Thursday, April 25, 2024
Homeព័ត៌មានជាតិប្រពន្ធប្តឹងសុំលែង តូចចិត្តចងកសម្លាប់ខ្លួន

ប្រពន្ធប្តឹងសុំលែង តូចចិត្តចងកសម្លាប់ខ្លួន

ខេត្តកំពង់ធំ ៖ បុរសគំនិតខ្លី ដែលតូចចិត្តប្រពន្ធលែងលះ បែរជាសម្រេចចិត្តចងកបញ្ចប់ជីវិតនេះ មានឈ្មោះនី ឌុល អាយុ៤៥ឆ្នាំ មុខរបរគ្មាន ជាមនុស្សញៀនស្រា មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ គឺជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ ហើយទោះជាប្រពន្ធ ព្យាយាមហាមឃាត់យ៉ាងណា ក៏មិនព្រមស្តាប់ ទើបធ្វើឱ្យប្រពន្ធខឹងនឹងប្តីដែលស្រលាញ់ដបស្រាជាងប្រពន្ធ ក៏សម្រេចចិត្តប្តឹងលែងលះគ្នា រួចក៏ចុះចោលបាត់ទៅ ស្រាប់តែធ្វើឱ្យបុរសរងគ្រោះ កាន់តែឈឺចិត្តស្អិតទ្រូង ផឹកស្រាខ្លាំងលើសដើម រហូតដល់គ្រប់គ្រងសតិស្មារតីខ្លួនឯងលែងបាន។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខណៈដែលអ្នកជិតខាង ដើរទៅខាងក្រោយផ្ទះរកកន្លែងបត់ជើង ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកនៅលើដើមស្វាយខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលពេញភូមិ និងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង៕

RELATED ARTICLES