Thursday, April 25, 2024
Homeកីឡាអន្ដរជាតិ១៣១លានដុល្លារ!!! Real Madrid គ្រោងចំណាយទិញ Raheem Sterling

១៣១លានដុល្លារ!!! Real Madrid គ្រោងចំណាយទិញ Raheem Sterling

បន្ទាប់ពីឃើញកីឡាករគ្រាប់ពូជថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេស Raheem Sterling ស៊ុតបាល់បញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមតោកំណាចអង់គ្លេស ឈ្នះគោជល់អេស្ប៉ាញ ដោយលទ្ធផល ៣-២ នៅក្នុងការប្រកួត UEFA National League កាលពីរាត្រីថ្ងៃអង្គារ ក្លឹបស្តេចស Real Madrid បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះ។ នេះបើយោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា ក្លឹប Real Madrid គ្រោងនឹងចំណាយ១០០លានផោន ស្មើនឹងជាង១៣១ លានដុល្លារ តាមប្រមាញ់យកកីឡាករសញ្ជាតិ អង់គ្លេសរូបនេះ។

នៅក្នុងជំនួបអង់គ្លេស-អេស្ប៉ាញ ក្លឹប ល្រោ ដាំរិដ បានបញ្ជូនតំណាងរបស់ខ្លួនឱ្យ ទៅឃ្លាំមើលទម្រង់លេងរបស់កីឡាករវ័យក្មេង រូបនេះ ហើយក៏បានបង្ហាញចំណាប់អារម្មណ៍ ចង់បាន។

ហ្រាេមេ ត្សរេលិនង នៅសល់កុងត្រាតែ ១៨ខែទៀតប៉ុណ្ណោះ ជាមួយក្លឹបមេឃខៀវ នាំ ជិតយ តែក្លឹបនេះ ទំនងជាបន្តកុងត្រាថ្មី នឹងដំឡើងប្រាក់ឈ្នួលបន្ថែមទៀត ដើម្បីចង់ ជើងកីឡាកររូបនេះ។

ទាក់ទងទៅនឹងបញ្ហានេះ ក្លឹបមេឃខៀវ Man City បាននិយាយថា តម្លៃខ្លួនកីឡាករ Raheem Sterling នាពេលបច្ចុប្បន្ននេះ គឺមានតម្លៃប្រហែល១៥០លានដុល្លារ មិនមែនជាង១៣១លានដុល្លារទេ៕

RELATED ARTICLES