Saturday, April 20, 2024
Homeព័ត៌មានជាតិកូនស្រីចោទរំលោភ ឪចុងថាអត់ទេ បានត្រឹមឱបថើប

កូនស្រីចោទរំលោភ ឪចុងថាអត់ទេ បានត្រឹមឱបថើប

ខេត្តពោធិ៍សាត់៖ ករណីឪចុងចាប់រំលោភកូនស្រីរហូតដល់បានសម្រេចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅក្បែរចម្ការល្ងរបស់ខ្លួន ត្រង់ចំណុចក្នុងព្រៃជើងភ្នំចេក ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ។

ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចេន អង់ អាយុ៣៩ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ មានប្រពន្ធឈ្មោះសាញ់ គឹមហៀង អាយុ៣៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ទ.ស.ណ អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារជនសង្ស័យជាឪពុកចុង ស្ថិតក្នុងភូមិឃុំខាងលើជាមួយគ្នា។

នារីរងគ្រោះបន្តថា ក្រោយពីចាប់រំលោភនាងរួចរាល់ស្កប់ស្កល់តណ្ហាហើយ ឪពុកចុងរូបនេះ ក៏បានជិះម៉ូតូឌុបនាងត្រឡប់មកផ្ទះវិញ និង បានឱ្យលុយនាងចំនួន៣ម៉ឺនរៀល ជាថ្នូរនឹងការបិទមាត់មិននិយាយរឿងមួយនេះប្រាប់អ្នកណា។ ប៉ុន្តែពេលត្រឡប់មកដល់ផ្ទះវិញ នាងក៏បានរៀបរាប់រឿងរ៉ាវប្រាប់ម្តាយបង្កើតដែរ ប៉ុន្តែម្តាយហាក់មិនអើពើអ្វីសោះ (ទំនងខ្លាចប្តី) ទើបនាងក៏រត់ទៅប្រាប់ជីតា ធ្វើឱ្យបែកការណ៍ រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនឪចុងរូបនោះនាំយកមកសាកសួរតែម្តង៕

RELATED ARTICLES