បណ្តាលឱ្យបែកកញ្ចក់ទ្វារផ្ទះខាងមុខ និងខូចទ្វារបន្ទប់ក្រោមផ្ទះ ព្រមទាំងកាន់កាំបិតផ្កក់ដើរចុះឡើងនៅក្នុងផ្ទះ។ ឃើញដូច្នេះជនរងគ្រោះមិនហ៊ានចូលទៅក្នុងផ្ទះ ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES