Friday, April 19, 2024
Homeសង្គម និងជីវិតម៉ាស្សាស្រួលពេកលង់លក់ទាល់ភ្លឺ ព្រឹកឡើងអូនចោទបងស៊ីដាច់ទូរស័ព្ទ

ម៉ាស្សាស្រួលពេកលង់លក់ទាល់ភ្លឺ ព្រឹកឡើងអូនចោទបងស៊ីដាច់ទូរស័ព្ទ

ភ្នំពេញ ៖ ករណីនារីម៉ាស្សាប្តឹងភ្ញៀវប្រុស ថាបានលួចទូរស័ព្ទរបស់នាង១គ្រឿងនេះ បានកើតមានការភ្ញាក់ផ្អើឡើងកាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះ វីន វីន ម៉ាស្សាបុរាណខ្មែរ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីម៉ាស្សាដែលអះអាងថា ត្រូវភ្ញៀវប្រុសលួចយកទូរស័ព្ទអស់១គ្រឿងនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ប្រកបរបរជានារីម៉ាស្សា និងស្នាក់នៅក្នុងហាងម៉ាស្សា វីន វីន ខាងលើ (ស្លៀកខោខូវប៊យជើងវែង និងពាក់អាវយឺតដៃខ្លីពណ៌ក្រហម)។ ចំណែក បុរសជាភ្ញៀវ ដែលទទួលរងការចោទប្រកាន់ ក៏មិនស្គាល់អត្ត សញ្ញាណដូចគ្នា (ស្លៀកខោជើងខ្លីពណ៌គគីរ និងពាក់អាវយឺតដៃខ្លី ពណ៌ខៀវ)។

តាមសម្តីបុរសជាភ្ញៀវ បានបដិសេធរាល់ការចោទប្រកាន់ពីស្ត្រីម៉ាស្សានោះទាំងអស់ និងបានអះអាងថា ខ្លួនមិនបានលួចយកទូរស័ព្ទ របស់នាងឡើយ ហើយកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខ្លួនពិតជាបានចូលទៅម៉ាស្សា នៅផ្ទះខាងលើមែន ជាមួយនារី អាវក្រហម ហើយដេករហូតដល់ព្រឹកឡើងទើបងើបត្រឡប់ទៅផ្ទះ។ ស្រាប់តែព្រឹកឡើង នាងក៏ទូរស័ព្ទហៅខ្លួនមកវិញ សួរនាំ និងចោទរឿងថា បាត់ទូរស័ព្ទទៅវិញ ហើយបាត់ទូរស័ព្ទនោះទៀតសោត បាត់នៅបន្ទប់ផ្សេងទៅទៀត មិនមែនបាត់នៅក្នុងបន្ទប់នារីម៉ាស្សានោះឡើយ។
ក្រោយកើតហេតុ ដោយសារតែខាងស្រី កើតទុក្ខមិនសុខចិត្ត ទើបសម្រេចប្តឹងទៅសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ។ ប៉ុន្តែទោះជាឆែកពិនិត្យ មើលតាមរយៈកាមេរ៉ាសុវត្ថិភាពនៅផ្ទះម៉ាស្សាខាងលើ ក៏មិនឃើញមានភស្តុតាងណាមួយ ដែលអាចចោទទៅលើភាគីបុរសជាភ្ញៀវបានដែរ។ ចំណែកបន្ទប់ដែលនារីម៉ាស្សាម្នាក់ផ្សេងទៀត អះអាងថាបាត់ទូរស័ព្ទ iPhone 7Plus ជាបន្ទប់ផ្សេង។ ដោយឡែក ហើយមើលតាមកាមេរ៉ា សុវត្ថិភាព ក៏គ្មានឃើញបុរសខាងលើ ចេញឬចូលបន្ទប់នោះដែរ តែបានចេញចូលតែបន្ទប់ដែលគេត្រូវចូលម៉ាស្សានោះប៉ុណ្ណោះ៕

RELATED ARTICLES