Friday, March 29, 2024
Homeព័ត៌មានជាតិស្នេហ៍ខកបំណង ស្រីស្រស់ចងកសម្លាប់ខ្លួនក្នុងហាងរបស់គេ

ស្នេហ៍ខកបំណង ស្រីស្រស់ចងកសម្លាប់ខ្លួនក្នុងហាងរបស់គេ

ខេត្តស្វាយរៀង ៖ នារីរូបស្រស់ម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្តរឿងស្នេហា សង្សារសុំបែកចែកផ្លូវ ទើបធ្វើឱ្យកើតទុក្ខរីងរៃ រហូតដល់ទ្រាំទ្រលែងបាន ក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចអាហារដ្ឋាន “សំណាងអាណេ” មានទីតាំងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។

នារីរូបស្រស់ដែលចងកបញ្ចប់ជីវិត មានឈ្មោះនី តា អាយុ៣១ឆ្នាំ មុខរបរបម្រើការនៅក្នុងអាហារដ្ឋាន “សំណាងអាណេ” និងមានស្រុកកំណើតនៅខេត្តសៀមរាប សព្វថ្ងៃមកធ្វើការ និងស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះសឿន ស្រីណេ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងត្រូវជាម្ចាស់ហាងខាងលើ បានរៀបរាប់ប្រាប់ថា នារីរងគ្រោះបានមកបម្រើការងារនៅក្នុងហាងរបស់គាត់ជាច្រើនខែមកហើយ មិនធ្លាប់ឃើញមានវិបត្តិអ្វីធ្ងន់ធ្ងរបែបនេះទេ ប៉ុន្តែទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់សង្កេតឃើញថា ទឹកមុខនារីរងគ្រោះហាក់ស្រងូតស្រងាត់ខុសប្លែកធម្មតា លុះគាត់សួរនាំថា មានរឿងអីី នារីរងគ្រោះមិនព្រមទម្លាយប្រាប់សោះឡើយ ដោយគ្រាន់តែនិយាយថា អត់អីទេៗ។ ចំណែកគាត់ក៏មិនហ៊ានសួរនាំ អ្វីឱ្យស៊ីជម្រៅទៀតដែរ ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ក៏មានការផ្អើលឆោឡោ ថាប្រទះឃើញនារីរងគ្រោះ ចងកស្លាប់នៅខ្ចូសផឹកស៊ីលេខ៨៨៨៨ បាត់ទៅហើយ ទើបគាត់ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ព្រោះខ្លាចក្រែងថាកើតមានអំពើឃាតកម្មលើនារីរងគ្រោះ។

សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ទៅឱ្យឈ្មោះសឿន ស្រីណេ ជាម្ចាស់ហាង ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES