Friday, March 29, 2024
Homeកីឡាអន្ដរជាតិក្លឹប Dundee បណ្តេញគ្រូបង្វឹកចេញពីតំណែង

ក្លឹប Dundee បណ្តេញគ្រូបង្វឹកចេញពីតំណែង

បន្ទាប់ពីទទួលបរាជ័យ៧ប្រកួត ក្នុងចំណោម៨ប្រកួតចុងក្រោយនេះ ក្លឹប Dundee សម្រេចបណ្តេញលោក Neil McCann ចេញពីតំណែងកៅអីគ្រូបង្វឹក។ នេះបើយោងតាមប្រភពព័ត៌មានពី BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

លោក Neil McCann បានចូលមកដឹកនាំក្លឹប Dundee កាលពីខែមេសា ឆ្នាំ២០១៧ បើគិតមកទល់នឹងពេលនេះ មានរយៈពេល១៨ខែប៉ុណ្ណោះ។

ក្លឹប Dundee ចាញ់៦ប្រកួតជាប់គ្នាៗ តែបានយកឈ្នះ Hamilton ១ប្រកួត មុននឹងបន្តចាញ់ Kilmarnock កាលពីថ្ងៃទី០៦ ខែតុលា ធ្វើឱ្យក្លឹបរបស់គេធ្លាក់មកដល់បាតតារាង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប បានថ្លែងថា យើងសូមថ្លែងអំណរគុណរបស់លោក Neil McCann នាពេលកន្លងមក។ បើទោះជាពេលនេះ លោកដឹកនាំមិនបានល្អ តែលោកគឺជាអ្នកជួយស្រោចស្រង់ក្លឹបនេះឱ្យរួចផុតពីតំបន់កាត់ចោល កាលពីរដូវកាលកន្លងមក៕

RELATED ARTICLES