Thursday, April 25, 2024
Homeព័ត៌មានជាតិផឹកស្រវឹងយកផ្លូវដែកកើយ រថភ្លើងឆ្លងកាត់ កិនដាច់ជើងទាំងសងខាង

ផឹកស្រវឹងយកផ្លូវដែកកើយ រថភ្លើងឆ្លងកាត់ កិនដាច់ជើងទាំងសងខាង

ភ្នំពេញ ៖ យុវជនម្នាក់ក្រោយពីជួបជុំមិត្តភក្តិ ផឹកស៊ីស្រវឹងជោកជាំ មិនព្រមត្រឡប់ទៅផ្ទះរកកន្លែងដេកពួន បែរជាដើរទៅអង្គុយលំហែកាយនៅលើផ្លូវរថភ្លើង លុះក្រោយមកក៏ដេកលង់លក់មួយភាំង ដោយគងជើងទៅលើផ្លូវដែក ស្រាប់តែអកុសល ត្រូវរថភ្លើងមួយខ្សែបើកឆ្លងកាត់ បានជ្រុលមកកិនជើងជនរងគ្រោះ បណ្តាលឱ្យដាច់ទាំងសងខាងត្រឹមភ្លៅ រងរបួសយ៉ាងធ្ងន់។

ករណីយុវជនស្រវឹងដើរមកដេកលើផ្លូវដែក បណ្តាលឱ្យរថភ្លើងកិនដាច់ជើងទាំង២ត្រឹមភ្លៅ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០ទៀបភ្លឺ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវុជនរងគ្រោះ ដែលត្រូវរថភ្លើងកិនដាច់ជើង មានឈ្មោះផា រំចង់ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលម្តុំផ្សារជិន ណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិត្នោត ស្រុកស្វាយរៀង ខេត្តស្វាយវៀង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ លុះឃើញសភាពរបស់ជនរងគ្រោះធ្ងន់ធ្ងរ ក៏ប្រញាប់ទាក់ទងហៅរថយន្តសង្គ្រោះមកជួយដឹកជនរងគ្រោះ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ៕

RELATED ARTICLES