Saturday, April 20, 2024
Homeសម្រស់ស្បែកមុខទន់ល្មឿយ ដោយសារយ៉ាអួ

ស្បែកមុខទន់ល្មឿយ ដោយសារយ៉ាអួ

មុខកើតមុន មានស្នាមជ្រីវជ្រួញ ស្នាមជាំខ្មៅ និងស្នាមបន្សល់ពីការញេចមុន គឺជារឿងរំខានចិត្តបំផុតចំពោះស្ត្រី ប៉ុន្តែអាចកែខៃបាន ដោយពឹងលើយ៉ាអួ ក្នុងការម៉ាសក៍មុខ ដូចវិធីខាងក្រោមនេះ ៖

១-យ៉ាអួសុទ្ធ ៖ ជារូបមន្តម៉ាសក៍មុខ ដែលងាយធ្វើជួយឱ្យមុខសភ្លឺថ្លា រលើបរលោង។ វិធីគឺយកយ៉ាអួធម្មជាតិ ដែលពុំលាយផ្សំជាមួយអ្វីផ្សេងឡើយ លាបស្តើងៗឱ្យសព្វផ្ទៃមុខ លើកលែងបរិវេណភ្នែក និងបបូរមាត់ រួចហើយទុកចោលប្រមាណ១៥នាទី មុនពេលចូលគេង។ ធ្វើដូចនេះ អាចជួយឱ្យស្បែកមុខសរលើបរលោង និងទន់ល្មឿយបាន។

២-យ៉ាអួលាយទឹកក្រូចឆ្មារ ៖ សម្រាប់ស្បែកមុខមានស្នាមជ្រីវជ្រួញដោយសារឡើងមុន។ វិធីកែខៃ គឺធ្វើការម៉ាសក៍មុខដោយយ៉ាអួ លាយជាមួយទឹកក្រូចឆ្មារ ព្រោះទាំងយ៉ាអួ និងទឹកក្រូចឆ្មារ មានគុណសម្បត្តិ ជួយបន្ថយស្នាមជាំខ្មៅ សម្លាប់មេរោគសើស្បែក ព្រមទាំងព្យាបាលមុនឱ្យបាត់យ៉ាងមានប្រសិទ្ធភាព។

៣-យ៉ាអួ និងប្រេងខាម៉ូម៉ាយល៍ ៖ ប្រេងក្រអូបដែលចម្រាញ់ចេញពីផ្កាខាម៉ូម៉ាយល៍ ជួយបន្ថយកន្ទួលរមាស់បាន។ ពេលលាយជាមួយយ៉ាអួ ក៏ក្លាយជាម៉ាសក៍មុខសម្រាប់ស្ត្រីដែលស្បែកមុខកើតមុន, ចែងថ្ងៃ និងស្នាមជាំខ្មៅ។

៤-យ៉ាអួលាយរមៀត និងទឹកឃ្មុំ ៖ លាយបញ្ចូលគ្នា ហើយយកទៅម៉ាសក៍មុខ នឹងជួយបន្ថយស្នាមរោលខ្លោចពីកម្តៅថ្ងៃ បានស្តារស្បែកមុខឱ្យសភ្លឺថ្លាទន់ល្មឿយ ដូចធម្មជាតិឡើងវិញ។

៥-យ៉ាអួ និងប្រេងអូលីវ ៖ យុវតីចាប់ពីវ័យ២០ឆ្នាំឡើង រមែងតែងមានកង្វល់រឿង ស្នាមជ្រីវជ្រួញលើផ្ទៃមុខ រួមទាំងបញ្ហាស្បែកយារធ្លាក់ផងដែរ។ ដូច្នេះ ដើម្បីចៀសវាងបញ្ហាទាំងនេះ គួរឧស្សាហ៍ម៉ាសក៍មុខ ដោយយ៉ាអួ លាយជាមួយប្រេងអូលីវជាប្រចាំផង។

៦-យ៉ាអួលាយផ្លែប៊័រ និងចេកអំបូង ៖ លាយធាតុផ្សំទាំង៣បញ្ចូលគ្នា រួចហើយលាបបំពោកឱ្យសព្វលើស្បែកមុខ ទុកចោលប្រមាណ៣០នាទី សឹមលាងសម្អាតចេញដោយទឹកក្តៅឧណ្ហៗ។

៧-យ៉ាអួលាយជាមួយចេកអំបូង និងទឹកឃ្មុំ ៖ កិនចេកអំបូងឱ្យម៉ដ្ឋ ថែមទឹកឃ្មុំ និងយ៉ាអួចូល រួចហើយកូរបញ្ចូលគ្នាឱ្យក្លាយជាក្រែម។ បន្ទាប់មក លាបបំពោកឱ្យសព្វស្បែកមុខ ហើយទុកចោលប្រមាណ៣០នាទី សឹមលាងចេញដោយទឹកក្តៅឧណ្ហៗ។ ធ្វើដូចនេះនឹងជួយឱ្យស្បែកមុខសភ្លឺថ្លា ទន់ល្មឿយ និងតឹងណែន៕

RELATED ARTICLES