Friday, March 29, 2024
Homeសម្រស់ងូតទឹកត្រជាក់ ស្បែកនិងសក់ស្អាត ផ្តល់នូវសុខភាពល្អ

ងូតទឹកត្រជាក់ ស្បែកនិងសក់ស្អាត ផ្តល់នូវសុខភាពល្អ

ងូតទឹកត្រជាក់ស្បែក និងសក់ស្អាតសុខភាពល្អ

មនុស្សមួយចំនួន អាចធ្លាប់នឹងការងូតទឹកក្តៅឧណ្ហៗ តែអ្នកដឹងទេថា ការងូតទឹកក្តៅជាប្រចាំនោះ នឹងធ្វើឱ្យស្បែកស្ងួត និងអាចធ្វើឱ្យបេះដូងត្រូវធ្វើការធ្ងន់ឡើងទៀតផង។ ផ្ទុយទៅវិញ ការងូតទឹកត្រជាក់ ជួយឱ្យស្បែក និងសក់ស្អាត រឹងមាំ មិនជ្រុះ…។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ការងូតទឹកត្រជាក់ មានប្រយោជន៍ជួយឱ្យស្បែកស្អាត សុខភាពល្អ ដូចខាងក្រោម ៈ

  • ស្បែក និងសក់រឹងមាំ ៖

អ្នកជំនាញផ្នែកស្បែកនៅសហរដ្ឋអាមេរិក លោកស្រី Jessica Grand បានឱ្យដឹងថា ទឹកត្រជាក់ ជួយការពារមិនឱ្យជាតិខ្លាញ់ធម្មជាតិលើស្បែកថយចុះ ជួយបន្ថយទំហំរន្ធរោម ថែមទាំងធ្វើឱ្យសក់ស្អាត រលើបរលោង រឹងមាំ បន្ថយបញ្ហាសក់ជ្រុះបាន។

  • ប្រព័ន្ធឈាមរត់ដំណើរការល្អ ៖

វេជ្ជបណ្ឌិត Josf Mercolo អ្នកជំនាញផ្នែកព្យាបាលតាមវិធីធម្មជាតិនៅសហរដ្ឋអាមេរិក បានណែនាំថា ទឹកត្រជាក់ ជួយជំរុញចលានឈាមរត់ នាំសារធាតុអាហារ និងសារធាតុគីមីដែលពាក់ព័ន្ធទៅសព្វរាងកាយ ផ្តល់ផលល្អចំពោះស្បែក និងបេះដូង ថែមទាំងជួយបន្ថយសម្ពាធឈាមផងដែរ។

  • សម្រកទម្ងន់ ៖

តាមការសិក្សាស្រាវជ្រាវចុះផ្សាយក្នុងព្រឹត្តិបត្រ The New England Journal of Medicine បានរកឃើញថា ភាពត្រជាក់ ធ្វើឱ្យខ្លាញ់ល្អពណ៌ត្នោត ដែលមានតួនាទីផ្តល់ភាពកក់ក្តៅដល់រាងកាយ ធ្វើការបានល្អឡើង ធ្វើឱ្យទម្ងន់ខ្លួនរបស់ក្រុមអ្នកស្ម័គ្រចិត្ត ស្រកចុះ1ឆ្នាំ ជាង4គីឡូក្រាម។

  • សាច់ដុំបានទទួលការជួសជុល ៖

តាមការសិក្សាស្រាវជ្រាវ ចុះផ្សាយក្នុងព្រឹត្តិបត្រខាងលើ ក្រោយពេលហ្វឹកហាត់សម នៅពេលអ្នកកីឡា មកត្រាំទឹកត្រជាក់ ដែលមានសីតុណ្ហភាព 10-15អង្សាសេ រយៈពេល 24នាទី  ធ្វើឱ្យសាច់ដុំ កើតការជួសជុលដោយខ្លួនឯងពីការឈឺចាប់ ឬរបួសក្នុងពេលហាត់សមបាន។

  • បន្ថយអាការក្រៀមក្រំសោកសៅ និងភាពតានតឹង ៖

ព្រឹត្តិបត្រ Free Radical Biology and Medicine បានឱ្យដឹងថា  នៅពេលរាងកាយត្រូវជំរុញដោយភាពត្រជាក់ ផ្តល់ផលឱ្យកម្រិតអាស៊ីដអ៊ុយរិកក្នុងឈាម និងភាពតានតឹងថយចុះ ក្រៅពីនេះ ថែមទាំងជួយឱ្យសារធាតុប្រឆាំងអុកស៊ីដកម្មក្នុងរាងកាយ ស្ថិតក្នុងកម្រិតសមស្រប៕

RELATED ARTICLES