Friday, April 19, 2024
Homeសម្រស់ស្បែកស្អាតដោយផ្លែឈើ សម្បូរវីតាមីន C

ស្បែកស្អាតដោយផ្លែឈើ សម្បូរវីតាមីន C

បើស្បែកមុខស្រអាប់ក្រមៅ ឬមិនស្រស់បស់ មានស្នាមជ្រីវជ្រួញ អាចបណ្តាលមកពីគេងយប់ជ្រៅកម្តៅថ្ងៃ ពន្លឺអេក្រង់កុំព្យូទ័រ ឬភាពតានតឹងអារម្មណ៍ តម្រូវឱ្យអ្នកត្រូវពឹងលើវីតាមីន C ដើម្បីលើកសម្រស់របស់អ្នកមកវិញ ពិសេស ផ្លែឈើ១០មុខ ដែលល្បីឈ្មោះខាងសម្បូរវីតាមីន C ដែលអ្នកអាចយកមកម៉ាសក៍មុខ ឬលាបបំពោកលើស្បែកមុខ។

-វីតាមីន C មានផលល្អយ៉ាងដូចម្តេច? ៖ វីតាមីន C មានឈ្មោះខាងវិទ្យាសាស្ត្រថា អាស៊ីដអាស្កូប៊ិក (Ascobic Acid) ជាសារធាតុដែលប្រព័ន្ធខាងក្នុងរបស់មនុស្ស មិនអាចបង្កើតបានដោយខ្លួនឯង ជាសារធាតុអាហារមាននៅក្នុងផ្លែឈើ និងបន្លែមួយចំនួន។ វីតាមីន C មានប្រយោជន៍ច្រើន ដូចជា ជាសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីមួយប្រភេទ ដែលជួយដល់ប្រព័ន្ធការពាររាងកាយ ជួយឱ្យប្រព័ន្ធផ្សេងៗធ្វើការបានល្អ ជួយបង្កើតខូលឡាចេន ដែលជាធាតុផ្សំដ៏សំខាន់របស់ជាលិកាស្បែក និងសរសៃឈាមឱ្យរឹងមាំ ការពារដាច់សរសៃឈាម និងជួយបន្ថយការផលិតគ្រាប់ពណ៌។ ដូច្នេះ អាចជួយឱ្យស្បែកមានសុខភាពល្អ ជួយបន្ថយស្នាមជ្រីវជ្រួញមុនអាយុ និងជួយសម្រួលពណ៌ស្បែក ពីក្រមៅឱ្យភ្លឺថ្លាឡើងវិញទៀតផង។

  • ម៉ាសក៍មុខឱ្យស្អាត ដោយផ្លែឈើ១០យ៉ាង ៖

១-ផ្លែស្ត្រវបឺររី ៖ សម្បូរដោយវីតាមីន C វីតាមីន A ផូស្វ័រ និងកាល់ស្យូម។ ពិសេស វីតាមីន C ជួយបំប៉នគោលិកាឈាមក្រហម ពិសាញឹកញាប់ជួយឱ្យស្បែកភ្លឺថ្លា និងមើលទៅពណ៌ស៊ីជម្ពូទៀតផង។ ចំណែកការលាបបំពោកមុខ ត្រូវយកស្ត្រវបឺរី ៣-៤ផ្លែ មកកិនឱ្យម៉ដ្ឋ លាយជាមួយយ៉ាអួ ១ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយទៀត ឱ្យខាប់ៗ រួចយកមកលាបឱ្យសព្វផ្ទៃមុខ លើកលែងបបូរមាត់ និងជុំវិញភ្នែក ទុកត្រឹម១០នាទី ជាការគ្រប់គ្រាន់។ បើធ្វើជាប្រចាំ ស្បែកនឹងឡើងពណ៌ស៊ីជម្ពូស្អាត។

២-ផ្លែទទឹម ៖ លេចធ្លោត្រង់មានវីតាមីន A ច្រើន ការទទួលទានវីតាមីន នឹងធ្វើឱ្យរាងកាយ អាចជំរុញចលនាបេះដូងបានយ៉ាងល្អ។ ក្រៅពីនេះ ការធ្វើម៉ាសក៍មុខ ដោយផ្លែទទឹម ក៏បានផលល្អដែរ ដោយយកទឹកទទឹម មកលាយជាមួយទឹកឃ្មុំ និងយ៉ាអួ លាបទុកចោល១០-១៥នាទី។ អាចលាបញឹកញាប់បានតាមតម្រូវការ។ អ្នកនឹងសង្កេតឃើញថា ស្បែកមុខមានសុខភាពល្អ និងរឹងមាំ មើលទៅភ្លឺថ្លាដូចធម្មជាតិ។

៣-ផ្លែប៊័រ ៖ សម្បូរដោយវីតាមីន A, C, E និងសារធាតុប្រឆាំងអុកស៊ីដកម្ម ដូចជា វីតាមីន B1, B2, B6 ចាត់ទុកជាផ្លែឈើដែលសម្បូរដោយវីតាមីនជាច្រើន។ ចំណែកការម៉ាសក៍មុខ យកផ្លែប៊័រស្រស់ពាក់កណ្តាលផ្លែ  លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចកិនចូលគ្នា យកមកលាបឱ្យសព្វផ្ទៃមុខ ទុកចោល១៥នាទី។ ធ្វើជាប្រចាំស្បែកមុខនឹងហាប់ណែន ភ្លឺថ្លា មិនចាំបាច់ពឹងលើមុខម្ជុលគ្រូពេទ្យកែសម្ផស្សនោះទេ។

៤-ផ្លែឪឡឹក ៖ អ្នកអាចមិនសូវឃើញគេម៉ាសក៍មុខ ដោយឪឡឹកប៉ុន្មានទេ ប៉ុន្តែជាតិខនិជ  និងវីតាមីនជាច្រើនប្រភេទនៅក្នុងឪឡឹក មានចំណែកក្នុងការជួយបំប៉នស្បែកបានល្អ។ យកឪឡឹកសាច់ក្រហមមកចិតស្តើងៗល្មម រួចយកមកបិទឱ្យសព្វបរិវេណមុខ លើកលែងបបូរមាត់ និងជុំវិញភ្នែក។ បើធ្វើជាប្រចាំ លទ្ធផលក៏មិនចាញ់ផ្លែឈើខាងលើដែរ។

៥-ផ្លែត្របែក ៖ គេក៏អាចយកត្របែកមកម៉ាសក៍មុខបានដែរ ព្រោះត្របែកមានវីតាមីន C ច្រើន ទាំងវីតាមីន A និងប៉ូតាសស្យូម។ យកសាច់ត្របែកកិនឱ្យម៉ដ្ឋ រួចយកមកលាបលើស្បែកមុខតែម្តង ឬលាយជាមួយយ៉ាអួ ឬទឹកឃ្មុំ ក៏បាន។ ត្របែកនឹងជួយបឺតស្រូបយកជាតិពុល ដែលនៅសេសសល់លើស្បែកចេញ ថែមទាំងជួយបង្ការស្បែកយារ និងកម្ចាត់ស្បែកគ្រើម ឱ្យទន់រលោងភ្លឺថ្លាបានទៀតផង៕

RELATED ARTICLES