Thursday, April 25, 2024
Homeព័ត៌មានជាតិប្រពន្ធចោទប្តីវ៉ៃក្បាលនឹងកែវស្រា ទាញកាំបិតផ្គាក់កាប់ ជះទឹកក្តៅរលាកដោះ

ប្រពន្ធចោទប្តីវ៉ៃក្បាលនឹងកែវស្រា ទាញកាំបិតផ្គាក់កាប់ ជះទឹកក្តៅរលាកដោះ

ខេត្តកំពង់ឆ្នាំង៖ ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃក្បាលប្រពន្ធ១កែវស្រា រួចទាញកាំបិតដេញកាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ស្ត្រីរងគ្រោះដែលត្រូវប្តីវាយដំធ្វើទារុណកម្មយ៉ាងឃោរឃៅ មានឈ្មោះស្រស់ សុភី អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកបុរសជាប្តី មានឈ្មោះសោម ដារា អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ បម្រើការងារនៅការិយាល័យនគរបាលព្រហ្មទណ្ឌបច្ចេកទេស នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨  ប្តីរបស់នាងឈ្មោះសោម ដារា បានជួបជុំគ្នាផឹកស៊ីនៅផ្ទះឈ្មោះជា រស់នៅភូមិទួលក្រឡាញ់ជាមួយគ្នា បន្ទាប់មកនាងក៏បានដើរទៅសួរប្តីពីរឿងប្រាក់ខែ (ខែកញ្ញា) ដែលប្តីសន្យាថានឹងបើកយកមកឱ្យនាងជាប្រពន្ធចិញ្ចឹមកូន ស្រាប់តែភ្លាមនោះ ប្តីរបស់នាងដែលកំពុងស្រវឹងធ្លាក់ភ្នែក ស្រាប់តែបានទាញកែវស្រាវាយចំភ្នែក និងក្បាលរបស់នាងបណ្តាលឱ្យរងរបួសស្រាល។ លុះពេលប្តីត្រឡប់មកដល់ផ្ទះវិញ ក៏បានយកកាំបិតផ្គាក់ដេញកាប់ នាងពេញភូមិទៀតផង៕

RELATED ARTICLES