Friday, April 26, 2024
Homeព័ត៌មានជាតិចាប់ខ្លួនប្តីប្រពន្ធ ដែលល្បួងនារីខ្មែរយកទៅលក់

ចាប់ខ្លួនប្តីប្រពន្ធ ដែលល្បួងនារីខ្មែរយកទៅលក់

ភ្នំពេញ៖ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន រួមមាន បុរសជាប្តីមានឈ្មោះ ឈិន លាង អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ អ៊ុក ចាន់ធូ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំង២ មានលំនៅបច្ចុប្បន្នផ្ទះដែលសមត្ថកិច្ចចុះឃាត់ខ្លួន។

តាមប្រភពពីមន្ត្រីនគរបាល នៃនាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការឃាត់ខ្លួន ជនជាប់ចោទខាងលើនេះ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ២៥៩ អ.យ.ថ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយលោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ ពីបទ “នាំមនុស្សចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន” ដែលបានប្រព្រឹត្ត កាលពីអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ការចុះទៅឃាត់ខ្លួនជនជាប់ចោទទាំង២នាក់ខាងលើនេះ មានការចូលរួមសហការពីកម្លាំងនគរបាល នៃនាយដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅរ៍ណុល អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ៕

RELATED ARTICLES