Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី នឹងធ្វើសមយុទ្ធមីស៊ីល ស្របពេលណាតូ ក៏កំពុងធ្វើដូចគ្នា

រុស្ស៊ី នឹងធ្វើសមយុទ្ធមីស៊ីល ស្របពេលណាតូ ក៏កំពុងធ្វើដូចគ្នា

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ មេបញ្ជាការជាន់ខ្ពស់រុស្ស៊ី បានថ្លែងថា ទីក្រុងម៉ូស្គូ នឹងរៀបចំធ្វើលំហាត់សមយុទ្ធមីស៊ីលនៅក្នុងដែនទឹកអន្តរជាតិ នៅក្រៅប្រទេសន័រវេស ដែលជាកន្លែងអង្គការណាតូ កំពុងរៀបចំធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមានកងទ័ពចំនួន៥ម៉ឺននាក់ ចូលរួម។ នេះគឺជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំលើកដំបូងរបស់អង្គការណាតូ ចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់។

មេបញ្ជាការដដែលនេះ បានឱ្យដឹងថា “រុស្ស៊ី នឹងរៀបចំបាញ់គ្រាប់មីស៊ីល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ វិច្ឆិកា ចំពេលដែលអង្គការណាតូ ក៏រៀបចំធ្វើសមយុទ្ធដែរ អង្គការណាតូ បានចាប់ផ្តើមធ្វើសមយុទ្ធកាលពីសប្តាហ៍មុន ហើយបន្តរហូតមកដល់ថ្ងៃទី០៧ ខែវិច្ឆិកា ជាមួយនឹងទាហានចំនួន៥ម៉ឺននាក់ រថពាសដែក ១ម៉ឺនគ្រឿង យន្តហោះ ២៥០គ្រឿង និងនាវាចម្បាំង ៦៥គ្រឿង។

លោក Jens Stoltenberg អគ្គលេខាធិការអង្គណាតូ បាននិយាយថា “រុស្ស៊ី នឹងធ្វើប្រតិបត្តិការនៅដែនទឹកអន្តរជាតិ ហើយពួកគេបានបង្ហាញផ្លូវដែលគេត្រូវធ្វើសមយុទ្ធមកកាន់អង្គការណាតូ រួចរាល់ហើយ”។

លោកបានបន្ថែមទៀតថា “សម្ព័ន្ធមិត្តណាតូ នឹងត្រួតពិនិត្យមើលសមយុទ្ធរបស់រុស្ស៊ី នេះ យ៉ាងយកចិត្តទុកដាក់បំផុត”។

ដោយឡែក ទីក្រុងមូស្គូ បានចាត់ទុកសមយុទ្ធរបស់អង្គការណាតូ ថា ជាការឈ្លានពាន និងជាការបំផ្លិចបំផ្លាញទៅលើរចនាសម្ព័ន្ធសន្តិសុខនៅក្នុងតំបន់។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយថា ការធ្វើសមយុទ្ធរបស់ណាតូ វាធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានមកដល់បណ្តាប្រទេសជិតខាង ហើយវាកាន់តែធ្វើឱ្យមានភាពច្របូកច្របល់ផ្នែកនយោបាយ និងយោធា៕\

លោក Jens Stoltenberg អគ្គលេខាធិការអង្គណាតូ
RELATED ARTICLES