Friday, March 29, 2024
Homeព័ត៌មានជាតិផ្តួលរំលំរដ្ឋាភិបាលកម្ពុជា មិនអាចទៅរួចតាមការប៉ងនោះទេ

ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា មិនអាចទៅរួចតាមការប៉ងនោះទេ

ភ្នំពេញ ៖ ជនសង្ស័យជាមេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ទាំង៨នាក់ ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្តិសុខ និងឈានដល់ការប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជានោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តព្រះវិហារ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្ស័យជាមេខ្លោងដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះប្តិន្តិ៍ ថងឌី (BDIN THORNGDI) ហៅដួង ហៅក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។ ជាមួយួនឹងការឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន អាវុធវែងខ្លីចំនួន២ដើម គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួនផងដែរ។

ជនសង្ស័យ រួមនឹងវត្ថុតាងកំពុងត្រូវបានសមត្ថកិច្ចបញ្ជូនពីខេត្តព្រះវិហារ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES